ព័ត៌មានជាតិ

បទល្មើលល្បែងស៊ីសង ជាពិសេសណេត កំពុងរីករាយដាលយ៉ាងពេញបន្ទុកក្នុងខណ្ឌទួលគោក

ភ្នំពេញៈ បទល្មើលល្បែងស៊ីសង ជាពិសេសណេត កំពុងរីករាយដាលយ៉ាងពេញបន្ទុកក្នុងខណ្ឌទួលគោក ចំណែកលោកអធិការហ៊ុន សុធី និងលោកអភិបាលសង្ញំស្ញៀម ហាក់បីដូចធ្វើមិនដឹងមិនលឺ មិនមានអ្វីកើតឡើង ខណៈពេល អ្នកណាក៏ដឹងថាណេតខុសច្បាប់ បង្កប់គ្រឿនញៀន។

ប្រភពច្បាស់ការលួចបង្ហើបប្រាប់ថា ក្នុងមូលដ្ឋានខណ្ឌទួលគោក មានទីតាំងហ្គេមអនឡាញ ២៤ម៉ោងបង្កប់ល្បែងភ្នាល់បាល់ និង ល្បែងមួយចំនួនទៀតឡាយចេញពីកាស៊ីណូ ទីតាំងខ្លះមានការចាក់ភ្នាល់តាមហាងកាហ្វេធំៗមានBrand ទៀតផង។

តាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបង្ហើបថា ណេតទាំងអស់នេះភាគច្រើនគេសង្កេតឃើញ យុវជនក្មេងៗ សិស្សសាលាមកលេងជាហូរហែរ ដល់យប់ជ្រៅ និងខ្លះទៀតអាចនៅទាល់ភ្លឺក៏មាន។ ប្រជាពលរដ្ឋបានបន្តថា ភាគច្រើននៃ យុវជនប្រុសស្រី មានសភាពស្គមៗ ដែលមើលទៅហាក់បីដូចជា អ្នកប្រើប្រាស់គ្រឿងញៀង ប៉ុន្តែពួកគាត់និយាយមិនចេញ ព្រោះអាជ្ញាធរ ក្នុងមូលដ្ឋានមិនអើរពើរផងនោះ។

ពួកគាត់ក៏បានបន្តថា តើទំពាំងស្នងឬស្សីនៅត្រង់ណា បើកន្លែងណេតខុសច្បាប់រីករាលដាល ពេញក្រុងភ្នំពេញ សូម្បីសម្តេចហ៊ុនសែន ស្រែកក៏ពួកគាត់មិនស្តាប់ផងនោះ។

ប្រជាពលរដ្ឋក៏បានដាក់សំនួរ សួរថា តើលោកអភិបាល លោកឃួង ស្រេង និងលោកសរថេត ពិតជាមិនដឹងរឿងណេតនោះ ឬយ៉ាងណា? ឬក៏ដោយសារតែ កន្លែងទាំងនោះ ជាឆ្នាំងបាយ
របស់ពួកគាត់?

ប្រជាពលរដ្ឋសូមណូមពរ លោកអភិបាលនិងលោកស្នងការក្រុង មេត្តាជួយដុសក្អែលលោក អភិបាល និងលោកអធិការផង ដើម្បីអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព។

បទល្មើសផ្តើមចេញពី ល្បែងស៊ីសង ដូចនេះ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បើអាចសូមបង្រ្កាបទៅ ដើម្បីសង្គមជាតិយើងទាំងអស់គ្នា ក្រោមដំបូលសន្តិភាពតែមួយ ។

 

Leave a Reply

Your email address will not be published. Required fields are marked *