ព័ត៌មានជាតិ

សង្វៀងមាន់ដុះស្លែ នៅខណ្ឌមានជ័យ លោកអធិការ និងមេប៉ុស្តិ៍ ទុកធ្វើថ្នាំប៉ូវគ្រលៀន(Video)

រាជធានីភ្នំពេញ៖ យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង​ ដែលរដ្ឋសភា​បានអនុម័ត នាសម័យប្រជុំលើកទី៤ ​នីតិកាលទី១ ជំពូកទី១ មាត្រា១-ត្រូវហាមឃាត់ជាដាច់ខាត​ការលេងល្បែង​ស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែង​ទូទាំងព្រះរាជាណាចក្រកម្ពុជា និងជំពូក៣ មាត្រា១១-ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសង ឬបនល្បែងស៊ីសងគ្រប់ប្រ​ភេទ នៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ៕

តាមប្រភព​ព័ត៌មានបាន​ឲ្យដឹង​ថា ទីតាំងសង្វៀងជល់មាន់ដ៏ធំមួយ​កន្លែង​នេះ​ឈរជើង​រាប់ខែ​មកហើយ ស្របពេលដែល​មា​នវត្តមានលោ​ក ស ថេត មកកាន់​ដំណែង ជា​ស្នង​ការរា​ជធានីភ្នំ​ពេញ ហើយទីតាំងនេះ​គ្រប់គ្រង​ផ្ទាល់ដោយលោ​ក ម៉េង វិមានតារា អធិ​កា​រខណ្ឌ​មានជ័យ និង​លោក ឯម ភារី នាយ​ប៉ុស្តិ៍នគ​របាលស្ទឹងមានជ័យ៣ ។

ប្រភពដដែរបន្តថា​៖សង្វៀននេះ​មិនត្រឹមតែមានសង្វៀនជល់មាន់ប៉ុណោះទេ ក្នុងនោះមាន​ល្បែង​អា​ប៉ោងទៀតផង​ បើក​ឲ្យលេងយ៉ាងអនាធិបតេយ្យបំផុត ពុំមាន​សមត្ថកិច្ច​ណាមកអន្តរាគមន៍ចុះ​បង្រ្កាប​ឡើយ​។

ប្រភពពីប្រជាពលរដ្ឋបានបង្ហើប​​ឲ្យដឹងថា សង្វៀងមួយនេះ​ ពួកគាត់ឧស្សាហ៍ឃើញ​ អ្នកជិះឡាន​ទំនើបៗ​ចូលមកលេងជារៀងរាល់ថ្ងៃ ជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់​ម៉ោង៤:៣០ល្ងាច ដែរឡានខ្លះដាក់ស្លាក ខ.ម និងខ្លះទៀតដាក់ ម.ផ នៅខាងមុខឡានទៀតផង។

ប្រភពដដែរបន្តទៀតថា​៖ នាពេលកន្លងមកពួកគាត់ បានសង្គេតឃើញ​ លោកអធិការដឹកនាំកម្លាំងចុះ​បង្ក្រាប នូវល្បែងស៊ីសងគ្រប់ប្រភេទ ហើយទីតាំងមួយចំនួនដែលធ្លាប់លេងត្រូវបិតរហូតមកដល់​ពេលនេះ។ ដោយឡែកទីតាំងសង្វៀង «សេះសរ»មួយនេះ​វិញ មិនព្រមទៅបង្រ្កាបឡើយ សង្ស័យ​ត្រូវថ្នាំគេហើយមើលទៅ។

ប្រជាពលរដ្ឋ រួមនឹងខាងអង្គភាពសារព័ត៌មាន ភ្នំពេញថ្ងៃនេះ ​ស្នើសុំ​ឲ្យលោក ស ថេត ស្នងការរាជធានីភ្នំពេញ មានចំណាត់ការទៅលើ ល្បែង​ស៊ីសង​អា​ប៉ោង និង​សង្វៀងជ​ល់មា​ន់ដ៏ធំដុះស្លែ ស្ថិតនៅភូមិទ្រា(ហៅសេះសរ) សង្កាត់​ស្ទឹងមា​នជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើពឹងលើមន្ត្រីថ្នាក់ក្រោម​គ្មានសង្ឃឹមនោះទេពី ព្រោះ​ជាឆ្នាំងបាយ​របស់ពួកគាត់។

 

Leave a Reply

Your email address will not be published. Required fields are marked *