ព័ត៌មានអន្តរជាតិ

Trump ធ្វើតេស្តរ​កកូ​វិដ​១៩​ជាថ្មី ខណៈ​សមាជិក​ម្នាក់​នៅ​សេត​វិមាន​ឆ្លង​វីរុស​នេះ

អាមេរិក ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​អនុ​ប្រធានាធិបតី​លោក Mike Pence បានធ្វើ​តេ​ស្តរក​វិ​រុស​កូ​វិដ​១៩​ជាថ្មី បន្ទាប់ពី​សមាជិក​យោធា​អាមេរិក​ម្នាក់​ដែល​ធ្វើការ​នៅ​សេត​វិមាន បាន​បាន​ឆ្លង​វីរុស​នេះ​។​ នេះ​បើ​យោងតាម​ប្រភពពី CNA។​

​ក្នុងអំឡុងពេល​ប្រជុំ​ជាមួយ​អភិបាលរដ្ឋ​តិច​សាស់​នៅ​ការិយាល័យ​អូ​ល​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​(៧ ឧសភា​) លោក Trump បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​មាន​ទំនាក់ទំនង​តិចតួច​ជាមួយនឹង​សមាជិក​យោធា​ដែល​ផ្ទុក​វីរុស​នោះ ហើយ​លោក និង​លោក Pence មិនបាន​ពាក់​ម៉ាស់​ពេល​ប្រជុំ​ឡើយ​។​

​យោងតាម​អ្នកនាំពាក្យ​នៃ​សេត​វិមាន​លោក Gidley បាន​រាយការណ៍​នៅថ្ងៃនេះ​ថា លោក Trump និង​លោក Pence បានធ្វើ​តេស្ដ​រួចរាល់​ហើយ រីឯ​លទ្ធផល​វិញ គឺ​ចេញមក​អវិជ្ជមាន​ទាំងពីរ​។​

​គួរ​ឲ្យ​ដឹង​ដែរ​ថា ចាប់តាំងពី​មាន​សមាជិក​យោធា ដែល​បម្រើការ​នៅក្នុង​សេត​វិមាន​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​មក លោក Trump បាន​បង្គាប់​ឲ្យ​បុគ្គលិក​ដែល​បម្រើការ​នៅ​ទីនោះ​ទាំងអស់ ត្រូវធ្វើ​តេស្ដ​ជា​រៀងរាល់ថ្ងៃ ដែល​កាលពីមុន​ពួកគេ​ធ្វើតេស្ដ​តែម្ដង​ប៉ុណ្ណោះ ក្នុង​មួយ​សប្ដាហ៍​៕

Leave a Reply

Your email address will not be published. Required fields are marked *