របាយកាណ៍ទូទៅ

ព្រៃឈើក្នុង តំបន់ព្រៃអភិរក្សភ្នំព្រេច រលាយជិតអស់ ដោយសារឧកញ៉ា​សឹ្ហង សំអុល

ខេត្តមណ្ឌលគិរី៖ ​ នៅយប់ ថ្ងៃទី២១ឈាន ចូលទី២២ ខែឧសភាឆ្នាំ២០១៩ មានសកម្មភាពដឹកជញ្ជូនឈើរបស់ឧកញ៉ា សឹ្ហង សំអុល ដែលមានឈ្មោះបោះសំលេង ដែលពលរដ្ឋស្គាល់យ៉ាងច្បាស់ថាជាឧកញ៉ាដែលពូកែរខាងបំផ្លាញព្រៃឈើ ដោយយកលេសក្រុមហ៊ុនមានច្បាប់។

ព័ត៌មានជាតិ

ឯកឧត្តម​ ឃួង​ ស្រេង ដាក់ផែនការដ៏ម៉ឺងម៉ាត់ នៃការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ​ នៅរាជ ធានីភ្នំ ពេញ

រាជធានីភ្នំពេញ​៖ ឯកឧត្តម ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈ​អ​ភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក​ថា លោក​បានដាក់​ផែនការឲ្យ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ហើយ​ឈានទៅដល់ការបង្ក្រា​បល្បែង​គ្រប់ប្រភេទដែលកំពុងលេ​ងភ្នាល់គ្នាយ៉ា​ងគគិកគគ្រេង​នៅរាជធានី​ភ្នំពេញ។ ឯកឧត្តម ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា​៖ឯក​ឧត្តម​នឹងបើក​កិច្ចប្រជុំគណៈបញ្ជាការឯ​កភាពរបស់ខ្លួន​នៅពេលខាងមុខដ៏ខ្លីនេះ​ ដើម្បីចាត់​វិធានការ​ដ៏ម៉ឺងម៉ាត់​នៃការបង្ក្រាបល្បែងស៊ីសងនៅរាជធានីភ្នំពេញ ដែល​កំពុង​កើតមា​ន​ឡើង បន្ទាប់ពី។ ឯកឧត្តម​បានបញ្ជាក់ទៀតថា«ខ្ញុំបានដាក់ផែនការនេះ ឲ្យស្នងការរាជធានីភ្នំពេញ ចុះធ្វើកា​រស្រាវជ្រាវ ហើយឈានទៅដល់ការបង្ក្រាបតែម្ដង ពីព្រោះវាដូចជាគគិ្រកគគ្រេងពេក ហើយ​ខ្ញុំនឹង​បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពលើរឿងនេះ​ផងដែរ»។ ជា​ក់ស្ដែង កាលពី ១៧ ឧសភា ២០១៩ លោកអភិបាល​ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបទី​តាំងលួច​បើកហ្គេម និងចាក់បាល់មួយកន្លែង គ្មានស្លាកយីហោ នៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនអ្នកប្រចាំការប្រុសស្រីចំនួន​០២នាក់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត​ផង៕

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

ទំនិញគេចពន្ធគ្រប់ប្រភេទ ដឹកឆ្លងកាត់លោក ម៉ៅ សាមឿន ប្រធានគយចល័តខេត្តសៀមរាបបានយ៉ាងរលូន

សៀមរាប ៖ តាមការបង្ហើបពីឈ្មួញមួយចំនួនដែលរកស៊ីនាំទំនិញគេចពន្ធនិងទំនិញបង់ ពន្ធមិនគ្រប់ពីប្រទេសសៀមនិងប្រទេសយួន មកលក់ចែកចាយតាមទីផ្សារក្នុងខេត្ត សៀមរាប បានឲ្យដឹងថាការដែលពួកគេអាចរកស៊ីកាក់កបដូចសព្វថ្ងៃនេះគឺត្រូវបង់លុយ តាមការកំណត់របស់លោក ម៉ៅ សាមឿន ដែលជាប្រធានគយចលត័ខេត្តសៀមរាប។ ប្រភពពីឈ្មួញទាំងនោះ បានបញ្ជាក់ទៀតថា ពួកគេនិងលោក ម៉ៅសាមឿនមានទំនាក់ ទំនងជិតស្និទ្ធដូចបងប្អូនទៅហើយទើបអាចដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញបង់ពន្ធ មិនគ្រប់មកលក់ចែកចាយដោយ គ្មានការត្រួតពិនិត្យពីមន្ត្រីគយក្នុងខេត្តសៀមរាប។  ឈ្មួញខ្លះបានឲ្យដឹងថា ពួកគេបង់លុយ លើតុ បង់លុយក្រោមតុ និងបង់លុយលុយ ថ្លៃបាយទឹកឲ្យសមត្ថកិច្ចគយក្នុងខេត្តសៀមរាប តាមការកំណត់ បើមិនដូច្នេះទេអាច ត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។ សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប បានឲ្យដឹងថាឈ្មួញមួយចំនួននាំទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ហើយជួនកាលមានទាំងទំនិញខុសច្បាប់ផងដែរចូលតាមច្រក ប៉ោយប៉ែត ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកជាំស្រងាំ ច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ យកមកលក់ចែកចាយក្នុងខេត្តសៀមរាប ស្រេចតែអំពើចិត្តព្រោះពួកគេមាន ទំនាក់ទំនង ជាមួយលោក ម៉ៅ សាមឿន ជាមុនទៅហើយ។ ទំនិញទាំងនោះមានដូចជា គ្រឿងសំណង់គ្រប់ ប្រភេទ គ្រឿងកំប៉ុង ទំនិញចាប់ហួយ និងប្រេងសាំងផងដែរ ដូច្នេះលោក ម៉ៅសាមឿន និង ក្រុមមន្ត្រីក្រោមឱវាទអាចរកប្រាក់ចំណូលតាមរបៀបពុករលួយ បានយ៉ាងច្រើនការដែល លោក ម៉ៅសាមឿន […]

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

រដ្ឋាភិបាលមិនគួរមើលរំលង រឿងខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ គេនៅចាំបានថា នៅក្នុងពិធីប្រកាសតែងតាំង លោកវរសេនីយ៍ទោ ខឹម ចិត្រា នាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្ថរជាតិប៉ោយប៉ែតថ្មីជុំនួសលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត កាលពីវេលាម៉ោង០២រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋអន្តោប្រវេសន៍ ។ នៅក្នុងពធីនោះដែរ បន្ទាប់ពីលោក ខឹម ចិត្រា នាយប៉ុស្ត៍ថ្មី ឡើងសច្ចារថា នឹងខិតខំយកចិត្តទុកដាក់ បំពេញការងារបំរើជាតិ ប្រជាពលរដ្ឋ ឲ្យបានល្អ សាមគ្គីភាពផ្ទៃក្នុងអង្គភាព សហការល្អជាមួយស្ថាបន័ពាក់ពន្ធ័ ជាមួយអាជ្ញាធរដែនដី នឹងសហការល្អជាមួយភាគីថៃ។ ឯកឧត្តម ឃុន សំបូរ បានធ្វើការផ្ដាំផ្ញើ ដោយគូសបញ្ជាក់ ពីការរឹតបន្តឹង ចំណងសាមគ្គីភាពផ្ទៃក្នុងអង្គភាពខិតខំបំពេញភារកិច្ចឲ្យបានល្អ,សហការជាមួយអាជ្ញាធរ,ស្ថាបន័ពាក់ពន្ធ័, រក្សាបានល្អនូវក្រមសិលធម៌វិជ្ជាជីវះ ក្នុងនាមថ្នាក់ដឹកនាំ(អត់ច្រង៉េងច្រង៉ាង ដឹងចាស់ទំ នេះជាអំពើល្អរបស់យើង)យកចិត្តទុកដាក់ខ្ពស់បំផុត នូវតួនាទី ភារកិច្ចថ្មី ជានាយប៉ុស្ត៏នគបាលច្រកទ្វារ នឹងបន្តគោរព នឹង អនុវត្តន៍ឲ្យបាន នូវគោលនយោបាយ នឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

លោក ស៊ុម សុជាតិ ស្នងការរង ​នគរបាល​ខេត្តកំពង់ឆ្នាំង​រង​ ការរិះគន់​ទន្ទ្រា​ន​កាន់កាប់​ដីព្រៃ​លិ​ច​ទឹក​រាប់ពាន់​ហិ​កតា

​កំពង់ឆ្នាំង៖ បើតាមប្រភពពីប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថាដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ជម្រក​ត្រី​ពង​កូន​ក្នុង​មូលដ្ឋាន​ពួកគាត់​ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាចទន្ទ្រាន​កាន់កាប់​រាប់ពាន់​ហិកតា​យ៉ាង​រលូន​។បើតាមប្រភពដដែលបាន​លើកឡើងថា ក្នុងចំណោម​អ្នក​ប្រើ​អំណាច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ជម្រក​ត្រី​ពង​កូន​នៅ​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង គឺ​លោក ស៊ុម សុជាតិ ដែលជា​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ។​ តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ច្រ​ណូ​កបាន​ឲ្យ​ដឹងទៀតថា កន្លងមក​លោក ស៊ុម សុជាតិ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រមូល​គ្នីគ្នា​យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ទៅ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣យ៉ាងគឃ្លើន។ ប្រជា​នេសាទ​នៅ​ឃុំ​ច្រ​ណូ​កបាន​ឲ្យ​ដឹងបន្ថែមថាដីព្រៃ​លិច​ទឹក​នៅ​ចំណុច​តា​ប្រូច និង​ចំណុច​ជុំវិញ​បឹង​ត្រពាំង​រាំង ប្រមាណ​១០០០​ហិកតា​ត្រូវបាន​លោក ស៊ុម សុជាតិស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទន្ទ្រានកាន់កាប់ដើម្បីប្រយោជន៏ផ្ទាលខ្លួន​​។ជុំវិញបញ្ហា​ខាងលើនេះសារពត៌មានយើងបានទាក់ទងលោក ស៊ុម សុជាតិស្នងការរងនគរបាល​ខេត្តកំពង់ឆ្នាំង​នៅព្រឹកថៃ្ង៥ខែឧសភាឆ្នាំ២០១៩នេះដែរលោ​កបានឆ្លើយថាមិនជាការពិតឡើយយកតែកន្លែងអាស្រ័យផលនិងធើ្វចំការតែប៉ុណ្ណោះហើយកុំយករឿងដដែលៗមកចុះផ្សាយ។ប្រភពពី​ប្រជាពលរដ្ឋ​និង​ប្រជា​នេសាទ​ក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំងឲ្យដឹងបន្ថែមទៀតថាចាប់តាំងពី​អំឡុង​ចុងឆ្នាំ​២០១៨ រហូតមកដល់​ពេលនេះ​លោក ស៊ុម សុជាតិ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ អស់​រាប់ពាន់​ហិកតា​រួចទៅហើយ ។ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង និង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ធ្វើ​មិនដឹងមិនឮអ្វីទាំងអស់។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ក្រោយពេល​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​អស់​ពាន់​ហិកតា ហើយ​មាន​គម្រោង​ធ្វើ​ប្រឡាយទឹក​ក្នុង​តំបន់​នោះ គឺ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​តា​ប្រូច និង​ជុំវិញ​បឹង​ត្រពាំង​រាំង រាលដាល​កាន់តែខ្លាំង​ឡើងថែមទៀតផង។សូមរម្លឹកថាលោកនេត្រ ភក្រ្តារដ្ឋលេខាធិការនិង​ជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថាស្របពេលដែលទីផ្សារដីធ្លីនៅកម្ពុជា​​មា​តម្លៃខ្ពស់ក្រុមមេខ្យល់ជាជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពលរដ្ឋជា​ខែល ដើម្បី រំលោភបំពានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដែលស្ថិតនៅក្នុងឧទ្យានជាតិ និងតំបន់ការពារធម្មជាតិ នានាក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ដើម្បីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ទន្ទឹមនេះក្រុមជនខិលខូចបានប្រើប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ឱ្យបំពានចូលកាន់កាប់ដីធ្លីដែលមានកម្មសិទ្ធិត្រឹមត្រូវដើម្បីយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ […]

ព័ត៌មានសុខភាព និងសម្រស់

អត្ថប្រយោជន៍គល់ស្លឹកគ្រៃ ស្លឹកតើយ មើមខ្ញីចាស់ ដែលលោកអ្នកមិននឹកស្មាន

សុខភាព ៖ បើសិនលោកអ្នកមានសំពាធឈាមឡើងខុសធម្មតា លើសខ្លាញ់ អាស៊ីត ដូចជា៖ ១. រោយក ស្មា ចុកឈឺសន្លាក់ តឹងកែងជើង ស្ពឹកបាតដៃ-ជើង ចុះឡើងជណ្តើរលាន់ឮសំឡេងនៅនឹងប្រអប់ជើង។ ២.ឱនចុះក្រោម ងើបឡើងវិញ

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

មេឈ្មួញឈ្មោះ ឆាយ សុរិទ្ធ នៅតែបន្តភាពល្បីល្បាញ ដើម្បីបង្កើនសកម្មភាព បំផ្លាញព្រៃឈើក្នុង ខេត្តព្រះវិហារយ៉ាងមហន្តរាយ(១)

ខេត្តព្រះវិហារ: សកម្មជន ព្រៃឈើ និង មន្ត្រី អង្គការក្រៅរដ្ឋាភិបាល ក្នុង ខេត្តព្រះវិហារ បាន លេីកឡេីងថា មួយរយៈ ចុងក្រោយ នេះ មេ ឈ្មួញ ឆាយ សុរិទ្ធ បានសម្រុកកាប់ឈើនិងដឹកជញ្ជូនឈើ ចេញពី តំបន់ ដែនជម្រកសត្វព្រៃ

ព័ត៌មានជាតិ

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ដាស់តឿន​ឲ្យ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​ខិតខំ​កែ​ខ្លួន​ឡើងវិញ ដើម​ចូលរួម​បម្រើ​សង្គម​

(​ភ្នំពេញ​)៖ អភិបាល​រាជធានី​ភ្នំពេញ ឃួ​ង ស្រេង បាន​ដាស់តឿន​ដល់​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ឲ្យ​ប្តេជ្ញាចិត្ត​រស់នៅ​ជាមួយ​គ្រួសារ និង​រស់នៅ​ក្នុង​សង្គម​ឲ្យបាន​ល្អ​លើ​ង​វិញ ហើយ​ចាប់​យក​មុខរបរ​ប្រកប​អាជីវកម្ម ក៏ដូចជា​ការរៀនសូត្រ​ឲ្យបាន​ល្អ​ប្រសើរ​ឡើងវិញ​។​ ​ការ​ដាស់តឿន​យ៉ាង​ដូច្នេះ ត្រូវបាន​លើកឡើង​ក្នុងឱកាស​លោក​រួម​ជាមួយ​មន្ត្រី ចុះសួរសុខទុក្ខ​សំណេះសំណាល និង ពិនិត្យ ស្ថានភាព រស់នៅ ជាក់ស្ដែង របស់ ជនរងគ្រោះ​ដោយ​គ្រឿងញៀន ដែល ត្រូវបាន​បញ្ជូន​មក ព្យាបាល​បន្សាប គ្រឿង ញៀន នៅ មជ្ឈមណ្ឌល ឱកាស​ខ្ញុំ ស្ថិតនៅ​ក្នុង​សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩​។​ ​លោក ឃួ​ង ស្រេង បាន​ថ្លែង​ទៀតថា ប្អូនៗ​ត្រូវ​ចាំ​ថា​យើង​ទាំងអស់គ្នា​នេះ ជួយ​ប្អូនៗ​បាន​តែ​មួយ​រយៈ​ទេ ពេល​ណាមួយ​នោះ​ទេ តែ​ប្អូនៗ​ខ្លួនឯង​ដាច់ខាត​ត្រូវ​ជួយ​ខ្លួនឯង​នោះ​។ ដូច្នេះ​ចូរ​ប្អូនៗ​ប្តេជ្ញាចិត្ត​កសាង​ខ្លួន និង​អំពើ​ល្អ ដូច​ពុទ្ធដីកា​ថា «​គ្មាន​អ្នក​ជួយ​ខ្លួនឯង ជាង​ខ្លួន​ឯង​នោះទេ​»​។​ ​លោក​អភិបាល​រាជធានី​បន្តថា «​រាជរដ្ឋាភិបាល ក៏​ដូច​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មិន​ចង់​យក​ប្អូនៗ​មក​កន្លែង​ហ្នឹង​ទេ ក្នុងករណី​ប្អូន​មិន​ពាក់ព័ន្ឋ​គ្រឿងញៀន តើ​យក​ប្អូនៗ​មក​ធ្វើ​អី តែ​ប្អូន​មាន​ញៀន​នៅក្នុង​ខ្លួន ត្រូវតែ​យក​ប្អូន​មក​បន្សាប […]

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

ឈ្មួញចាក់ដីលុបឆ្នេរសមុទ្រ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដោយសារមានការឃុបឃិតជាប្រព័ន្ធ

ខេត្តកោះកុង÷ ថ្មីៗនេះប្រភពពីប្រជាពលរដ្ឋរស់នៅភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បានឲ្យដឹងថា

ព័ត៌មានជាតិ

មេគយខេត្ត​កោះកុង​លោកសំ កុស​ល​​កំពុងល្បីល្បា​ញ​ ខា​ងប្រព្រឹត្តអំ​​ពើពុករលួយ

ខេត្តកោះកុង៖ លោកសំ កុសលប្រធាន​សាខាគយ​ខេត្តកោះកុងមួយរយៈនេះកំពុងល្បីល្បាញ​កាន់តែខ្លាំង​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់