​ថៃហាមពលរដ្ឋខ្មែរ នាំចូលជ្រូកមានជីវិត និងរបស់​ធ្វើពីសាច់ជ្រូក​ចូលទឹ​កដីថៃ បើចាប់បានដាក់គុក និងផាកពិន័យរាប់ម៉ឺនបាត ចំណែកថៃនាំចូលមកខ្មែរសេ​រី

ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋខ្មែរ​ដែលរស់នៅតាមបន្ទាត់ព្រំដែន​ សម្តែងការហួសចិត្តជាខ្លាំង​ទៅលើ​ភាគីប្រទេសថៃ ដែលបានហាមឃាត់​មិន​ឲ្យប្រជា​ពលរដ្ឋកម្ពុជា នាំចូលជ្រូកមានជីវិត និង​ផលិតផល​ធ្វើពីសាច់ជ្រូកគ្រប់ប្រភេទពីខ្មែរសូម្បីតែផ្អក ប្រហុក។តែចំ​ពោះ​ការនាំចូល​ទំនិញពី​ប្រទេស​ថៃ មកខ្មែរវិញគឺម៉ាសេរី មានទាំងសត្វជ្រូក,​គ្រឿង​ក្នុង​ជ្រូកខូចគុណភាព ​គោ រួមទាំងសត្វ​មាន់រាប់រ​យក្បាល និង​រាប់សិប​តោនក្នុង១ថ្ងៃៗ​ចូលតាមច្រក​របៀងជិត៥០​កន្លែង​យក​មក​លក់​ពេញ​ទាំង​ស្រុកខ្មែរ ​ពេលខ្លះស​មត្ថកិច្ចចាប់​បានគ្រាន់តែយ​កទៅដុតចោល ជាកា​រស្រាច​ ដោយគ្មាន​ប្រកាស​ធ្វើការហាមឃាត់ដូចភាគីថៃឡើយ។​

ជាក់ស្តែងនៅមាត់ច្រកព្រំដែនម៉ាឡៃ ខាងភាគីថៃ​បានដាក់មេក្រូ​ប្រកាសក្តែងៗ ឮសូរាប់គីឡូដី​ចូល​មកទឹកដីខ្មែរ ដោយ​ហាមប្រជាពលរដ្ឋខ្មែរនាំចូលជ្រូកមានជីវិត និងផលិតផ​ល​ធ្វើពីសាច់ជ្រូក​គ្រប់​ប្រភេទពីខ្មែរសូម្បីតែផ្អក ប្រហុក ក៏មិនឲ្យយកចូលដែរ បើ​ចាប់​បានត្រូវជាប់គុកជាច្រើនឆ្នាំ និង​ធ្វើការផា​កពិន័យរាប់ម៉ឺនបាតទៀតផង។

ពាក់ពន្ឋ័ករណីនេះបើតាមការអៈអាង របស់អ្នករកស៊ីចេញចូលតំបន់ព្រំដែនខ្មែរ ថៃ បាននិយាយថា ក្នុងការដាក់មេក្រូប្រកាស​របស់ភាគីថៃនោះ បានជូនដំណឹងឲ្យបងប្អូនខ្មែរចេញ ចូលប្រទេសថៃ ហាមនាំចូលសាច់ជ្រូកគ្រប់​មុខដូចជា ណែម សាច់ក្រក ប្រហិត ឬសាច់​ប្រឡាក់ យកចូលប្រទេស​ថៃ​ជាដាច់ខាត បើគេត្រួតពិនិត្យរកឃើញសាច់ហាមឃាត់ខាងលើ គេនឹងធ្វើការចាប់​ដាក់គុក​ចំនួន​២ឆ្នាំ និងពិន័យជាប្រាក់ចំនួន២ម៉ឺ​នបាត ដើម្បីជៀសវាង​ការឆ្លងមេរោ​គអហ៊ីវ៉ាអាភិកា​នៅក្នុង​សាច់ជ្រូក​របស់ខ្មែរនាំចូ​លមកស្រុកថៃ​។

ការប្រកាសរបស់ថៃនេះធ្វើឲ្យខ្មែរដែល​ធ្លាប់នាំទំនិញយកទៅ​លក់នៅថៃ បានធ្វើការរិះគន់ និងប្រតិកម្ម​ថា កាហាមបំរាមរបស់ថៃនេះ មិនស្មើរភាពគ្នាសោះ ព្រោះថៃ​បាននាំសត្វជ្រូក និងសាច់ជ្រូក​គ្រឿង​ក្នុងជ្រូក​ដឹកនាំចូលមកខ្មែរតាមច្រកអន្តរជាតិ និងច្រករបៀង១ថ្ងៃៗរាប់រយក្បាល និងរាប់សិបតោន ហើយពេ​លខ្លះមាននាំចូល ទាំងសាច់គ្មាន​គុណភាពថែមទៀត បែរជាខ្មែរឲ្យនាំចូលដឹក​យកមក​លក់ក្នុង​ស្រុកខ្មែរម៉ាសេរី មិនខ្លាចឆ្លងជំងឺដូចភាគីថៃសោះ។​

បើតាមការអៈអាងរបស់សមត្ថកិច្ច បានឲ្យដឹងថា ការនាំចូលជ្រូកមានជីវិត គ្រឿងក្នុងជ្រូក និងផ​លិតផល​ពីសាច់ជ្រូក​គ្រប់ប្រភេទ​ទាំងមាន​គុណភាពនិងអត់គុណភាពនេះ​ គឺបានធ្វើកា​រហាម​ឃាត់​ដែរ តែឃាត់មិ​នជាប់ព្រោះ​ឈ្មួញមានកល់ល្បិច​គ្រប់ស្នៀតក្នុងការនាំជ្រូករស់ ជ្រូក ធ្វើហើយ គ្រឿង​ក្នុង និងផលិតផលធ្វើពី​ជ្រូករបស់ប្រទេសថៃ​ចូលមកស្រុកខ្មែរ​បានយ៉ាងងាយ តែសមត្ថ​កិច្ចនៅ​តែព្យាយាមធ្វើការបង្ក្រាបដូចភ្លៀងរលឹម៕