របាយកាណ៍ទូទៅ

កិត្តិយសលោកស្នងការរាជធានីភ្នំពេញ អាចធ្លាក់ចុះបើគាត់ មិនបង្រ្កាបសង្វៀងជល់មាន់១នេះ​

ភ្នំពេញ៖ តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានរាយការណ៍ថា សង្វៀងជល់មាន់ ដ៏ធំមួយកន្លែងឈរជើងរាប់ខែមកហើយ ស្របពេលដែលមានវត្តមានលោក ស ថេត មកកាន់ដំណែង ជាស្នងការរាជធានីភ្នំពេញ។

ទីតាំងសង្វៀងនោះ ស្ថិតនៅ ភូមិទ្រា(ហៅសេះសរ) សង្កាត់ស្ទឹងមានជ័យ 3 ខណ្ឌមានជ័យ ដែលគ្រប់គ្រងដោយលោក ម៉េង វិមានតារា ជា អធិការខណ្ឌ​ និងលោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ជាអ្នកគ្រប់គ្រងដោយផ្ទាល់។

នៅក្នុងសង្វៀននោះ គេឃើញមាន សង្វៀនជល់មាន់ និងល្បែងអាប៉ោង បើកលេងយ៉ាងអនាធិបតេយ្យ ពុំមានសមត្ថកិច្ចណាមកអន្តរាគមន៍ចុះបង្រ្កាបឡើយ។

តាមប្រភព ពីប្រជាពលរដ្ឋ បានបង្ហើប​អោយដឹងថា សង្វៀងមួយនេះ​ ពួកគាត់ឧស្សាហ៍ឃើញ​ អ្នកជិះឡានទំនើបៗចូលមកលេងជារៀងរាល់ថ្ងៃ ជាពិសេស ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ដល់ម៉ោង ៤:៣០ល្ងាច  ដែរឡានខ្លះដាក់ស្លាក ខម និងខ្លះទៀតដាក់ មផ នៅខាងមុខឡានទៀតផង។

បើនិយាយពីលោកអធិការវិញបានអស់ស្ទះ ព្រោះលោក បង្ក្រាបទីតាំងស្ទើរតែទាំងអស់លើកលែងទីតាំង សង្វៀងសេះសរមួយនេះ​ មិនព្រមទៅបង្រ្កាប សង្ស័យត្រូវថ្នាំគេដែរហើយ! ម្យ៉ាងទៀតបើតាមរយះការផ្ញើរូបទីតាំងអោយគាត់មើល គាត់បានឆ្លើយតប មកវិញថា រូបនេះគាត់ធ្លាប់ឃើញអ្នកសារព័ត៌មានយើង បាញ់អោយរាប់មិនអស់។

តាមរយះការឆ្លើយតបខាងលើ យើងអាចសន្និដ្ឋានបានថា គាត់ក៏ដឹងរឿងសង្វៀនមាន់នេះដែរ តាមរយះការរាយការណ៍ ពីបណ្តាលអង្គភាពសារព័ត៌មានផ្សេងទៀត។

សូមបញ្ជាក់ផងដែរថា បើតាមព័ត៌មានទទួលបាន សង្វៀងមួយនេះ អាចរកចំនូលបានតិចបំផុត ៥ពាន់ដុល្លា។

តើលោកស្នងការរាជធានីនឹងមានវិធានការយ៉ាងណាដែរចំពោះការរិះគន់ខាងលើនេះ?

Leave a Reply

Your email address will not be published. Required fields are marked *