ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានបន្តដំណើរទៅជួបសហគមន៌ អភិវឌ្ឃន៌កសិករស្ថិតនៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ

កំពង់ចាម ៖នៅព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តធ្វើដំណើរទៅជួបសហគមន៍អភិវឌ្ឍន៍កសិករ ស្ថិតនៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ដើម្បីប្រគល់ម៉ាស៊ីនព្រោះស្រូវមួយគ្រឿង តាមការសន្យារបស់ឯកឧត្តម ក្នុងឱកាសធ្វើវេទិកាសាធារណៈកន្លងមក នៅក្នុងឃុំត្រពាំងគរ។ សូមបញ្ជាក់ជូនថា ម៉ាស៊ីនព្រោះស្រូវនេះ អាចព្រោះស្រូវនៅលើដីស្ងួត និងក្នុងស្រែមានទឹកក៏បាន ហើយប្រើប្រាស់អស់ពូជតិច ពី៥០ ទៅ៦០ គីឡូក្រាមតែប៉ុណ្ណោះក្នុងមួយហិកតា។ ក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់ថវិកាមួយចំនួន ជូនដល់សមាជិកសមាជិកាសហគមន៍ និងសហគមន៍អភិវឌ្ឍន៍កសិករ ទុកប្រើប្រាស់ ។

Leave a Reply

Your email address will not be published. Required fields are marked *