ព័ត៌មានជាតិ របាយកាណ៍ទូទៅ

បែកធ្លាយលោក ហែម គន្ធាម ប្រធានមេក្រូហ្វាយនែន ហិរញ្ញវត្ថុ ដែលប្រព្រឹត្តិខុសច្បាប់ និងធ្វើបាបប្រជាពលរដ្ឋ ដោយចងការប្រាក់ខ្ពស់ ៣ % ៤% ទៅ ៥% ខុសពីច្បាប់កំណត់

ភ្នំពេញៈ បើតាមប្រភព ជនរងគ្រោះ ដោយលោក ហែម គន្ធាម ជាប្រធានមេក្រូហ្វាយនែន ហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណចេញដោយ លោក ជា ចាន់តូ ទេសាភិបាល ធនគារជាតិ ស្របច្បាប់នោះ បែរជាយកអាជ្ញាប័ណ្ណទៅប្រើប្រាស់ប្រព្រឹត្តិបទល្មើស ចងការប្រាក់លើសពីការកំណត់ របស់ធនាគារដែលបានកំណត់ត្រឹមត្រូវ 0,3% តាមច្បាប់ បែរជាលោក ហែម គន្ធាម ជាប្រធានមេក្រូហ្វាយនែន ហិរញ្ញវត្ថុ យកលើសរហូតទៅដល់ ៤% ទៅ ៥ % ហើយដកទឹកមុន ចំនួន ៥%ទៀត ដែលបណ្តាលឱ្យប្រជាជន មួយចំនួន មិនពេញចិត្ត ។

មិនតែប៉ុណ្ណោះ លោក ហែម គន្ធាម បានប្រើប្រាស់ល្បិចបោកប្រាស់ប្រជាជន ដោយឱ្យចុះហត្ថលេខា លើមូលប្បទានប័ណ្ណ ដែលជាសែលស្អុយ ដើម្បីទុកជាភស្តុតាង ហើយនឹងគំរាមទារប្រាក់នៅពេលដែលប្រជាជន សងលុយរួច ហើយចោទថា ចេញសែល ឬមូលប្បទានប័ណ្ណគ្មានសាច់ប្រាក់ ដើម្បីចាប់ប្រជាជនដាក់គុក ។ លោកស្រី ឆូយ មករា ដែលជាជនរងគ្រោះ ដែលលោក ហែម គន្ធាម ធ្វើបាបបានរៀបរាប់បន្តទៀតថា លោកប្រធាន មេក្រូ ហ្វាយនែន ហិរញ្ញវត្ថុ ដែលមានអាស័យដ្ឋាន ភូមិមរ័ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបក្ខពួកយកមកបម្រើការងារជាលក្ខណៈចងការប្រាក់ក្រៅប្រព័ន្ធ មីក្រូហ្វាយនែន ទៅវិញ ដោយយកការប្រាក់ខ្ពស់រហូតទៅដល់ ៣% ៤% ៥% ហើយដកទឹកមុន ចំនួន ៥%ទៀត ហើយថែមទាំងឱ្យអតិថិជនតម្កល់សែក មូលប្បទានបត្រ និងប្លង់ដី ឬប្លង់ផ្ទះ ដែលជាទ្រព្យធានា ទោះបីយ៉ាងណាក៏ដោយអ្នកសារព័ត៌មានយើងស៊ើបបន្តទៅទៀត និងសុំការបំភ្លឺ ពីលោក ហែម គន្ធាម បន្តទៅទៀត ដើម្បី ឆ្លើយតប ទៅនឹងភាគីម្ខាងទៀត ។

Leave a Reply

Your email address will not be published. Required fields are marked *