ព័ត៌មានជាតិ

សម្តេចហ៊ុន សែនអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីដើម្បីពិនិត្យសេចក្តីព្រាង​ច្បាប់គ្រប់គ្រ​ងប្រទេសជាតិស្ថិ​តក្នុងភាពអាសន្

ម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិនិត្យ សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ៕ FacebookWhatsAppCopy LinkTelegram

ព័ត៌មានជាតិ

បុគ្គលនីណា​ក់នៅតែអំនួត“​អ​ញ​លើស​គេ

ជាទូទៅ​មនុស្ស​ដែល​មិន​ស្គាល់​ខ្លួនឯង​តែងតែ​មាន​ចិត្ដ​ប្រកាន់​លើ​ភាព​ជា​ខ្លួនឯង ពិសេស​ប្រកាន់​មាំ​ថា​ខ្លួន​ពូកែ​, ខ្លាំង និង​ពិសេសមិន​តែ​ប៉ុណ្ណោះ​គេ​យល់​ថា​អញ​ពូកែ​ជាង​គេ​ខ្លាំង​ជាង​គេ​និង​ពិសេស​លើស​គេ​មិនមែន​ត្រឹម​តែ​ពូកែ ខ្លាំង​ និង​ពិសេស​ធម្មតា​ទេ​តែ​គឺ ​“​អញ​លើស​គេ​”​។អួត​ជា​លក្ខណៈ​របស់​ចិត្ត​ដែល​មោទនៈ​ប៉ោង​ជោរ​នឹង​គុណសម្បត្ដិ​ដែល​ខ្លួន​មាន​ហើយ​នៅ​មិន​សុខ​ចេះ​តែ​ចង់​អួត​គេ​ដើម្បី​ឲ្យ​គេ​សរសើរ​។ គេ​ច្រើន​បោះ​សម្ដី​ទៅ​មុន​ទង្វើ​​ឬ​មិន​ធ្វើ​អ្វី​​សោះ តែ​គេ​វ៉ូសវ៉ាស​និយាយ​យក​មុខ​មាត់​។ បើ​មាន​ត្រឹម​៥ គេ​អួត​ថា​គេ​មាន​ដល់​១០ ​ហើយ​មនុស្ស​បែប​នោះ​ច្រើន​តែ​យល់​ថា គេ​ពេញ​ហើយ គេ​ចេះ​គ្រប់​ហើយ គេ​គ្រាន់​បើ​ហើយ គេ​ល្អ​ហើយ ។ដូច្នេះ​គ្មាន​អ្វី​ចាំបាច់​ត្រូវ​​រៀន​បន្ថែម​ទៀត​ឡើយ​។ ​គេ​ថាបើ​តែ​រៀន​មិន​ឈប់​គឺ​មាន​តែ​ពួក​អាល្ងង់​ទើប​ត្រូវការ​រៀន​បន្ថែម​រហូត​មិន​ឈប់។ចំណែកឯ​ខ្លួន​គេ​វិញ​ចេះដឹង​ជាង​គេ​ហើយ គ្មាន​អ្វី​គួរ​រៀន​បន្ថែម​ទៀត​​ឡើយ​។​នេះ​ជា​អំនួត​ដែល​ប្រៀប​ដូចជា​ពពុះ​ទឹក គ្មាន​អ្វី​ពិតប្រាកដ​ឡើយ​គឺ​វា​បែក​ទៅ​វិញ​បន្ទាប់ពី​ឡើង​ពពុះ​បាន​មួយ​រយៈ​។មនុស្ស​កាន់តែ​មាន​អំនួត កាន់តែ​ពុល​ឆ្កួត​នឹង​ខ្លួនឯង វង្វេង​នឹង​ខ្លួន​ឯង​ថា​ខ្លួន​គ្រាន់​បើ​ជាង​គេ​ហើយ​ក៏​មក​ពី​គេ​វង្វេង​ពុល​នឹង​ខ្លួន​គេ ទើប​គេ​ទៅ​ជា​កើត​អំនួត​ក្នុង​ចិត្ដ​។មនុស្ស​ដែល​មាន​អំនួត​តែងតែ​កោកៗ​ប្រៀប​ដូច​ស្គរ​តែ​តាមពិត​ទៅ​គឺ​ទទេ គ្មាន​ខ្លឹមសារ​​គ្មាន​បាន​ជា​ប្រយោជន៍​អ្វី​សោះ​។ផ្ទុយ​ទៅ​វិញ​ មនុស្ស​ដែល​ពោរពេញ​ដោយ​អំនួត​តែង​ឆោត​ហើយ​គេ​មិន​ដែល​ព្រម​​ទទួល​ថា​ខ្លួន​ឆោត​ឡើយ​មាន​តែ​ចចេស​មានះ​ថា​ខ្លួន​ត្រូវ​ថា​ខ្លួន​គ្រាន់​បើ​រហូត​ដោយ​មិន​បើក​ចិត្ដ​រៀនសូត្រ​រឿង​ថ្មីៗ មិន​បើក​ចិត្ដ​ទទួល​យក​ការពិត​ឡើយ​ព្រោះ​បើ​គេ​ទទួល​ស្គាល់​ការពិត​នោះ​គេ​មុខ​ជា​មិន​បាន​ធ្វើ​ជា​​មនុស្ស​ដែល​ពូកែ​ជាង​គេ​,​ខ្លាំង​ជាង​គេ និង​ពិសេស​លើស​គេ​ឡើយ​។ដូច្នេះ​ហើយ​ទើប​គេ​​នៅ​តែ​បន្ដ​រស់​ក្នុង​ភាព​ឆោត​​អស់​មួយ​ជីវិត​ដោយ​គេ​មានះ​កាន់​យក​តែ​គំនិត​ខ្លួនមិន​បើក​ទិដ្ឋិ​ស្ដាប់​អ្នក​ដទៃ​ពន្យល់​។គេអាចដូរឈ្មោះមនុស្សបាន តែគេមិនអាចប្តូរចរឹកធម្មជាតិ នៃសារជាតិរបស់មនុស្សបានទេ បើជារុក្ខជាតិ ពូជក្រូច វានៅតែក្រូច ពូជស្វាយ វានៅតែស្វាយ ពិបាកកែប្រែបំផុត។យ៉ាងណាម៉ិញមនុស្សដែលមានសន្តាន ក្នុងអំនួតថាខ្លួនជាអ្នកចេះ មានតែអញ គេមិនស្មើអញ អញធ្វើអីក៏ត្រូវ អញរកស៊ីអីក៏ចំណេញ អញនិយាយអីក៏បាន សិទ្ធរបស់អញ …ចុងក្រោយគឺលេងមានពាក្យថា«អញ» ទៀតហើយ មានតែ«អុញ» ខណៈខ្លួនដើរកាន់តែជ្រៅមានទោសទណ្ឌតថភាពជាក់ស្តែង ។អ្នកលេង Facebookឈ្មោះ នី ណាក់ ម្ចាស់អាខោន Facebook IMan-KH គេស្គាល់សាវតារច្បាស់ណាស់ពី ស្នាដៃគាត់ជេរ […]

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកលក់ឧបករណ៍ធ្វើតេស្តវិភាគរកមេរោ​គកូវីដ១៩ទាំងអស់​ដែលដាក់ល​ក់នៅលើទីផ្សារ

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២៩ខែមីនាឆ្នាំ២០២០នេះក្រសួងសុខាភិបាលបានក្រើនរំលឹកជាថ្មីថារាល់ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ទាំងអស់ដែលកំពុងត្រូវបានផ្សព្វផ្សាយដាក់លក់នៅលើទីផ្សារតាមរយៈបណ្តាញសង្គមនានាគឺពុំអាចផ្តល់លទ្ធផលច្បាស់លាស់នោះទេ។ ហើយរាល់ឧបករណ៍ដែលដាក់លក់ទាំងអស់នេះ ពុំត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាលឡើយ។ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩ (Rapid Test) ជាមធ្យោបាយក្នុងការរកវីរុសកូវីដ១៩ ដោយខ្លួនឯងឱ្យសោះដោយបញ្ជាក់ថាអង្គការសុខភាពពិភពលោកប្រកាសជាផ្លូវការរួចមកហើយគឺទទួលយកលទ្ធផលដែលធ្វើតេស្តវិភាគរកមេរោគកូវីដ១៩ តែ០២កន្លែងប៉ុណ្ណោះគឺលទ្ធផលវិភាគចេញពីមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានិងលទ្ធផលវិភាគចេញពីមន្ទីរពិសោធន៍វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ។ករណីបងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់គ្រប់ឧបករណ៍ឬបរិក្ខារទាំងអស់នេះសូមបញ្ឈប់ជាបន្ទាន់ ព្រោះនាំឱ្យខាតបង់ថវិកានិងប៉ះពាល់សុខភាពខ្លួនឯងវិញទៅវិញទេ។ ចំណែកឯអ្នកលក់ដូរតាមអនឡាញមួយចំនួន ដែលផ្សព្វផ្សាយលក់បរិក្ខារពេទ្យ ឬសម្ភារផ្សេងៗដែលខុសច្បាប់ក៏ដូចជាឧបករណ៍វិភាគរកមេរោគកូវីដ១៩នេះ នឹងប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន។សូមបញ្ជាក់ជូនថាក្រសួងសុខាភិបាលកម្ពុជាបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០១ករណីថ្មីទៀតដែលធ្វើឱ្យចំនួនសរុបនៅកម្ពុជាគិតត្រឹមព្រឹកថ្ងៃនេះកើនដល់ចំនួន ១០៣ករណី ខណៈកំពុងព្យាបាលចំនួន៨២ករណីនិងអ្នកព្យាបាលជាសះស្បើយសរុបចំនួន ២១ករណីហើយ៕

ព័ត៌មានជាតិ

​ក្រុម​ល្បាត​ជួប​ហ្វូង​ដំរី​នៅ​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ

​ភ្នំពេញ​៖​ហ្វូង​ដំរីព្រៃ​ជាង​១០​ក្បាល​បានបង្ហាញ​ខ្លួន​តាមរយៈ​ការថត​បាន​ពី​ក្រុម​ល្បាត​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ខែមីនា​ឆ្នាំ​២០២០​នៅក្នុង​តំបន់ការពារធម្មជាតិ​នៃ​ឧទ្យាន​ជាតិ​អូរ​យ៉ា​ដាវ​ក្នុង​ខេត្ត​រតនគីរី​។​ ​យោងតាម​ការ​ឱ្យដឹងពី​លោក​ផុន​ខេមរិន្ទ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ឧទ្យាន​ជាតិ​អូរ​យ៉ា​ដាវ​បាន​សហការ​ល្បាត​ជាមួយ​កម្លាំង​នគរ​បាន​ជាតិ​នៅក្បែរ​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​ចន្លោះ​ប៉ុស្ដិ៍​ការពារ​ព្រំដែន​ពាម​អូរ​លាវ​និង​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូ​លាវ​ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​សំ​ឃុំ​យ៉ា​រ​ទុង​ស្រុក​អូរ​យ៉ា​ដាវ​ខេត្តរតនគិរី​បាន​ប្រទះឃើញ​ដំរីព្រៃ​មួយ​ហ្វូង​ចំនួន​ជាង​១០​ក្បាល​កំពុង​រក​ចំណី​និង​បណ្ដើរកូន​របស់​វា​។ ​ លោក​ផុន​ខេមរិន្ទ​បាន​បន្ថែមថា​នៅពេល​ឃើញ​ក្រុម​ល្បាត​មកដល់​សត្វ​ដំរី​ទាំង​តូច​ទាំង​ធំ​មានការ​ភ្ញាក់ផ្អើល​និង​រត់​ចូល​ព្រៃ​មួយចំនួន​នៅសល់​ដំរី​ធំ​ចំនួន​២​ក្បាល​ដែល​ក្រុមការងារ​បាន​ព្យាយាម​ថតរូប​បាន​ពី​ចម្ងាយ​។​ ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ក្បែរ​នោះបាន​បញ្ជាក់ថា​នៅក្នុង​រយៈពេល​ជាង​១​ខែ​កន្លងមកនេះ​មាន​វត្តមាន​ហ្វូង​ដំរី​រស់នៅក្នុង​តំបន់ការពារធម្មជាតិ​តែងតែ​មករក​ចំណី​ជុំវិញ​កន្លែង​នោះ​។​បច្ចុប្បន្ន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ឧទ្យាន​ជាតិ​អូរ​យ៉ា​ដាវ​បាននិងកំពុង​បន្ត​តាមដាន​ឃ្លាំមើល​និង​ការពារ​សត្វ​ដំរី​ទាំងនោះ​ផងដែរ​។ ​គួរ​បញ្ជាក់ថា ក្រសួងបរិស្ថាន លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកពាក់ព័ន្ធ ដើម្បី​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​តទៅទៀត​។ សូមបញ្ជាក់ថា​បច្ចុប្បន្ន​នេះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​រួមមាន​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​៦០​កន្លែង​មាន​ផ្ទៃដី​ទំហំ​៧,២​លាន​ហិកតា​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ការពារ​និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន​៕  

ព័ត៌មានជាតិ

កម្ពុជា​ធានា​សន្តិសុខ​ស្បៀង​អាចបំពេញ​តម្រូវការ​ព​ល​រដ្ឋ​បាន​ទោះ​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​

​ភ្នំពេញ​៖​ក្តីបារម្ភ​របស់​ប្រជាពលរដ្ឋ​អំពី​សន្តិសុខ​ស្បៀង​កម្ពុជា​រួមមាន​អង្ករ​,​បន្លែ​,​ត្រី​,​សាច់​,​នៅ​គ្រា​ដែលមាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ថា​តើ​អាចបំពេញ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​បានទេ​នៅពេល​ជំងឺ​នេះ​រីក​រាលដាល​ខ្លាំង​នោះ​?​ត្រូវបាន​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា​អះអាងថា​ស្បៀងអាហារ​កម្ពុ​ជាមាន​ស្ថេរភាព​ល្អ​អាចបំពេញ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​បាន​។​ ​កាលពី​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០២០​កន្លងទៅ​លោក​វេ​ង​សាខុន​បាន​បញ្ជាក់ថា​ការដែល​លោក​ហ៊ាន​អះអាង​បែបនេះ ដោយសារតែ​បច្ចុប្បន្ន​ស្រូវ​អង្ករ​របស់​កម្ពុជា មាន​បម្រុង​ទុក​ច្រើន ហើយ​ការ​ចិញ្ចឹមសត្វ (​ជ្រូក​គោ​មាន់​ទារ​)​ចិញ្ចឹម​ត្រី​និង​ការដាំ​ដុំ​បន្លែបង្ការ​មានដំណើរ​ការ​ជាធម្មតា​គ្មានអ្វី​ប៉ះពាល់​នោះឡើយ​។​ ​ លោក​រដ្ឋមន្ត្រី​វេ​ង​សាខុន​បាន​បញ្ជាក់ថា​”​ចំពោះ​បញ្ហា​សន្តិសុខ​ស្បៀង​សម្រាប់​កម្ពុជា​ខ្ញុំ​គិតថា​មិនមាន​បញ្ហា​អ្វីដែល​កើតឡើង​ទេ​។​ព្រោះស្រូវ​យើង​មាន​នៅសល់​ច្រើន​ការចិញ្ចឹម​ជ្រូក​របស់​យើង​ក៏​អាច​ផ្គត់ផ្គង់​ទីផ្សារ​រហូតដល់​៨០​ភាគរយ​។​ការចិញ្ចឹម​ត្រី​របស់​យើង​ក៏​ដំណើរការ​ធម្មតា​ការដាំដុះ​បន្លែបង្ការ​របស់​កសិក​រ​ក៏​ដំណើរការ​ធម្មតា និយាយ​រួម​វិស័យ​កសិកម្ម​របស់​កម្ពុជា នៅ​ដំណើរ​ការធម្មតា​”​។​ ​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​លើកយក​នូវ​សមិទ្ធផល​មួយចំនួន ក្នុងការ​ថែរក្សា​សន្តិសុខ​ស្បៀង ដែល​សម្រេច​ដោយ​ក្រសួងកសិកម្ម​ក្នុង​ឆ្នាំ​២០១៩​មានដូចជា​ការងារ​ប​ង្ក​បង្កើន​ផល​ស្រូវ​នៅ​ទូទាំងប្រទេស​សម្រេចបាន​លើ​ផ្ទៃដី​ចំនួន​៣,៣៣​លាន​ហិកតា​។​ទិន្នផល​ស្រូវ​គិត​ជា​មធ្យម​ទាំង​ប្រាំង​និង​វស្សា​សម្រេចបាន​៣,៣៣​តោន​ក្នុង​១​ហិកតា​ដែលមាន​បរិមាណ​ផល​ស្រូវ​សរុប​ទទួលបាន​ជាង​១០,៨៨​លាន​តោន មាន​អតិរេក​ស្រូវ (​ស្រូវ​លើស​) ចំនួន​ជាង​៥,៧៦​លាន​តោន​គិត​ជា​អង្ករ​ស្មើនឹង​៣,៦៩​លាន​តោន​។​ ​ ដោយឡែក​សម្រាប់​ផលិតកម្ម​ដំណាំ​រួមផ្សំ​និង​ឧស្សាហកម្ម​រយៈពេល​ខ្លី​ទទួលបាន​បរិមាណ​ផល​ប្រមាណ​ជាង ១៦​លាន​តោន​នៅ​ឆ្នាំ​២០១៩​។ ការនាំចេញ​ផលិតផល​កសិកម្ម​សរុប សម្រេចបាន​ប្រមាណ ៧​លាន​តោន​។​ក្នុងនេះ​ការនាំចេញ​ផ្លូវការ​មាន​ចំនួន​៤,៨៧​លាន​តោន​កើន​លើស​ឆ្នាំមុន​ជាង​១៣​ភាគរយ ។​ ដែល​ក្នុងនោះ​ការនាំចេញ​ផ្លែ​ចេក ម្សៅដំឡូង​មី គ្រាប់ស្វាយចន្ទី​ពោត​កៅស៊ូ​ស្ករអំពៅ​ប្រេងដូង​ឆៅ បាន​កើនឡើង​គួរឱ្យកត់សម្គាល់​។​បរិមាណ​អង្ករ​នាំចេញ​ផ្លូវការ​មាន​ចំនួន​៦២០​ពាន់​តោន​ក្នុង​ឆ្នាំ​២០១៩ ធៀប​នឹង​ឆ្នាំ​២០១៨ នាំចេញ​បាន ៦២៦​ពាន់​តោន​។​ ​តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា​ក្នុង​ឆ្នាំ​២០១៩​នេះ​ការនាំចេញ​ស្រូវ​ក្រៅផ្លូវការ​មាន​ចំនួន​ជាង​២​លាន​តោន តាម​ច្រក​សំខាន់ៗ​ក្នុង​ខេត្ត​ជាប់​ព្រំដែន ប្រទេស​វៀតណាម​។ ពាក់ព័ន្ធ​ការ​ការចិញ្ចឹម​សត្វ​វិញ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​ក្រសួង​ក៏បាន​ជំរុញ​ការ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ទំនើប​ការផលិត​ចំណី​សត្វ​ក្នុង​ទ្រង់ទ្រាយ​មធ្យម​និង​ធំ​ដើម្បី​គាំទ្រ​ដល់​ចលនា​ចិញ្ចឹមសត្វ​។ ​រួម​ជាមួយនឹង​ការលើកកម្ពស់​ប្រព័ន្ធ​ផ្តល់​សេវា​បច្ចេកទេស​កែលម្អ​ពូជ​សត្វ​ការកែច្នៃ​ផលិតផល​បសុសត្វ​ការបង្កើត​សត្តឃាតដ្ឋាន​ទំនើប​ព្រមទាំង​ការសម្រួល​ពាណិជ្ជ​-​កម្ម​សត្វ និង​ផលិតផល​សត្វ​។​ ​ជាការ​កត់សម្គាល់​កន្ល​ង​មក​ការ​ចិញ្ចឹមសត្វ​តាម​ប្រពៃណី​ត្រូវបាន​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ​ដោយបាន​ប្តូរ​ទិសដៅ​ផលិតកម្ម​សម្រាប់តែ​តម្រូវការ​ក្នុង​គ្រួសារ​ទៅជា​ការចិញ្ចឹម​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​វិញ​។​ការផ្លាស់ប្តូរ​បែបផែន​ផលិតកម្ម​នេះ​បាន​កើន​ឡើងជា​លំដាប់​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៩​នេះ​។ ​ផលិតកម្ម​សត្វ​សម្រេចបាន​ចំនួន​៤៥,៨​លាន​ក្បាល​កើនឡើង​៣.៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៨​។​ការចិញ្ចឹម​សត្វ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​មានបាន​កើន​៣៧​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៨​។​ការផលិត​និង​ផ្គត់ផ្គង់​សាច់មាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ​គឺ​បាន​កើន​ពី​២០៩​ពាន់​តោន​នៅ​ឆ្នាំ​២០១៥​ដល់​២៣៩​ពាន់​តោន​នៅក្នុង​ឆ្នាំ​២០១៩​។​ ​សម្រាប់​វិស័យ​ជលផល​វិញ​ក្នុង​ឆ្នាំ​២០១៩​ផល​ចាប់ពី​ធម្មជាតិ​និង​ផល​វារីវប្បកម្ម​សម្រេច​បាន​ចំនួន​ជាង ៩០៨​ពាន់​តោន​។​ក្នុងនោះ ផល​នេសាទ​ទឹកសាប​សម្រេចបាន​៤៧៩​ពាន់​តោន​,​ផល​នេសាទ​សមុទ្រ ១២២​ពាន់​តោន និង​ផល​វារីវប្បកម្ម (​ការចិញ្ចឹម​ត្រី​) សម្រេចបាន​ចំនួន ៣០៧​ពាន់​តោន កើនឡើង ២១​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៨៕    

ព័ត៌មានជាតិ

​ដែន​ជំរក​សត្វព្រៃ​ស្រែ​ពក​គួរឱ្យ​គយគន់​សម្រាប់​ភ្នែក​ទេសចរណ៍

ភ្នំពេញ​៖​ទេសភាព​ទាំងនេះ​គឺ​ស្ថិត​តាម​បណ្តោយ​ទន្លេស្រែពក​ភាគ​ខាងលើ​ក្នុង​ដែន​ជំរក​សត្វព្រៃ​ស្រែ​ពក​ក្នុង​ខេត្តមណ្ឌលគិរី​។​នៅក្នុង​ការចុះ​ល្បាត​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ផ្តិត​រូបភាព​នៅតាម​ទីតាំង​នេះ​ដែលជា​ទីជម្រក​របស់​សត្វ​កម្រ​មួយចំនួន​ផងដែរ ដូចជា ក្រពើ​ភ្នំ ភេ អន្លុង​ត្រី​ត្រសក់ ជាពិសេស​តាម​ដង​ទន្លេ​ដុះ​ដោយ​ដើម​ឈើទាល​ធំៗ​។ ​លោក​កែវ​សុភ​ក្រ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី​បានឱ្យដឹងថា​នៅ​រដូវ​នេះ​ធនធានធម្មជាតិ​មាន​ភាពស្រស់​ត្រកាល​បង្ហា​ញ​នូវ​សុខភាព​របស់ព្រៃ​នៅ​តំបន់​នោះ​ផងដែរ​។​ក្រៅពីនោះ​យើង​សង្កេតឃើញ​វត្តមាន​សត្វ​ស្វា​មួយចំនួន​ដូចជា​ស្វា​ព្រាម​,​ស្វា​ស្រូវ​,​និង​សត្វ​ស្លាប​កេងកង​តូច​ស្មោញ​និង​ក្អែកទឹក​ជាដើម​។​ដោយឡែក​តាម​ការសិក្សា​ក្រពើ​ភ្នំ​មាន​វត្តមាន​នៅក្នុង​តំបន់​នោះ​ប្រហែល​២០​ទៅ​២៥​ក្បាល​។​តាម​ការសិក្សា​ក្រពើ​ភ្នំ​មាន​វត្តមាន​នៅក្នុង​តំបន់​នោះ​ប្រហែល​២០ ទៅ​២៥​ក្បាល ។​ ​សូមបញ្ជាក់ថា​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នៅ​ខេត្ត​មណ្ឌល​គី​រី​ត្រូវបាន​បែង​ចែកជា​បួន​តំបន់​។​ក្នុងនេះ​មាន​តំបន់​ស្នូល​តំបន់​អភិរក្ស​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​និង​តំបន់​សម្រាប់​បម្រើ​ដល់​ការងារ​គ្រប់គ្រង​ថែរក្សា​អភិរក្ស​និង​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​និរន្តរភាព​។​នេះ​បើ​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​ ​ការបែងចែក​តំបន់​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​រៀបចំឡើង​ដើម្បី​ធានា​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​នៃ​ការគ្រប់គ្រង​ធនធានធម្មជាតិ​និង​ជីវៈចម្រុះ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ក៏ដូចជា​ការលើកកម្ពស់​ចូលរួម​របស់​សហគម​ន៍​មូលដ្ឋាន​ក៏ដូចជា​សាធារណជន​។​ក្នុងការ​រួមចំណែក​ដ​ល់​ការគ្រប់គ្រង​ការការពារ​និង​ការអភិរក្ស​ជីវៈចម្រុះ​និង​ធនធានធម្មជាតិ​ក្នុង​តំបន់​ព្រមទាំង​ធានាឱ្យមាន​ការថែទាំ​សត្វព្រៃ​និង​ប្រព័ន្ធ​អេកូឡូស៊ី​៕​    

ព័ត៌មានជាតិ

ក្រសួងសុខា​ភិបាលប្រកា​​សរកឃើញក​រណីជំងឺកូវីដ១​៩​ចំនួន​០២ករណីថ្មីទៀតដែលធ្វើឱ្យករណីសរុប​​ចំនួន៩៨ក​រណីនិងជាសះ​ស្បើយ​សរុប​១១​ករណី

ក្រសួងសុខាភិបាលប្រកាសរកឃើញករណីជំងឺកូវីដ១៩ ចំនួន០២ករណីថ្មីទៀតដែលធ្វើឱ្យករណីសរុប ចំនួន៩៨ករណីនិងជាសះស្បើយសរុប ១១ករណី

ព័ត៌មានជាតិ

រឿងរ៉ាវលោកនី ណាក់អាច​ញ៉ត់គុកបានខណៈ​មានកំហុសធំជាងចំប៉ីខ្មៅ

នរណា…!នរណា…!ក៏គេដឹងដែរថាលោកនី ណាក់ម្ចាស់ហ្វេសប៊ុក “Iman-KH”ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋប្រតិកម្មខ្លាំងឡើងៗ ដោយសារតែសំណេរចាក់ដោតមួយ ប្រមាថប្រជាពលរដ្ឋខ្មែរកប់ៗមាត់ថា“ចោលម្សៀតគ្មានបានការនិងជាប្រជាជនថោកទាប”គ្រាន់តែស្នើសុំសម្តេចតេជោ ហ៊ុនសែនអន្តរាគមន៍រឿងជំពាក់ប្រាក់ធនាគារស្របពេលផ្ទុះជំងឺកូវីដ១៩ខណៈពលរដ្ឋខ្លះអាចនឹងគ្មានលទ្ធភាពបង់ការប្រាក់អោយធនាគារ ។បើតាមលោក នី ណាក់ បានបង្ហោះនាពេលកន្លងមកគឺ មិនត្រឹមតែបានប្រមាថធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ថែមទាំងបានប្រមាថថ្នាក់ដឹកនាំកំពូលៗថែមទៀតផង ។ទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋខ្មែរបានជំរុញអោយសមត្ថកិច្ចចាត់ការលោកនី ណាក់ តាមផ្លូវច្បាប់ ដោយមិនអាចអត់អោនអោយបានឡើយខណៈរឿងរ៉ាវរបស់លោកនីណាក់ធំជាងកំហុសចំប៉ីខ្មៅទៅទៀត។យ៉ាងណាក៏ដោយលោកនីណាក់ក៏បានចេញលិខិតសុំទោសជាសាធារណៈផងដែរ។សូមរំលឹកផងដែរថាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ៅ ស៊ីណា នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ ប្រកាសសាលក្រមផ្តន្ទាទោសលោកយិន ហេង(ហៅ ចំប៉ីខ្មៅ) ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ តែអនុវត្តទោស១ឆ្នាំនិងពិន័យ៣លានរៀល ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរជាពូជតិរច្ឆាន ព្រោះតែខឹងយុវជន៣នាក់ ជិះម៉ូតូមកខោកក្បាល។ជនជាប់ចោទ ចំប៉ីខ្មៅ បានសារភាពកំហុសនិងបានសុំទោសប្រជាពលរដ្ឋខ្មែរចំពោះការប្រើប្រាស់ពាក្យមិនសមរម្យទាំងនេះ។ សូមបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនចំប៉ីខ្មៅ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីចំប៉ីខ្មៅ បានបង្ហោះវីដេអូជេរប្រមាថពូជសាសន៍ខ្មែរ ព្រោះតែខឹងយុវជនមួយក្រុមជិះម៉ូតូទៅខោកក្បាល៕  

ព័ត៌មានជាតិ

ក្រសួង​សុខាភិ​បាលប្រកាស​រក​ឃើញករណីវិជ្ជមានជំ​ងឺកូវីដ១៩ចំនួន០៥ករណីថ្មីធ្វើឱ្យចំ​នួន​សរុប​កើនដល់៩៦​នាក់​និ​ង​សះស្បើយ​ស​រុ​ប១០​នាក់

ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ចំនួន០៥ករណីថ្មីធ្វើឱ្យចំនួនសរុបកើនដល់៩៦នាក់ និងសះស្បើយសរុប១០នាក់

ព័ត៌មានជាតិ

សូម​ប្រជា​ពល​រដ្ឋប្រុងប្រយ័​ត្ន!​ចំពោះ​ជ​នខិ​ល​ខូច​យក​លេខ០៨១៦​​០០៣៤១ថា​​​ជា​បុគ្គលិក​L​OLCក្នុងបំ​​ណង​​​បោ​​ក​ឲ្យ​ផ្ទេរ​ប្រា​ក់…បោកចំលោ​កពុត​សា​ម៉ាត់

សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន!ចំពោះជនខិលខូចមួយចំនួនបានយកលេខទូរស័ព្ទបន្លំខ្លួនជាបុគ្គលិកLOLCទូរស័ព្ទទៅពលរដ្ឋក្នុងបំណងប្រើល្បិចធ្វើការខ្ចីលុយនិងផ្ទេរប្រាក់ផ្សេងៗ។ជាក់ស្តែងនៅព្រឹកថៃ្ងទី២៦ខែមីនាឆ្នាំ២០២០មានជនបោកប្រាស់ដោយបន្លំខ្លួនជាបុគ្គលិកLOLCបានប្រើប្រាស់លេខទូរស័ព្ទ០៨១៦០០៣៤១ខលមកកាន់លេខ០៧៧៣១៣២៧៦ដែលជាលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់លោកពុតសាម៉ាត់ចាងហ្វាងការផ្សាយ«ចលនាសង្គម»ក្នុងបំណងបំណងធ្វើការខ្ចីលុយនិងផ្ទេរប្រាក់ផ្សេងៗ។អង្គភាពយើងចាត់ទុកទង្វើនេះមិនមែនជាបុគ្គលិករបស់មីក្រូហិរញ្ញវត្ថុLOLCទេ។សូមឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន!ចំពោះប្រើប្រាស់លេខ០៨១៦០០៣៤១នេះក្នុងផ្ទេរប្រាក់។ដូច្នេះសុំអំពាវនាវសមត្ថកិច្ចចាត់វិធានការស្រាវជ្រាវនិងអនុវត្តនិតិវិធី៕