ព័ត៌មានជាតិ

យាយព្រឿង ចាប់ផ្តើមបន្តមុខរបរចាស់ ក្រោយចេញពីពន្ធនាគារ

ខេត្តស្ទឹងត្រែង ៖ មេឈ្មួញរកស៊ីឈើជាជនជាតិវៀតណាមដ៏ល្បីឈ្មោះ ដែលគេស្គាល់ថា ឈ្មោះ ហេង សំនៀង ហៅយាយព្រឿង ក្រោយចេញពីពន្ធនាគារ បានចាប់ផ្ដើមរកស៊ីមុខរបរចាស់វិញហើយ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយកម្លាំងអាវុធហត្ថផ្ទៃប្រទេសដឹកនាំ ដោយលោកវរៈសេនីយ៍ឯក ទូច គង្គារ និងក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ ហុង វិណុល។ ដោយក្នុងនោះ យាយព្រឿងត្រូវបានតុលាការសម្រេចផ្តន្ទារទោសដាក់ពន្ធនាគារអស់មួយរយៈ ពាក់ព័ន្ធក្នុងការរារាំងការងារសមត្ថកិច្ច រួមនិងប្រព្រឹត្តបទល្មើសព្រៃឈើខុសច្បាប់។ ជាក់ស្តែងកាលពីសប្តាហ៍មុនគេបានប្រទះ ឃើញមានរថយន្តប្រភេទដឹកដី បានដឹកជញ្ជូនឈើចេញពីទីតាំងមួយចំនួនក្នុងខេត្តស្ទឹងត្រែង យកចូលទៅក្នុងឃ្លាំងមួយកន្លែងដែលស្គាល់ថា ជាឃ្លាំងយាយព្រឿងស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។ ពាក់ព័ន្ធនឹងករណីនេះ យាយព្រឿង បានបញ្ជាក់ថា ឈើដែលដឹកជញ្ជូនតាមរថយន្តបែនដឹកដី គឺមានច្បាប់អនុញ្ញាតចេញពីរដ្ឋបាលព្រៃឈើខេត្តចំនួន២០ម៉ែត្រគូប ដោយឈើទាំងនោះត្រូវបាន លោក គា ភៀច ជាអ្នកដេញថ្លៃបានពីរដ្ឋបាលព្រៃឈើខេត្ត ចំណែកគាត់គ្រាន់តែសុំចែកពីលោក គា ភៀច រួចដឹកចូលឃ្លាំងដូចជាឈើឈ្លីក សុក្រំ ដើម្បីយកមកកែច្នៃធ្វើជាគ្រឿងសង្ហារឹមតែប៉ុណ្ណោះ។ ចំណែកលោក គា ភៀច បានបញ្ជាក់ថា ឈើខាងលើនេះ លោកដេញថ្លៃបានតាំងពីឆ្នាំ២០១៦មកម៉្លេះ ដោយសារទីផ្សារធ្លាក់ថ្លៃ ទើបមិនបានមកប្រមូលឈើទាំងនោះដឹកចេញ ទើបតែនៅពេលនេះក៏ចាប់ផ្តើមប្រមូលដឹកជញ្ជូននៅតាមសង្កាត់រដ្ឋបាលព្រៃឈើ ដែលមានចំនួន០៦កន្លែង […]

ព័ត៌មានជាតិ

ACU បានឃាត់ខ្លួនក្រឡាបញ្ជីម្នាក់ នៃសាលាឧទ្ធរណ៍ ករណី​ប្រព្រឹត្ត​អំពើពុករលួយ

ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានបញ្ជាក់​ប្រាប់​បណ្តាញ​សារព័ត៌មាន​ឱ្យដឹង​នៅ​យប់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​នាំខ្លួន​ក្រឡាបញ្ជី​នៃ​សាលាឧទ្ធរណ៍​ម្នាក់ យកទៅ​សួរនាំ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។​ លោកបញ្ជាក់ថា ក្រឡាបញ្ជី នៃ​សាលាឧទ្ធរណ៍ ដែល​ត្រូវ​នាំខ្លួន​នេះ ឈ្មោះ ទេព ធី​រិ​ទ្ធ អាយុ​៤៦​ឆ្នាំ ដែល​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។ លោកបន្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ស៊ើបអង្កេត​យ៉ាង​ដិតដល់​រហូត​ឈានដល់​ការចាប់ខ្លួន​ក្រឡាបញ្ជី​ម្នាក់​នៃ​សាលាឧទ្ធរណ៍​ពាក់ព័ន្ធ​នឹង​ករណី​អំពើពុករលួយ​ដោយ​នាំខ្លួន​មកកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​សួរនាំ​ចាត់វិធានការ។ ប៉ុន្តែ​ទោះយ៉ាងណា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនបាន​បញ្ជាក់ថា ​ក្រឡាបញ្ជី​រូបនោះ​ពាក់ព័ន្ធ​អំពើពុករលួយ​ក្នុង​សំណុំរឿង​អ្វី​នោះទេ​​៕

ព័ត៌មានជាតិ

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ព្រមាន​ដក​ មន្ត្រី​ដែល​មិន​ទប់ស្កាត់​ជ្រូកករណី ​លួច​នាំចូល​ពី​ប្រទេសវៀតណាម

ខេត្ត​ត្បូងឃ្មុំ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​ព្រមាន​ដក​មន្ត្រី​ជំនាញ​មួយចំនួន​ដែល​ធ្វេសប្រហែស​ក្នុងការ​ទប់ស្កាត់ ការ​លួច​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម ខណៈដែល​ប្រទេស​នេះ កំពុងតែ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក អាហ្វ្រិក ដែល​បានសម្លាប់​ជ្រូក​អស់​ជិត ៣​លាន​ក្បាល ពិសេស​នៅជាប់​តំបន់​ព្រំដែន​កម្ពុជា​។​ ​សូមជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន ចេញប្រកាស​ពី​ការកំណត់​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ចំនួន ២​កន្លែង ស្ថិតនៅ​ភូមិ​កំពង់​សេរី និង​ភូមិ​សោយ ឃុំ​មាន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ។ ករណីនេះ​គឺជា​ការផ្ទុះ​ជំងឺ​បេ​ស្ត​ជ្រូក ជាថ្មី​ម្តងទៀត នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​ផ្ទុះ​លើកដំបូង​កាល ពី​ខែមីនា​កន្លងទៅ នៅ​ខេត្តមណ្ឌលគិរី ដែល​បានសម្លាប់​ជ្រូក​ជិត ១០០០​ក្បាល​។ ​លោក វេន សាខុន បាន​បញ្ជាក់ថា ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​មួយចំនួនទៀត ដែល​នៅជាប់​ព្រំដែន​វៀតណាម ត្រូវបាន​រកឃើញថា នៅតែ​មានការ​លួច​នាំចូល​ជា​បន្ត​បន្ទាប់ពី​ប្រទេស​វៀតណាម ហើយ​មន្ត្រី​ជំ នា​ញ​កំពុងតែ​ព្រួយបារម្ភ និង​តាមដាន​ខេត្តព្រៃវែង​មួយទៀត ដែល​អាច​សង្ស័យថា អាច​មានការ​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ផងដែរ​។ ​លោក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​ថា បើសិន​មិនមាន​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទេ វា​អាច​នឹង​ឆ្លង​នៅ​ទូទាំងប្រទេស ហើយ​ប្រពល​រដ្ឋ​មានការ​ខ្លាចរអា​នឹង​ការ​បរិ​ភោ […]

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

លោក ហ៊ុន ម៉ានី ជំរុញឲ្យអាជ្ញាធរ ខេត្តកំពង់ធំខិតខំបំពេញការងារ ឲ្យល្អប្រសើរឡើងថែមទៀត ដើម្បីឆ្លើយតប នឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ

ខេត្តកំពង់ធំ ៖ លោក ហ៊ុន ម៉ានី ប្រធានគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំគណ:ប្រតិភូ គណៈកម្មការ ចុះបំពេញបេសកកម្មនៅខេត្តកំពង់ធំ ដើម្បីសិក្សាឈ្វេងយល់ពីវិស័យការងារ ដែលស្ថិតនៅក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ គណៈកម្មការទី៧នេះ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។ នៅក្នុងកិច្ចប្រជុំជាមួយ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក៏ដូចជាលោក លោកស្រី ជាប្រធានមន្ទីរជំនាញទាំងបួននៃខេត្តនេះ លោក ហ៊ុន ម៉ានី បានជំរុញ និងសំណូមពរឲ្យអាជ្ញាធរ ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធខិតខំពង្រឹងការងាររបស់ខ្លួន ឲ្យមានភាពល្អប្រសើរឡើងបន្ថែម ទៀត ដើម្បីឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា «ភាពច្បាស់លាស់នៃការវាយតម្លៃពីថ្នាក់ក្រោមជាតិទៅថ្នាក់ជាតិ គឺពិតជាមានសារ:សំខាន់។ ផ្អែកលើ គោលការណ៍ណែនាំរបស់ក្រសួង មន្ទីរត្រូវវាយតម្លៃស្ថានភាពក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់ និងរាយការណ៍ទៅថ្នាក់ជាតិ ដើម្បីស្នើសុំការរៀបចំ និងគាំទ្រ នូវការដាក់ចេញនូវផែនការឲ្យចំគោលដៅ និងស្របតាមបរិបទក្នុងខេត្តផ្ទាល់។ ជាមួយគ្នានោះ ការអនុវត្តដែលនាំមកនូវលទ្ធផលជាក់ស្តែងជូនដល់ ប្រជាពលរដ្ឋ […]

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

បែកធ្លាយលោក ឈួន សោភា មេគយចល័តតំបន់៥ត្រូវបានអគ្គនាយកបណ្ឌិត គុណ ញឹម ចេញលិខិតឲ្យមកបំភ្លឺ

ភ្នំពេញ ៖ យោងតាមលិខិត1206/19 អ គ រ ចុះថ្ងៃព្រហស្បត្តិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជម្រាបជូនលោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសគឺ សូមអញ្ជើញលោក ឈួន សោភា អត្ថលេខ 436 ជាប្រជាការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធតំបន់៥ ដើម្បីបំភ្លឺការងារមួយចំនួន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី នៅនាយកដ្ឋានហិរញវត្ថុ និងបុគ្គលិក (អគារវឌ្ឍនៈកាពីតាល់)។ ជុំវិញករណីដែលលោកបណ្ឌិត គុណ ញឹម  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញលិខិតអញ្ជើញលោក ឈួន សោភា អត្ថលេខ 436 ជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធតំបន់៥ មកបំភ្លឺការងារមួយចំនួនតាមរយៈលោកប្រធាននាយកដ្ឋាន […]

ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វអណ្តើកសមុទ្រ ដែលជិតផុតពូជ ឲ្យរស់នៅក្នុងសមុទ្រតាមបែបធម្មជាតិវិញ

(ព្រះសីហនុ)៖ ឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAD CAMBODIA) បានឲ្យដឹងថា រូបលោកបានបន្តនាំយកសត្វអណ្តើកសមុទ្រ ឬសត្វល្មិច ដែលលោកទទួលទិញពីប្រជានេសាទសមុទ្រ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយនាំយកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ នៅឆ្នេរភ្លោះកោះឋានសួគ៌ គឺនៅទល់មុខកន្លែងសម្រាកលំហែដ៏មានអនាម័យបរិស្ថានល្អ គឺ ម៉ាហ្វីយ៉ា រីស៊ត មានទីតាំងនៅសង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ក្នុងផែនការសកម្មភាពការងារអភិរក្សសត្វកម្រ របស់លោក។ លោកឧកញ៉ា ទៀ វិចិត្រ បន្តថា សត្វល្មិច ឬអណ្តើកសមុទ្រ ដែលបានអភិរក្ស ឬលែងចូលទៅក្នុងសមុទ្រធម្មជាតិខាងលើនេះ គឺជាអណ្តើក ដែលមានទម្ងន់ធ្ងន់មួយក្បាលទៀត ស្ថិតក្នុងចំណោមសត្វល្មិច ឬអណ្តើកសមុទ្រជាង២០០ក្បាល ដែលរូបលោក បាននាំយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។ លោកឧកញ៉ាបន្តថា សកម្មភាពខាងលើនេះ គឺជាជាការនាំយកលែងសត្វល្មិច ឬអណ្តើកសមុទ្រជាលើកទី១០៥ របស់លោក ហើយថា ការនាំយកសត្វល្មិចយកទៅលែងមួយលើកៗ គឺមានពេលខ្លះបានលែងលើសពីមួយក្បាល ឬលើសពីពីរក្បាល គឺទៅតាមការជាក់ស្តែង ដែលលោកទទួលបានពីប្រជានេសាទ មកពីគ្រប់ទិសទី […]

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

សង្វៀងមាន់សោះ លោកស្នងការថាកាស៊ីណូ មានច្បាប់ ក្នុងខេត្តមណ្ឌលគីរី (ភាគ១)

ខេត្តមណ្ឌលគិរី : ទីតាំងកាស៊ីណូមួយកន្លែងស្ថិត នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរចូលលេង 99% ដែរអាចចាត់ទុកបានថា ជាកំណត់ត្រាមួយក្នុងប្រវត្តិសាស្រ្ត ក្រោមការដឹកនាំរបស់អភិបាលខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង។ យោងតាមការសម្ភាសន៍ ផ្ទាល់ជាមួយលោកស្នងការ បានបញ្ជាក់ថា កាស៊ីណូខាងលើនេះពិតជាមានអាជ្ញាប័ណ្ណ ហើយលោកក៏បានផ្ដល់លេខទូរសព្ទមួយខ្សែ ដើម្បីធ្វើការសម្របសម្រួលជាមួយអ្នកសារពត៌មាន ។ បន្ទាប់មកអង្គភាពយើងក៏បាន ធ្វើការទំនាក់ទំនងតាមរយះលេខ 070 xx 3333 ដែលបានពីលោកស្នងការផ្ទាល់ ដើម្បីចង់ដឹងព័ត៌មានបន្ថែម ស្រាប់តែលោកក៏មានប្រសាសន៍ថា តើក្រុមហ៊ុនជួយ 60 ម៉ឺនរៀល សម្រាប់ខែដំបូង និងខែបន្តបន្ទាប់ចំនួន 10 ម៉ឺនរៀលក្នុងមួយអង្គភាព ។ សូមបញ្ជាក់ថា កាស៊ីណូដែលបានរៀបរាប់ខាងលើនេះ មិនសមជាកាស៊ីណូនោះទេ ដោយសារគ្មានផ្លាក គ្មានអាជ្ញាប័ណ្ណ រួមជាមួយលិខិតអនុញ្ញាតផ្សេងៗ។ ពាក់ព័ន្ធបញ្ហាខាងលើនេះ ខាងអង្គភាពយើង បានព្យាយាមទាក់ទងជាច្រើនដង ទៅលោកអភិបាលខេត្តដើម្បីសុំការបញ្ជាក់បន្ថែម ប៉ុន្តែគាត់មិនទទួលទូរសព្ទ។ ខាងអង្គភាពយើងរង់ចាំការបំភ្លឺពីលោកអភិបាលខេត្ត និងលោកស្នងការរាល់ម៉ោងធ្វើការ ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ម៉ោង 8ព្រឹក ដល់ម៉ោង […]

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

មេឈ្មួញឈ្មោះម៉ាប់ និងប្រពន្ធ អាងមានខ្នងបង្អែកពីមន្ត្រីធំ លួចដឹកឈើទៅលក់អោយឈ្មួញវៀតណាម តាមច្រកដាក់ដាំដោយសេរី

ខេត្តមណ្ឌលគីរី៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងមន្ត្រីតូចតាចនៅក្នុងខេត្តមណ្ឌលគីរី បានអោយដឹងថា នៅវេលាម៉ោង២២ និ១៦នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ មេឈ្មួញឈើឈ្មោះម៉ាប់ និងប្រពន្ធបានធ្វើសកម្មភាពចែកកញ្ចាប់(យកថវិការស៊ូកប៉ាន់) អោយគ្រប់ស្ថាប័នពាក់ព័ន្ធ រួមទាំងអ្នកការសែតផងដែរ ដែលនៅតាមដងផ្លូវ ក្នុងម្នាក់ៗ ថវិការចំនួន២០មុឺនរៀល ជាថ្នូរនិងការបិទមាត់ ងាយស្រួលដឹកជញ្ជូនឈើប្រណីត យ៉ាងកក្រើកតាមរថយន្តសាយ៉ុង ចេញទៅកាន់ប្រទេសវៀតណាម តាមច្រកដាក់ដាំ ។ សេចក្តីរាយណ៍បន្តថា ការដឹកជញ្ជូនឈើប្រណិត ទៅកាន់ប្រទេសវៀតណាម របស់មេឈ្មួញឈ្មោះម៉ាប់ និងប្រពន្ធ ខាងលើនេះ បានយ៉ាងរលូនគឺដោយមានការសម្របសម្រួល ពីសំណាក់ក្រុមមន្ត្រីពុករលួយក្នុងខេត្តតែម្តង ។ ប្រភពពីខាងប្រជាពលរដ្ឋ តំណាងសហគមន៍ព្រៃឈើ និងមន្ត្រីតូចតាច ក៏បានបង្ហើបអោយដឹងដែរថា ការដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុង យកទៅលក់អោយក្រុមឈ្មួញ នៅឯប្រទេសវៀតណាម របស់មេឈ្មួញឈើឈ្មោះម៉ាប់ ខាងលើដំណើរការទៅបានយ៉ាងរលូន តាមច្រកដាក់ដាំ ដែលក្នុងមួយយប់ៗ មិនក្រោមពី៧០រថយន្ត ខាងលើនេះដោយសារមានខ្នងបង្អែកជាមន្ត្រីធំនៅក្នុងខេត្ត និងគ្រប់ស្ថាប័នពាក់ព័ន្ធជួយសម្រួល ជាថ្នូរ និងលុយក្រោមតុយ៉ាងក្រាសក្រែល សម្រាប់មន្ត្រីម្នាក់ៗ ។ ដោយឡែកខាងមន្ត្រីពាក់ព័ន្ធ រួមទាំងអ្នកការសែតដែលបានទទួលប្រាក់សំណូក ពីមេឈ្មួញខាងលើបានបង្ហើប បើអស់លោកជាមន្ត្រីថ្នាក់ធំៗ មន្ត្រីជំនាញយកលុយ ដែលឈ្មួញស៊ូកគ្រប់ៗគ្នាអស់ហើយនោះ […]

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

លោក​ ទី ប៊ុន​ឡង់មេគ​យច្រកទ្វារ​អន្តរជាតិព្រំប្រព្រឹត្តអំពើពុករលួយ ​ឃុបឃិតឲ្យឈ្មួញធំ​ៗ​នាំចូល ទំនិ​ញគេច​​ពន្ធទំនិញ​បង់ពន្ធមិ​នគ្រប់ ​យ៉ាងច្រើនសន្ធឹកសន្ធាប់

ខេត្ត​ប៉ៃលិនៈ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ ខេត្ត​ប៉ៃលិន បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ទី ប៊ុន​ឡង់ ទទួល បាន​តំណែង​ជា​ប្រធានការិយាល័យ​ គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ រួចមក​គឺ​លោក ទី ប៊ុន​ឡង់

ព័ត៌មានជាតិ

ឯកឧត្តម​ ឃួង​ ស្រេង ដាក់ផែនការដ៏ម៉ឺងម៉ាត់ នៃការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ​ នៅរាជ ធានីភ្នំ ពេញ

រាជធានីភ្នំពេញ​៖ ឯកឧត្តម ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈ​អ​ភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក​ថា លោក​បានដាក់​ផែនការឲ្យ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ហើយ​ឈានទៅដល់ការបង្ក្រា​បល្បែង​គ្រប់ប្រភេទដែលកំពុងលេ​ងភ្នាល់គ្នាយ៉ា​ងគគិកគគ្រេង​នៅរាជធានី​ភ្នំពេញ។ ឯកឧត្តម ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា​៖ឯក​ឧត្តម​នឹងបើក​កិច្ចប្រជុំគណៈបញ្ជាការឯ​កភាពរបស់ខ្លួន​នៅពេលខាងមុខដ៏ខ្លីនេះ​ ដើម្បីចាត់​វិធានការ​ដ៏ម៉ឺងម៉ាត់​នៃការបង្ក្រាបល្បែងស៊ីសងនៅរាជធានីភ្នំពេញ ដែល​កំពុង​កើតមា​ន​ឡើង បន្ទាប់ពី។ ឯកឧត្តម​បានបញ្ជាក់ទៀតថា«ខ្ញុំបានដាក់ផែនការនេះ ឲ្យស្នងការរាជធានីភ្នំពេញ ចុះធ្វើកា​រស្រាវជ្រាវ ហើយឈានទៅដល់ការបង្ក្រាបតែម្ដង ពីព្រោះវាដូចជាគគិ្រកគគ្រេងពេក ហើយ​ខ្ញុំនឹង​បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពលើរឿងនេះ​ផងដែរ»។ ជា​ក់ស្ដែង កាលពី ១៧ ឧសភា ២០១៩ លោកអភិបាល​ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបទី​តាំងលួច​បើកហ្គេម និងចាក់បាល់មួយកន្លែង គ្មានស្លាកយីហោ នៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនអ្នកប្រចាំការប្រុសស្រីចំនួន​០២នាក់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត​ផង៕