ព័ត៌មានជាតិ

បឹង​លំ​កុ​ដដែល​រដ្ឋាភិបាល​បានប្រកាស​ជា​តំបន់ការពារទេសភាព​

ភ្នំពេញ​៖​បឹង​លំ​កុ​ដ​ជា​បឹង​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​ព័ទ្ធជុំវិញ​ដោយ​ព្រៃព្រឹក្សា​ល​តាវ​ល្លិ៍ មាន​ទេសភាព​បៃតងខ្ចី ស្ថិតនៅក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី​។ ផ្ទៃ​បឹង​លំ​កុ​ដ​មាន​ទំហំ ២៥ ហិកតា​ហើយ​មាន​ជម្រៅ​រហូតដល់​ជាង​៧០​ម៉ែត្រ​និង​មានទឹក​ថ្លាយង់​។​បឹង​លំ​កុ​ដ​រួម​នឹង​តំបន់​ជុំវិញ​មាន​ទំហំ​ជាង ១១០ ហិកតា ត្រូវបាន​រាជរដ្ឋាភិបាល ប្រកាស​ដាក់​ជា​តំបន់ការពារទេសភាព​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ ២០១៨​។​បឹង​នេះ​មាន​ប្រវត្តិ​យូរលុង​មកហើយ​ថា អ្នកតា​ដែល​ថែរក្សា​នៅ​តំបន់​នេះ​គឺមាន​ឈ្មោះ គិរី​វ​ង្កុ​ដ​។​ ​លោក​សឿន​ខេមរៈ​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​បានឱ្យដឹង​នៅថ្ងៃនេះ​ថា​តាំ​ពី​រដ្ឋាភិបាល​បានប្រកាស​ដាក់​បឹង​លំ​កុ​ដ​ជា​តំបន់​ការពារ​ទេ​ភាព​កាលពី​ចុងឆ្នាំ​២០១៨​មក​គឺ​យើង​បាន​បោះបង្គោល​ព្រំដី​ការពា​រយ៉ា​ង​ច្បាស់លាស់​។​ការពារ​បាន​នូវ​ព្រៃឈើ​សត្វព្រៃ​និង​ជីវចម្រុះ​ហើយ​មិនមាន​អ្នក​ចូលទៅ​រំលោភ​យក​ដី​មកកាន់​កាប់​ឡើយ​។​រក្សាបាន​នូវ​ទេសភាព​យ៉ាង​ស្រស់ត្រកាល​គួរអោយ​ចង់​ទស្សនា​កម្សាន្ត​។​ ​ លោក​អនុប្រធាន​បានលើកឡើង​នូវ​កំណរ​កំណើត​បឹង​នេះ​កើតឡើង​ពី​ការ​បំផ្ទុះ​ភ្នំភ្លើង​តាំងពី​ដំណាលគ្នា​ទៅនឹង​បឹង​យក្ស​លោម​។​នៅក្នុង​ក្របខណ្ឌ​នៃ​ដំណើរ​ចុះ​ត្រួតពិនិត្យ​ការងារ​គ្រប់គ្រង​និង​អភិរក្ស​ធនធាន​ធម្មជាត​នៅ​ខេត្តរតនគិរី​។​កាលពីពេល​ថ្មីៗ​នេះ​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​រួម​នឹង​ថ្នាក់ដឹកនាំ​ខេត្តរតនគិរី​និង​ប្រតិភូ​បានធ្វើ​ទស្សនកិច្ច​នៅ​តំបន់ការពារទេសភាព​បឹង​លំ​កុ​ដដែល​ជា​ជា​បឹង​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​ព័ទ្ធជុំវិញ​ដោយ​ព្រៃព្រឹក្សា​ល​តាវ​ល្លិ៍​មាន​ទេសភាព​បៃតងខ្ចី​ស្ថិតនៅក្នុង​ឃុំ​សេ​ដា​ស្រុក​លំផាត់​ខេត្តរតនគិរី​។​ ​លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃថា​បឹង​លំ​កុ​ដ​នេះ​មាន​ទេសភាព​ស្អាត​ស្រទន់​គ្របដណ្តប់​ដោយ​សមុទ្រ​ព្រៃ​ទាំង​ទឹក​ក្នុង​បឹង​ក៏​ដូច​ទេសភាព​ព្រៃ​គឺមាន​ពណ៌​បៃតង​គួរ​គយគន់​និង​ផ្តល់នូវ​ផាសុខភាព​ស្ទើរតែ​ឃើញ​ហើយ​ចង់​មក​ទីនេះ​ម្តងទៀត​មិនចេះ​ឆ្អែត​។​នេះ​ជា​ជង្រុក​អេកូ​ទេសចរណ៍​មួយ​អាច​ទាញ​មន្ត​ស្នេហ៍​ភ្ញៀវ​អោយមក​កំសាន្ត​កុំអោយ​ខាន​ឱ្យសោះ​៕

ព័ត៌មានជាតិ

ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី “​សណ្តាប់ធ្នាប់​សាធារណៈ​”

ព្រះវិហារ​៖​រដ្ឋបាលខេត្ត​ព្រះវិហារ​នៅ​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០២០​នេះ​បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា លើ​សេចក្តីព្រាងច្បាប់ ស្តីពី “​សណ្តាប់ធ្នាប់​សាធារណៈ​” ក្រោម​អធិបតីភាព​លោក​ប្រាក់ សុវណ្ណ អភិបាលខេត្ត​,​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រមទាំង​លោក​,​លោកស្រី​អភិបាលរង​ខេត្ត​មេបញ្ជាការ​កងកម្លាំង​ទាំងបី​អភិបាលស្រុក​ក្រុង​អង្គភាព​មន្ទីរ​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត​ជាច្រើនរូប​។​ ​លោក​ប្រាក់ សុវណ្ណ បានឱ្យដឹងថា យោង​លិខិត​លេខ ១៧៥១ សជណ ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​របស់​ក្រសួងមហាផ្ទៃ​ស្តីពី​សំណើរ​ពិនិត្យ​រួម​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ​។​រដ្ឋបាលខេត្ត​បានរៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ដើម្បី​ប្រមូលបាន​នូវ​ធាតុ​ចូល​និង​តម្រូវការ​ក្នុងស្ថានភាព​ជាក់ស្តែង​ក្នុង​ខេត្ត​ដើម្បី​ស្រង់​យក​មតិយោបល់​ចូលរួម​ពី​គ្រប់​អ្នកពាក់ព័ន្ធ​ដើម្បី​ដាក់ជូន​គណៈកម្មកា​រតាត់​តែង​សេចក្តីព្រាងច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ​ពិនិត្យ​។​ ​លោក​បាន​បន្តថា​សេចក្ដីព្រាងច្បាប់​នេះ​ត្រូវបាន​សិក្សា​ស្រាវជ្រាវ​និង​ចងក្រង​ដោយ​គណៈកម្មការ​តាក់តែង​សេចក្ដីព្រាងច្បាប់​ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ​មាន​៨​ជំពូក​និង​៤៣​មាត្រា​។​មាន​គោលបំណង​ធានា​ការគ្រប់គ្រង​សណ្ដាប់​សាធារណៈ ឲ្យ​មាន​របៀបរៀបរយ សោភ័ណភាព​អនាម័យ​បរិស្ថាន​ភាពស្ងប់ស្ងាត់ សុវត្ថិភាព​សង្គម រក្សា​ប្រពៃណីជាតិ និង​សេចក្ដីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​។​ ​លោក​បញ្ជាក់ថា ដើម្បី​ប្រមូល​ធាតុ​ចូល និង​តម្រូវការ​ជាក់ស្ដែង​ពី​អាជ្ញាធរ​នៅ​មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ គណៈកម្មការ​តាក់តែង​សេចក្ដីព្រាងច្បាប់​នេះ​បាន​ស្នើសុំ​រដ្ឋបាលខេត្ត​ពិនិត្យ​ពិភាក្សា​និង​រួម​យោបល់​លើ​សេចក្ដីព្រាងច្បាប់​នេះ ដើម្បី​កែសម្រួល​ចុងក្រោយ​ដាក់ជូន​រាជរដ្ឋាភិបាល​។​ ​ក្នុងឱកាស​នោះដែរ​លោក​អភិបាលខេត្ត ក៏បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ក្រុង ស្រុក និង​មន្ទីរ អង្គភាព សូម​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​ជម្ងឺ​ឆ្ង​ង​កូ​វីដ​-១៩​ជា​បន្តទៀត​ស្របតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល សូមកុំ​មាន​ធ្វេសប្រហែស​ឱ្យសោះ​៕   

ព័ត៌មានជាតិ

អភិបាលខេត្ត​មណ្ឌលគិរី​បញ្ជា​ឱ្យ​ផ្ទៀងផ្ទាត់​និង​ដកហូត​ដីចម្ការ​ស្រល់​ត្រឡប់មកវិញ

មណ្ឌលគិរីៈ​ក្រោយពី​សង្កេតឃើញ​អំពី​ផ្ទៃដី​ចម្ការ​ស្រល់​និង​ដីព្រៃ​របស់​រដ្ឋ​រង​នូវ​ការបោះបង្គោល​ហ៊ុមព័ទ្ធ​ផ្ទេរ​ឈ្មោះ​ពី​ម្នាក់​ទៅ​ម្នាក់​កាលពីពេល​កន្លងមក​អភិបាលខេត្ត​មណ្ឌលគិរី​បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​សើរ​រើ​ផ្ទៀងផ្ទាត់​ឡើងវិញ និង​ដកហូត​ដី​ទាំងនោះ​មកវិញ​។​ ​ការប្រកាស​បញ្ជា​ដោយផ្ទាល់​ពី​អភិបាលខេត្ត​មណ្ឌលគិរី​លោក​ស្វាយ​សំ​អ៊ាង​ធ្វើឡើង​គ្រា​ដែល​លោក​ចុះ​ពិនិត្យ​តំបន់​នោះ​កាលពី​រសៀល​ថ្ងៃទី​២៩​មិថុនា​ឆ្នាំ​២០២០​អមដោយ​មន្ត្រី​ជំនាញ​ជាច្រើនរូប​ថែមទៀត​។​លោក​ស្វាយ​សំ​អ៊ាង​បាន​ថ្លែងថា​៖​ដីចម្ការ​ស្រល់​នេះ​ជា​តំបន់​ដែល​ព្រះមហាក្សត្រ​ធ្លាប់​យាង​មក​ប្រារព្ធ​ពិធី​រុក្ខទិវា​ក្នុង​ឆ្នាំ​២០០៤​។​ខណៈដែល​អាជ្ញាធរ​កំពុង​ជម្រុញ​ឱ្យ​ចុះបញ្ជី​ដី​នេះ​ជា​សម្បត្តិ​រដ្ឋ​។​ ​ក្នុង​ដំណើរការ​ចុះបញ្ជី​ក៏​ពិនិត្យឃើញ​មានការ​ពាក់ព័ន្ធ​ជាមួយនិង​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ចំណុច​នេះ​អាជ្ញាធរ​នឹង​ដោះស្រាយ​តាម​បែបបទ​រដ្ឋបាល​ដើម្បី​ឈានដល់​ការដកហូត​តំបន់​ដីចម្ការ​ស្រល់​ទាំងនេះ​មកវិញ​។​អភិបាលខេត្ត​មណ្ឌលគិរី​បាន​បន្តថា​ទោះជា​យ៉ាងណា​នៅ​មិនទាន់​ដឹង​អំពី​ទំហំ​នៃ​ផលប៉ះពាល់​នៅឡើយ​ទេ ដោយ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ងារ​នេះ​។ ​លោក​ស្វាយ​សំ​អ៊ាង​ថ្លែង​ទៀតថា​តំបន់​ចម្ការ​ស្រល់​ដែល​មន្ត្រី​ជំនាញ​ចុះបញ្ជី​ជា​សម្បត្តិ​រដ្ឋ​នឹង​ដាំ​ដើម​ស្រល់​ដែល​បាត់បង់​ឡើងវិញ​ដើម្បី​ក្លាយទៅជា​គោលដៅ​ដ៏​ស្រស់ស្អាត​ទាក់ទាញ​ភ្ញៀ​ទេសចរ​។​ព្រោះតែ​ទីនេះ​មាន​សក្តានុពល​ទេសចរណ៍​ស្រាប់​។​លោក​បញ្ជាក់ថា​ក្រុមការងារ​នឹង​ពិនិត្យ​លើ​លិខិត​កាន់កាប់​របស់​ប្រជាពលរដ្ឋ​កន្លែង​ណា​មាន​លិខិត​កាន់កាប់​ស្របច្បាប់​នឹង​ដោះស្រាយ​តាម​នីតិវិធី​កន្លែង​ដែល​កាន់កាប់​ខុសច្បាប់​គឺ​ដកហូត​តែម្ដង​។​ ​សូមបញ្ជាក់ថា​បើតាម​មន្ត្រី​ជំនាញ​បាន​អះអាង​តំបន់​ចម្ការ​ស្រល់​ដែល​រង​ផលប៉ះពាល់​ក្នុងការ​កាន់កាប់​មិន​ប្រក​តី​គឺ​លាតសន្ធឹង​ក្នុង​សង្កាត់​ស្ពាន​មានជ័យ​និង​សង្កាត់រ​មនា​ក្រុង​សែន​មនោ​រម្យ​។​បើតាម​ប្រភព​ច្បាស់លាស់​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បង្ហើប​ថា​ដី​ជាច្រើន​ដែល​ជាន់​ជាមួយ​ដី​របស់​រដ្ឋ​គឺជា​កម្ម​សិទ្ធ​របស់​អ្នក​មកពី​បណ្ដា​ខេត្ត​ផ្សេង​។​ពួកគាត់​ជឿ​លើ​ការអូសទាញ​របស់​ក្រុម​អ្នករកស៊ី​គួ​ក​ជេ​ដី​ក្នុង​ខេត្តមណ្ឌលគិរី​ឱ្យ​ទិញ​ដី​ទាំងអស់នោះ​ដើម្បី​ចំណេញ​នៅ​ថ្ងៃក្រោយ​។​ ​ក្នុងករណី​នេះដែរ​ក៏មាន​ការ​ឃុ​ប​គិតពី​មន្ត្រី​មូលដ្ឋាន​ថ្នាក់ក្រោម បាន​ឯកភាព​លើ​ការផ្ទេរសិទ្ធិ​និង​កាន់កាប់ ទើប​ធ្វើឱ្យ​កើតមាន​ករណីបែបនេះ​។​មជ្ឈដ្ឋាន​ជាច្រើន​ក្នុង​ខេត្តមណ្ឌលគិរី​ក៏​សំណូមពរ​ឱ្យមាន​ការដោះស្រាយ​សមស្រប​និង​ចាន់​វិធានការ​លើ​អ្នកពាក់ព័ន្ធ​ក្នុងការ​ករណីនេះ​តាមផ្លូវ​ច្បាប់​ដើម្បី​ធានា​ឱ្យបាន​នូវ​សម្បត្តិ​សាធារណ​របស់​រដ្ឋ​ជាច្រើន​ផ្សេងទៀត​ក្នុង​ខេត្តមណ្ឌលគិរី​៕​     

ព័ត៌មានជាតិ

សង្ឃ​ចំនួន​២​អង្គ​និង​ជន​២​នាក់​នាំគ្នា​ចូល​លួច​យក​កុំព្យូទ័រ​១៦​គ្រឿង​

តាកែវ​៖សង្ឃ​ចំនួន​២​អង្គ​ដែល​គង់នៅ​វ​ត្ន​អង្គរកា​និង​យុវជន​២​នាក់​ទៀត​បាននាំគ្នា​ធ្វើ​សកម្មភាព​បើក​ដំបូល​ក្បឿង​នៅ​សាលារៀន​បឋមសិក្សា​អង្គរកា​ចូល​លួច​យក​កុំព្យូទ័រ​អស់​ចំនួន​១៦​គ្រឿង​ប្រដាប់​បំពង​សំឡេង​ចំនួន​២ គ្រឿង​។​ ​សមត្ថកិច្ច​នគរបាល ឃុំ ត្រពាំង​ធំ​ខាងត្បូង បាន​និយាយថា តាម​ពាក្យបណ្តឹង ពី​ឈ្មោះ ខឿន សុទ្ធិ​កា ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​ខ្សឹ​ង​សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ​ខេត្តតាកែវ​ជានា​យក​សាលា​មណ្ឌល​សិក្សា​ប៊ុត​ប្រី​ដ​ច៍​។​ដោយបាន​ប្តឹង​ពី​ក្រុមចោរ​ពុំ​ស្គាល់​អត្តសញ្ញាណ​១​ក្រុម​បានធ្វើ​សកម្មភាព​បើក​ដំបូល​ក្បឿង​នៅ​សាលារៀន​បឋមសិក្សា​អង្គរកា​ចូល​លួច​យក​កុំព្យូទ័រ​អស់​ចំនួន​១៦​គ្រឿង​។​ប្រដាប់​បំពង​សំឡេង​ចំនួន​២ គ្រឿង កាលពី​ថ្ងៃ​ពុំ​ចាំ​ក្នុង​កំឡុង​ខែឧសភា ឆ្នាំ​២០២០ ។​ ​សមត្ថកិច្ច​បាន​បន្តថា​ក្រោយពី​ទទួលបាន​បណ្តឹង​និង​មាន​បទបញ្ជា​របស់លោក​ស្នងការ​បានឱ្យ​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​និង​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​នៅ​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០២០​សមត្ថកិច្ច​យើង​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ហ៊ុន​ធារ៉ា​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​តា​កឹម​ឃុំ​តា​ភេ​ម​ស្រុក​ត្រាំកក់​ខេត្តតាកែវ​។​ដែលជា​ជនដៃដល់​ធ្វើ​សកម្មភាព​លួច​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​រួចមក​សមត្ថកិច្ច​បាន​ដកហូត​កុំព្យូទ័រ​បាន​ចំនួន ២ គ្រឿង​។​ ​សមត្ថកិច្ច​បានបញ្ជាក់​ថា​បន្ទាប់ពី​បាន​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ឆ្លើយ​ដាក់​ទៅមុខ​សញ្ញា​ផ្សេង​ចំនួន​៣​នាក់​ទៀត​។​លុះ​នៅ​ថ្ងៃទី ២៩ ខែមិថុនា សមត្ថកិច្ច​យើង​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣ នាក់​ទៀត គឺមាន​ទី​១-​ឈ្មោះ​លាវ​រ៉ុង​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​,​ទី​២-​ឈ្មោះ វន ផានិត ភេទ ប្រុស អាយុ ១៧ ឆ្នាំ​ជា​ព្រះសង្ឃ​គង់នៅ​វត្ត​អង្គរកា​,​និង​ទី​៣​ឈ្មោះ​នេ​ត​សំណាង​ហៅ​ទូច​ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ​ជា​ព្រះសង្ឃ​គង់នៅ​វត្ត​អង្គរកា ។​ ​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​រួច​សមត្ថកិច្ច​បាន​បន្ត​ដកហូត​វត្ថុតាង​បាន​កុំព្យូទ័រ​ចំនួន ៥​គ្រឿង​បន្ថែមទៀត​សរុប​កុំព្យូទ័រ​ដែល​យើង​ដក​បាន​ចំនួន​៧​គ្រឿង​។​ជនសង្ស័យ​ទាំង​៤​នាក់​រួម​នឹង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​តាម​នីតិវិធី​ច្បាប់​៕  

ព័ត៌មានជាតិ

សមត្ថកិច្ចចាប់​ជ​ន៣នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​នៅ​តំបន់​ស្រុកស្រែ

ខេត្ត​ព្រះសីហនុ​៖​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ចំនួន​៣​នាក់ នៅ​តំបន់​ស្រុកស្រែ ពាក់ព័ន្ធ​ការជួញដូរ​និង​សេព​ថ្នាំញៀន​។​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ចំណុច​ក្នុងផ្ទះ​ក្បែរផ្លូវ​រថភ្លើង​ក្រោយ​ផ្សារ​វាលរេញ​ក្នុងភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ ទី​២៩ ខែមិថុនា ឆ្នាំ ២០២០​។​ ​មន្ត្រីនគរបាល​ស្រុក​ព្រៃនប់​បានឱ្យដឹងថា ភ្លាមៗ​ឃាត់ ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២ នាក់​១-​ឈ្មោះ​ស៊ុន ស្រី​សរ​ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​។​២​ឈ្មោះ​ជុំ​សុ​ធឿន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​កម្មករ​ធ្វើ​នំ​បុ​ង័​មាន​ទីលំនៅ​ភូមិ​បឹង​វែង​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន ១១ កញ្ចប់​(​តូច​) ទូរស័ព្ទ​១​គ្រឿង ។ ​បន្ទាប់មក​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​អ៊ុន​វ​ន្នី​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​នៅ​បន្ទប់​ជួល​ក្រោយ​ផ្នែក​សឹក​រង​ស្រុក​ព្រៃនប់​ស្ថិត​ក្នុងភូមិ​វាល​មាស​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​ដកហូត​វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​២​គ្រឿង​និង​ជញ្ជីង​ថ្លឹង​ចំនួន​១ ។​ ​ជ​នស​ង្ស​យ័​ទាំង​៣​នាក់​សមត្ថកិច្ច​បានក​សាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕   

ព័ត៌មានជាតិ

ធនាគារពិភពលោកយល់ព្រមលើ​ឥណទាន៩៣លានដុល្លារសម្រាប់​គម្រោង​មួយនៅកម្ពុជា

ភ្នំពេញ ៖ ធនាគារ​ពិភពលោក បាន​អនុម័ត​ឥណទាន ៩៣លានដុល្លារ​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) សម្រាប់​ «គម្រោង​បែងចែក​ដី​ដើម្បី​សង្គម​កិច្ច និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន៣ (LASED III)» នៅកម្ពុជា។ គម្រោង​នេះ នឹង​ជួយ​បង្កើន​សុវត្ថិភាព​សិទ្ធិ​កាន់កាប់​ដីធ្លី និង​ការទទួលបាន​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវា​កសិកម្ម និង​សង្គម​សម្រាប់​ប្រជាជន​ក្រីក្រ​គ្មានដី និង​សហគមន៍​ជនជាតិដើម​ភាគតិច​នៅកម្ពុជា។ សូមអាន​បន្ថែម​ក្នុងសេចក្តីប្រកាស​ព័ត៌មានខាងក្រោម៖

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ខេត្តព្រះវិហារ​នាំយក​ទៀន​ព្រះ​វិ​ស្សា​,​បច្ច័យ​និង​គ្រឿង​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​

ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០២០​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​ថែរក្សា​អនាម​យ័​ជានិច្ច​ដើម្បី​ការពារ​ពី​ជំងឺ​ផ្សេងៗ​។​ពិ​សេ​សេ​គឺ​ជំងឺ​កូ​វីដ​១៩​ដែល​ប្រទេស​នៅលើ​ពិភពលោក​កំពុងមាន​កំពុង​ព្រួយបារម្ភ​។​ ​ការ​ថ្លែង​អំពាវនាវ​បែបនេះ​ក្នុងឱកាស​ដែល​លោក​អភិបាលខេត្ត​ដឹកនាំ​ក្រុមការងារ​នាំយក​ទៀន​ព្រះ​វិ​ស្សា​និង​បច្ច័យ​ជាង​២​ពាន់​ដុល្លារ​,​គ្រឿង​ទេយ្យទាន​យកទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ទ្រី​សុទ្ធា​រ៉ា​ម​ហៅ​វត្ត​សង្កែ​ពីរ​ស្ថិតក្នុង​ភូមិ​សំបូរ​ឃុំ​សង្កែ​ពីរ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​ ​លោក​បន្តថា​រាជរដ្ឋាភិបាល​មាន​វិធានការ​ត្រួតពិនិត្យ​នៅតាម​ព្រំដែន​ចំពោះ​អ្នកដំណើរ​ដែល​បាន​ឆ្លងកាត់​ត្រូវបាន​ត្រួតពិនិត្យ​សុខភាព​និង​ដាក់​នៅ​ដោយឡែក​។​ប្រសិនបើ​រកឃើញថា​គាត់​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ត្រូវយក​គាត់​ទៅ​ព្យាបាល ធ្វើ​ដូច្នេះ​ដើម្បី​ការពារ​កុំឱ្យ​ជំងឺ​កូ​វីដ​នេះ កើតមាន​រលក​លើក​ទី​២ នៅតាម​បណ្ដា​សហគមន៍​។​ ​លោក​បាន​បញ្ជាក់ថា​កន្ល​ង​មក​ក្នុង​ខេត្តព្រះវិហារ​ត្រូវបាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​២​នាក់​។​ប៉ុន្តែ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ខេត្ត​ព្យាបាល​បានជា​សះស្បើយ​រួចរាល់​អស់ហើយ​។​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ក្នុង​ខេត្តព្រះវិហារ មិនមាន​អ្នក​ផ្ទុក​ជំងឺ​នេះ​ទៀត​ទេ​៕     

ព័ត៌មានជាតិ

ម៉ូតូ​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​នៅ​ស្រុក​ឧដុង្គ​បណ្តាលឱ្យ​រងរបួស​៤​នាក់

កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​បណ្តាលឱ្យ​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់​ស្រាល​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ស្រះកែវ​ឃុំ​វាំង​ចាស់​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០២០​។​ ​ សមត្ថកិច្ច​បានឱ្យដឹង​ថា​មុន​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​សេរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1I.9031​បើកបរ​ដោយ​ឈ្មោះ ដេ​ត សុបិន ភេទ ប្រុស អាយុ​១៩ ឆ្នាំ​(​របួសស្រាល​)​រស់នៅ​ភូមិ​មាលា​ឃុំ​ត្បែង​ខ្ពង់​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​។​ ​បុក​ពីក្រោយ​ម៉ូតូ​សណ្ដោង​កន្ទុយ​រ៉ឺម៉ក​បើកបរ​ដោយ​ឈ្មោះ​ព្រំ​សំណាង​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​របួសធ្ងន់​។​ឌុប​ប្រពន្ធ​ឈ្មោះ​ស៊ីម​ថាច​អាយុ​៣១​ឆ្នាំ​របួសធ្ងន់​និង​កូនប្រុស​ឈ្មោះ​សំណាង​កក្កដា​អាយុ​១​ឆ្នាំ​របួសស្រាល​។​អ្នក​ទាំងបី​រស់នៅ​ភូមិ​ត្រពាំង​ព្រះ​ឃុំ​មានជ័យ​ស្រុក​ឧដុង្គ​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​ទាំង​៤​នាក់​រងរបួស​ធ្ងន់​ស្រាល​៕    

ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​បើក​រថយន្ត​លឿន​វ៉ា​ជែង​បណ្ដាលឱ្យ​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូល​ទឹក​បឹង​ស្លាប់​

កណ្ដាល​៖ស្ត្រី​បាន​ឈ្លក់ទឹក​ស្លាប់​បន្ទាប់ពី​បើករថយន្ត​យ៉ាង​លឿន​បាន​វ៉ា​ជែង​រថយន្ត​ដឹក​ដីខ្សាច់​បណ្ដាលឱ្យ​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូលក្នុង​ទឹក​បឹង​លិច​បាត់​។​ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ចំណុច​ទល់មុខ​បុរី​ជីបម៉ុង​ក្នុង​សង្កាត់​ដើម​មាន​ក្រុង​តាខ្មៅ ខេត្តកណ្តាល​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០២០​។​ ​សព​ជនរងគ្រោះ​មានឈ្មោះ​ចាន់​ស្រី​ល័​ក្ខ​ភេទ​ស្រី​អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ​មុខរប​មេផ្ទះ​ស្នាក់នៅ​បុរី​លឹម​ឈាង​ហាក់​ចំការ​ដូង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​រថយន្ត​កាមរី​ហាយ​ប្រី​ត​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BG7274​។​បណ្ដាលឱ្យ​រេ​ចង្កូត​មក​ខាងឆ្វេង​ធ្លាក់​ផ្លូវ​ក្រឡាប់​អូស​ជាច្រើន​ម៉ែត្រ​ធ្លាក់ចូល​ទឹក​បឹង​កំ​ផ្លោក​លិច​បាត់​បណ្ដាលឱ្យ​ស្ត្រី​រូប នោះ​ឈ្លក់ទឹក​ស្លាប់​៕     

ព័ត៌មានជាតិ

រថយន្ត​ទំនើបបើក​ធ្លាក់​ប្រឡាយ​បង្ហូរទឹក​អ្នកបើក​មិនមាន​គ្រោះថ្នាក់​

ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​MAZDACX9​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ចង្កូត​ធ្លាក់​ចូលក្នុង​ប្រឡាយ​ទឹកស្អុយ​។​ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០២០​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ​ រថយន្ត​ម៉ាក​MazdaCX9​ស៊េរី​ទំនើប​ព​ណ៍ស​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT2123​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​ល្បឿន​លឿន​។​ចង់​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​តែ​មិន​ផុត​ក៏បាន​បុក​ខឿន​ធ្លាក់​រថយន្ត​ចូល​ប្រឡាយ​ទឹកស្អុយ​ខូចខាត​រថយន្ត​ផ្នែក​ខាងឆ្វេង​រថយន្ត​យ៉ាងដំណំ​។​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​តែ​អ្នកបើកបរ​រថយន្ត​បាន​លូន​ចេញ​និង​មិនមាន​រងរបួស​អ្វី​នោះទេ ៕