ព័ត៌មានជាតិ

បទល្មើសនេសាទកើតឡើងពេញបន្ទុក នៅ​ស្រុក ក្រគរ កណ្តៀង បាកា​ន

ពោធិសាត់៖ ប្រជានេសាទរាយការណ៍មកថាមន្រ្តីជំនាញរដ្ឋបាលជលផល នៅក្នុងតំបន់ជាអ្នកឃុបឃិតបើកដៃ ឲ្យពួកឈ្មួញនេសាទល្មើសច្បាប់ដើម្បីផលប្រយោជន៍។ចំណែកពួកឈ្មួញវិញ បាននិយាយថាគ្រាន់តែបង់លុយតាម តម្រូវការការចង់បានរបស់មន្ត្រីជលផលគឺពួកយើងអាចនេសាទល្មើសច្បាប់បានដោយសេរី។បើតាមប្រភពពីប្រជានេសាទបានឲ្យទៀតថាមានឈ្មួញដែលជាមេខ្លោងធំជាងគេឈ្មោះឌីណានិងបក្ខពួកបានបង់លុយចាប់ពីលើដល់ក្រោមដែលមាន លក្ខណៈជាប្រព័ន្ធដើម្បីជាថ្នូរបំផ្លាញមច្ឆជាតិនិងថ្នូរមិនបង្ក្រាប។ប្រជានេសាទអះអាងថាមន្ត្រីរដ្ឋបាលជលផលតាមបណ្តាស្រុកដូចជាឈ្មោះហុកម៉េងអាននាយសង្កាត់រដ្ឋបាលជលផលក្រគរ,លោកភេមសុខុននាយសង្កាត់រដ្ឋបាលជលផលកណ្តៀងនិងនាយសង្កាត់ស្រុកបាកានលឹមសុក្រិត។

អ្នកទាំងនោះចាត់ចែងទទួលខុសត្រូវចែករំលែកដល់ថ្នាក់ដឹកនាំរបស់ខ្លួនដូចជាលោកភុំវិមលនាយខណ្ឌរដ្ឋបាលជលផលជាដើម។គេអាចមើលដោយភ្នែកទទេឃើញចំពោះបទល្មើសនៅតំបន់បឹងទន្លេសាបក្នុងខេត្តពោធិសាត់ដែលពួកមន្ត្រីជលផលផ្តើមគំនិតឲ្យមានបទល្មើសទាំងនោះ ។ អួនស្បៃមុងក៏ដូចជាបប្រវែងរាប់គីឡូម៉ែត្រលាតសន្ធឹកលើផ្ទៃបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកបាកានដោយមិនមាន ការបង្ក្រាបទាល់តែសោះ។ពួកមន្ត្រីជលផលអះអាងថាឆ្នាំនេះទិន្នផលត្រីមានតិចតួចណាស់ ហើយការនេសាទក៏មិនមានបទល្មើសអ្វីធ្ងន់ធ្ងរដុំកំភួននោះដែរមានតែប្រជាពលរដ្ឋនេសាទលក្ខណៈគ្រួសារ ។ ផ្ទុយទៅវិញគឺបទល្មើសនេសាទបានកើតឡើងយ៉ាងសកម្ម។ប៉ុន្តែការបង្ក្រាប ហាក់ដូចទន់ដៃស្ទើរគ្រប់ស្ថាប័ន​ ។ រាល់ឆ្នាំបើពួកមន្ត្រីជលផលមិនបង្ក្រាបទេគឺឃើញកម្លាំងសមត្ថកិច្ចផ្សេងៗចុះបង្ក្រាបយ៉ាងសកម្មផងដែរ។ប៉ុន្តែឆ្នាំនេះ ក្រៅពីពួកជល ផលស្ងប់ស្ងាត់មានការបង្ក្រាបអ្វីនោះដែរ។ការដែលសមត្ថកិច្ចមិនបង្ក្រាបក៏ជាឱកាស មួយដែលអាចឲ្យអនុញ្ញាតឲ្យលោកហុកម៉េងអាននាយសង្កាត់រដ្ឋបាលជលផលក្រគរ,លោកភេមសុខុននាយសង្កាត់រដ្ឋបាលជលផលកណ្តៀងនាយសង្កាត់ស្រុកបាកានលឹមសុក្រិតនិងលោកភុំវិមលបណ្តែតបណ្តោយឲ្យប្រព្រឹត្តបទល្មើសនេសាទយ៉ាងចំហ។ពាក់ព័ន្ធការឃុបឃិតជាប្រព័ន្ធបំផ្លាញមច្ឆជាតិសារពត៌មានយើងបានទាក់ទៅលោកភុនវណ្ណានាយផ្នែករដ្ឋបាលជលផលត្រួត៣ស្រុកកាលពីថៃ្ង៩ខែវិច្ឆកា​ឆ្នាំ២០១៩នេះដោយឆ្លើយថាលោកមិនបានដឹងទេលោកនឹងចុះទៅមើល!ខណៈសមត្ថកិច្ចពាក់ព័ន្ធដ៏ទៃទៀតមិនអាចទាក់ទងបាន។សូមរំលឹកដែរថាកាលពីកន្លងទៅថ្មីៗនេះមានបណ្តាញពត៌មានមួយចំនួនបានចុះផ្សាយពីការបែកធ្លាយពីបញ្ជីឈ្មោះមន្ត្រីជំនាញជលផលនិងមន្ត្រីជំនាញជលផលក្នុងខេត្តពោធិសាត់ដែលមានមេៗជលផលចាប់ពីថ្នាក់នាយកដ្ឋានរដ្ឋបាលជលផលលោក អេង ជាសាន លោក ហុង ហ៊ី និងលោកឡាយ វិទូ បញ្ជាការរងកងរាជអាវុធហត្តខេត្ត និងប្រធានមន្ទីកសិកម្មខេត្ត លោក ឡាយ វិសិដ្ឋ លោកនាយខណ្ឌរដ្ឋបាលជលផលខេតគឺលោកភុំវិមលនិងមន្ត្រីថ្នាក់ក្រោមចាប់ពីនាយផ្នែកលោកច្រឹងតាំងលីលោកភេមសុខុននិងលោកលឹមសុក្រិតនៅស្រុកក្រគរនិងនៅស្រុកកណ្ដៀងរួមសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តពោធិសាត់មួយចំនួនទៀតបានយកលុយពីឈ្មោះហួនធីជនជាតិវៀតណាមប្រើ(ឈ្មោះខ្មែរ)និងជាមេខ្លោងកាងនិងរត់ការប្រមូលលុយពីអ្នករកស៊ីបទល្មើសទូកនេសាទអូសអួនជាង១០វង់នៅនិងទូកអូសយ៉ាំងកាវជាច្រើនវង់របស់ជនជាតិវៀតណាមនៅឃុំកំពង់លួងដែលធ្វើសកម្មភាពនៅចំណុចកោះក្អែក រាំងទិលក្នុងតំបន់បឹងទន្លេសាប រាប់ម៉ឺនដុល្លារទៀត ដែលការកំណត់លុយនេះគឺមានជារៀងរាល់ឆ្នាំ។គួរជម្រាបឲ្យដឹងថាសម្តេចនាយក​រដ្ឋមន្ត្រី​​ហ៊ុន សែនបាន​ដាក់​បញ្ជា​ឲ្យ​ទប់ស្កាត់និង​លុប​បំបាត់​ការ​នាំ​ចេញ​ឈើនិង​ផលិតផល​កែ​ច្នៃ​ឈើ​គ្រប់​ប្រភេទ​ទៅ​ក្រៅប្រទេស តាម​ច្រកព្រំដែន និង​ច្រករបៀង​ដែល​គ្មាន​ការ​អនុញ្ញាត​ឱ្យ​មាន​ប្រសិទ្ធភាពនិង​តម្លាភាព ។ ការ​ចេញ​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាធ្វើ​ឡើង​ក្នុង​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា យ៉ាង​ដូច្នេះ​ថា ត្រូវ​រួម​គ្នា​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ជលផល​តាម​គ្រប់​រូបភាព ។

សម្តេច​ហ៊ុនសែនបាន​បញ្ជាក់ «​បន្ត​ជំរុញ​ការ​បោះបង្គោល​ព្រំដែន​ព្រៃឈើ និង​ព្រៃ​លិច​ទឹក​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​ទប់ស្កាត់​ការ​រំលោភ​បំពាន​ដី​ព្រៃឈើ និង​ដី​ព្រៃ​លិច​ទឹក​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​ឲ្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ដែល​ដឹកនាំ​ដោយ​លោក​សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​បន្ត​ពង្រឹង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ជា​ពិសេស​ទប់ស្កាត់ និង​លុប​បំបាត់​ការ​នាំ​ចេញ​ឈើ និង​ផលិតផល​កែ​ច្នៃ​ឈើ​គ្រប់​ប្រភេទ​ទៅ​ក្រៅប្រទេស​តាម​ច្រកព្រំដែននិង​ច្រករបៀង​ដែល​គ្មាន​ការ​អនុញ្ញាត​ឱ្យ​មាន​ប្រសិទ្ធភាពនិង​តម្លាភាព ។សម្តេច​ក៏​បាន​លើក​ឡើង​ថា ត្រូវ​បន្ត​ពង្រឹងសមត្ថភាព​សហគមន៍​នេសាទ​ឱ្យ​បាន​រឹង​មាំ គ្មាន​បទល្មើស​ជលផល​ទាំង​ទឹកសាប និង​សមុទ្រ ។ ជំរុញ​ការ​អភិវឌ្ឍ​វារីវប្បកម្ម​គ្រប់​ប្រភេទ​រួម​ទាំង​ការ​ចិញ្ចឹម​ត្រី​តាម​ស្រែ​ត្រូវធ្វើ​ឱ្យ​កើន​យ៉ាងតិច​២០% ក្នុង​មួយ​ឆ្នាំ ស្រប​តាម​ផែនការ​យុទ្ធ​សស្ត្រា​ជាតិ អភិវឌ្ឍ​វារីវប្បកម្ម ឆ្នាំ​២០១៦-២០៣០ ។ បន្ត​ពង្រឹង​ការ​គ្រប់គ្រង កន្លែង​អភិរក្ស​ជលផល ព្រៃ​លិច​ទឹក ព្រៃកោងកាង ដែល​ជា​ជម្រក​ដ៏​សំខាន់​របស់​មច្ឆជាតិ ។ ត្រូវ​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​ការ​នេសាទ​ល្មើសច្បាប់​តាម​រយៈ​យន្តការ​ថ្នាក់​ជាតិ និង​អន្តរ​ស្ថាប័ន​ស្រប​តាម​នីតិវិធី​ជា​ធរមាន ៕

https://www.facebook.com/cns12news/videos/944248865937346/

 

Leave a Reply

Your email address will not be published. Required fields are marked *