ព័ត៌មានជាតិ

សាលាចំនួន២០ ក្នុងចំណោមសាលា១០១ របស់ខេត្តព្រះសីហនុត្រូវបានជ្រើសរើសធ្វើការប្រឡងប្រណាំងសាលាគំរូ និងសាលាមេត្រីបរិស្ថាន

ខេត្តព្រះសីហនុ ៖ លោកជំទាវ ឃួន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីផ្សព្វផ្សាយស្តីពីសាលាគំរូ និងសាលាមេត្រីបរិស្ថានក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត  អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ លោកនាយក នាយិកា និងលោកគ្រូ អ្នកគ្រូនៅព្រឹកថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុបានឱ្យដឹងថា ខេត្តមានសាលាចំនួន១០១ មត្តេយ្យ១ បឋមសិក្សា៧២ អនុវិទ្យាល័យ១៨ វិទ្យាល័យ៩ និងសាលាគរុកោសល និងវិក្រឹតការ១។ គោលបំណងនៃសាលាគំរូ សាលាមេត្រីបរិស្ថានត្រូវបានធ្វើការផ្សព្វផ្សាយឆ្លើយតបទៅនឹងចតុស្តម្ភនៃការអប់រំរបស់ក្រសួងឱ្យសិស្សមានចំណេះដឹងចំណេះធ្វើមានឥរិយាបថល្អ ចេះយោគយល់អធ្យាស្រ័យគ្នាប្រកបដោយសេចក្ដីសុខ និងមានការអភិវឌ្ឍផ្នែកចំណេះដឹង។ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថា គោលដៅសាលារៀនគំរូ សាលាមេត្រីបរិស្ថានត្រូវបានកំណត់ដោយសួចនាករដើម្បីធ្វើការប្រកួតប្រជែងជាមួយថ្នាក់ជាតិ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន […]

ព័ត៌មានជាតិ

ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ ជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី​០២​ ខែ​តុលា​ ឆ្នាំ​២០២០​ ឯកឧត្ដម​កិត្តិ​​សេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​បាន​ជួបពិភាក្សាការ​ងារជាមួយឯកឧត្តម​ Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ នៅទីស្តីការក្រសួង​។ គោលបំណង​នៃ​ជំនួប​ពិភាក្សា​ ភាគីទាំងពីរ​បានផ្តោតការ​យកចិត្តទុកដាក់​ទលើវឌ្ឍនភាពនៃការអនុវត្តស្តង់ដារយានយន្តសហរដ្ឋអាមេរិក​ នៅលើទីផ្សារកម្ពុជា​ ការ​ពង្រឹង​វិស័យសហគ្រាសខ្នាតតូច​និងមធ្យម​ ក៏ដូចជា​វិស័យ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ និងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញាជាដើម​។ ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ បានសម្តែងការស្វាគមន៍​ និងលើកឡើងពីកិច្ចខិតខំប្រឹងប្រែងនៃក្រុមបច្ចេកទេសភាគីទាំងពីរ​ ដើម្បី​សម្រេចបាននូវកិច្ចព្រមព្រៀងគ្នាមួយ​សម្រាប់ការអនុវត្តស្តង់ដារយានយន្តសហរដ្ឋអាមេរិក​នៅលើទីផ្សារកម្ពុជា​ តាមរយៈ​យន្តការ​ប្រើប្រាស់​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​វិនិយោគ​ និង​ពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិក​ និង​កម្ពុជា​។ ក្នុងនោះក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ដែល​មានវិទ្យាស្ថានស្តង់ដារកម្ពុជាជាសេនាធិការជំនាញ​ និងដោយឈរលេីគោលជំហរការអនុវត្តក្របខណ្ឌនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ​ ក្រសួងបានធ្វើប្រកាសថ្មីស្តីពីការពន្យាពេលអនុវត្តក្នុងការ​ទទួល​យក​វិញ្ញាបនបត្រ​បញ្ជាក់​អំពី​ការ​បញ្ចេញ​សារធាតុ​បំពុលខ្យល់ពីយានយន្តរបស់ភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក​ក្នុងប្រការ៣​ នៃប្រកាស លេខ205 MIH/2019 ដោយផ្អែក​លើសារាចរ​លេខ ០១​សរ​ ចុះថ្ងៃទី០២​ ខែ​មករា​ ឆ្នាំ២០២០​ ស្តីពី​វិធានការ​ទប់ស្កាត់​ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​សាធារណៈ​ ។ ឯកឧត្ដម​ Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ​ ដើម្បីឲ្យការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី​អាចដំណើរការទៅបានសម្រាប់ការចរាចរណ៍ផលិតផលយានយន្តស្តង់ដារសហរដ្ឋអាមេរិកលើទីផ្សារកម្ពុជា​។ […]

ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញបើកវេទិកាសាធារណៈពិគ្រោះយោបល់ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានបើកវេទិកាពិគ្រោះយោបល់នៅខណ្ឌព្រែកព្នៅ ហើយ ប្រជាពលរដ្ឋបានលើកជាសំណួរផ្ទាល់មាត់ចំនួន៩នាក់ និងសំណើសរសេរដាក់ក្នុងប្រអប់ សំបុត្រចំនួន៥២ប័ណ្ណ។ សំណើ និងសំណូមពរទាំងនេះ គឺបានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងការសូមឱ្យពន្លឿនការផ្តល់អត្តសញ្ញាណប័ណ្ណ ជាដើម។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅខណ្ឌព្នៅនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមាន ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានី លោក ហួត ហៃ អភិបាលរងរាជធានី និង មានប្រជាពលរដ្ឋចូលរួមជាង៤០០នាក់ នៅក្នុងវត្តប្រាសាទសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ។ ឯកឧត្ដម ប៉ា សុជាតិវង្ស បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតឱ្យមានវេទិកា សាធារណៈនេះ ធ្វើឡើងដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសបានលើកឡើងជាសំណើ សំណូម ពររបស់ពួកគាត់ ដើម្បីឱ្យយើងយកទៅដោះស្រាយជូនពួកគាត់។ ឯកឧត្ដមបានបន្តទៀតថា ការលើកឡើងរបស់ប្រជាពលរដ្ឋគឺពិតណាស់ថា នឹងធ្វើឱ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចរបស់ យើងបានរកឃើញនូវចំណុចខ្វះខាតដែលយើងត្រូវយកមកបំពេញបន្ថែម ក្នុងការបម្រើ ប្រជាពលរដ្ឋ។ ឯកឧត្ដមបញ្ជាក់ថា រដ្ឋាភិបាលក្រៅពីបង្កើតឱ្យមានវេទិកាសាធារណៈនៅថ្នាក់សង្កាត់ ខណ្ឌនិងថ្នាក់រាជធានីហើយនោះ នៅបានបង្កើតឱ្យមានការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ ខណ្ ឌនិងថ្នាក់រាជធានីថែមទៀត […]

ព័ត៌មានជាតិ

មន្រ្ដី ៖ ក្រសួងសង្គមកិច្ចសម្រេចនូវសមិទ្ធផលជាច្រើនក្នុងកិច្ចការ​ពារ​ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងការកសាងគោលនយោបាយ

ភ្នំពេញ ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងថា ការទទួលអាណត្តិពីរាជរដ្ឋាភិបាលក្នុងការការពារ និងការផ្ដល់សេវាគាំទ្រដល់ជនរងគ្រោះ ក្រសួងបានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ចការ ពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើតភាពជាដៃគូ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា ក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ និងការអនុវត្ត​គោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញ​ដូរមនុស្ស នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំ​ប្រឹង​ប្រែង បង្កើតរៀបចំចងក្រងផ្សព្វផ្សាយ និងអនុវត្តន៍ គោលនយោបាយយុទ្ធសាស្ត្រ​ផែនការ​កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានា សំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយ​ឱ្យបានជាអតិបរមា នូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្សទាំងក្នុងក្រប​ខ័ណ្ឌ​ជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។ ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ទោះបី​ក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយក៏ការការពារជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅមិនទាន់បានឆ្លើយតបទាំងស្រុងនៅឡើយទេជាពិសេសការផ្ដល់សេវាគាំទ្រសម្រាប់ជនរងគ្រោះនៅមានកម្រិតនៅឡើយ។ ឯកឧត្ដមបានបន្ដថា បន្ទាប់ពីក្រសួង សង្គមកិច្ច បានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការ​ពារសិទ្ធិ របស់ ជនរងគ្រោះដោយអំពើជួញដូរមនុស្សឆ្នាំ២០០៩ ក្រសួងបានធ្វើការផ្សព្វ​ផ្សាយ […]

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិនប្រគល់កុំព្យូទ័រចំនួន១៤គ្រឿងជូនដល់វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ

ខេត្តប៉ៃលិន ៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនរួមដំណើរដោយឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត និងក្រុមការងារ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងផ្តល់អំណោយ កុំព្យូទ័រលើតុចំនួន១៤គ្រឿងដល់វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ស្ថិតនៅភូមិកែង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិនដើម្បីបម្រើឱ្យដំណើរការបង្រៀន និងរៀននៅក្នុងសាលា។ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះប្រទេសជាតិ កំពុងតែមានការអភិវឌ្ឍ ជឿនលឿនទៅមុខ ដូច្នេះបញ្ហាបច្ចេកវិទ្យា និងព័ត៌មានវិទ្យា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សត្រូវតែដើរឲ្យទាន់សម័យកាលតែក៏ត្រូវប្រុងប្រយ័ត្ន ព្រោះប្រព័ន្ធព័ត៌មានវិទ្យា គឺត្រូវប្រើឲ្យចំគោលដៅក្នុងការសិក្សា ចៀសវាងកុំឲ្យក្លាយជាអាវុធមុខពីរ ដូច្នេះការផ្តល់កុំព្យូទ័រទាំងនេះ សូមលោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្ស ត្រូវយកទៅប្រើប្រាស់ឱ្យមានប្រសិទ្ធខ្ពស់ បម្រើដល់ដំណើរការបង្រៀន និងរៀន ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា និងស្រាវជ្រាវបន្ថែម ហើយត្រូវចូលរួមអនុវត្តន៍ទាំងអស់គ្នានូវគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ ព្រមទាំងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារស្នើទូតជប៉ុនបន្តជួយគាំទ្រថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស និងជំរុញលើកទឹកចិត្តអ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានស្នើឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ បន្តជួយគាំទ្រថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស និងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុនឱ្យបង្កើនការវិនិយោគនៅកម្ពុជាបន្ថែម និងពង្រីកទីផ្សារនៅជប៉ុន។ ការស្នើយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីជាមួយឯកឧត្តមឯកអគ្គរាជទូតនៅទីស្ដីការក្រសួងការងារ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ។ នាឱកាសនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជាជប៉ុន លើគ្រប់វិស័យ ដោយឡែកវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរកំពុងបន្តជំរុញយកចិត្តទុកដាក់និងពង្រីកនូវកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត។ រដ្ឋាភិបាលនៃប្រទេសទាំងពីរសុទ្ធតែបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩។ ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានកោតសរសើរចំពោះវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាកូវីដ-១៩ និងវិធានការដោះស្រាយផលប៉ះពាល់ដោយជំងឺរាតត្បាតនេះ ព្រោះថាបានជួយដោះស្រាយទាំងបញ្ហាសង្គម និងសេដ្ឋកិច្ច។ លើក្របខណ្ឌកិច្ចសហប្រតិបត្តិការវិស័យការងារ កម្ពុជា-ជប៉ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នានៅឆ្នាំ២០០៧ ដើម្បីទទួលកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន និងអនុស្សរណៈនៃការយោគយល់គ្នានៅឆ្នាំ២០១៩ ដើម្បីទទួលយកពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន ខណៈបច្ចុប្បន្នមានកម្មសិក្សាការី និងពលករជំនាញកម្ពុជាដែលកំពុងបម្រើការនៅប្រទេសជប៉ុនមានជាង ១០,០០០នាក់។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ដោយសារបច្ចុប្បន្នពិភពលោកទាំងមូល រួមទាំងកម្ពុជាផងនោះ កំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យការងារ វិស័យទេសចរណ៍ និងវិស័យមួយចំនួនទៀតនៅកម្ពុជាជួបប្រទះនូវវិបត្តិមួយចំនួន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកញ្ចប់វិធានការ ដែលមកដល់ពេលនេះ បានទម្លាក់កញ្ចប់វិធានការទី៦ហើយ ដើម្បីដោះស្រាយផលប៉ះពាល់ជូនកម្មករនិយោជិត និយោជក និងប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិតដែលព្យួរការងារ និងបាត់បង់ការងារ ដើម្បីពួកគាត់អាចដោះស្រាយបាននូវបញ្ហាជីវភាព […]

ព័ត៌មានជាតិ

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ចាប់ផ្តើមហើយ, អភិបាលខេត្តស្នើឱ្យអាជ្ញាធរពិនិត្យ និងរក្សាបច្ចុប្បន្នភាពគ្រួសារដែលត្រូវទទួលសំណង

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះបានដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអនុក្រុមការងារ និងលេខាធិការដ្ឋានខេត្ត ដើម្បីអនុវត្តសំណងការតាំងទីលំនៅថ្មី ជូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលរងផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះប្រារព្ធធ្វើនៅ សាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក KIM MYUNG IL អគ្គនាយកក្រុមហ៊ុន SPHP (Steung Pursat Hydro Power)របស់កូរ៉េ លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលស្រុក ក្រុមប្រឹក្សាឃុំដែលមានការពាក់ព័ន្ធ និងប្រតិភូជាច្រើននាក់ទៀត។ ក្នុងកិច្ចប្រជុំនោះ ក៏មានរបៀបវារៈ ផ្សព្វផ្សាយសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពីការទទួលពាក្យរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែង លើទីតាំងដីគម្របព្រៃឈើ និងតំបន់ការពារធនធានធម្មជាតិ ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងកសិកម្ម រុក្ខាក្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានផងដែរ។ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមមានការគាំទ្រយ៉ាងពេញទំហឹង […]

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ កម្ពុជាមានស្ថិរភាពនយោបាយល្អ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍បុណ្យសំពះព្រះខែ និងអបអរសាទរបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយសមាគមមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជា (ភោជនីយដ្ឋាន ឡោវទីហ្វាង) កាលពីរាត្រីថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។ ពិធីនេះមានការចូលរួមពីលោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោក ជាង ស៊ីចុង ជាប្រធានសមាគមនមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជានិងលោកឧកញ៉ា អ៊ឹង លីហេង ទីប្រឹក្សាសម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស សមាគមមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងសមាជិកសមាគមមិត្តភាពពាណិជ្ជករចិននៅកម្ពុជា។ លោកជំទាវបានមានប្រសាសន៍ថា  ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន បច្ចុប្បន្ននេះកម្ពុជាទទួលបាននូវស្ថិរភាពនយោបាយល្អ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ រាជរដ្ឋាភិបាល ក៏នៅតែខិតខំការពារអ្នកវិនិយោគ ឈរលើគោលការណ៍មានស្ថេរភាពនយោបាយល្អ […]

ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយស្តីពីការជំរុញការអនុវត្ត គោលនយោបាយជាតិប្រជាជន២០១៦ -២០៣០ ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា៖ បញ្ហាសុខុមាលភាព និងសុខភាពបន្តពូជយុវវ័យនៅខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម លី សាមិ សមាជិក្រុមប្រឹក្សាខេត្ត រួមទាំងមន្ទីរផែនការរាជធានី-ខេត្តចំនួន១៣ មន្រ្តីជំនាញពាក់ព័ន្ធក្នុងខេត្ត និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្ត រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២០។ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងផែនការ បានមានប្រសាសន៍ថា ការបើកវគ្គសិក្ខាសាលានាពេលនេះ ក្នុងគោលបំណង ជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈ ការបញ្ជ្រាបការយល់ដឹងឲ្យបានទូលំទូលាយ ជាពិសេស មន្រី្តមន្ទីរផែនការថ្នាក់រាជធានី-ខេត្ត មន្រី្តរាជការតាមមន្ទីរជំនាញ ព្រមទាំងសង្គមស៊ីវិល យល់ដឹងបន្ថែមទៀតអំពីទស្សនទាន និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ដែលបានរំលេចនៅក្នុងគោលនយោបាយជាតិ […]

ព័ត៌មានជាតិ

រោងម៉ាស៊ីនកិនស្រូវចំនួន៤ ចុះកិច្ចសន្យាផលិតកម្មកសិកម្ម ដំណាំកសិឧស្សាហកម្ម និងស្រូវសរីរាង្គ ជាមួយសហគមន៍កសិកម្មចំនួន៥០

ភ្នំពេញ ៖ នៅទីស្តីការក្រសួង នាព្រឹកអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងរោងម៉ាស៊ីនកិនស្រូវចំនួន៤ ជាមួយសហគមន៍កសិកម្មចំនួន៥០ សហគមន៍។ ក្នុងពិធីនេះ ក៏មានវត្តមានឯកឧត្តម លោកជំទាវ លោកឧកញ៉ា តំណាងសហគមន៍កសិកម្ម សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករ អង្គការ CAVAC តំណាងស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ តាមរយៈរបាយការណ៍របស់លោកប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម ក៏ដូចជាចំណាប់អារម្មណ៍របស់លោកឧកញ៉ា ចាន់ សុខឃាង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក Gray Ellem ជាដៃគូអភិវឌ្ឍន៍ក្នុងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) និងមតិរបស់លោក ចាន់ សីហា តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម […]