ព័ត៌មានជាតិ

លោក ជាវ តាយ​ ដឹកនាំកិច្ចប្រជុំគណៈ​បញ្ជាការឯកភាព​ រដ្ឋបាលខេត្តកំពត ​លើកទី១៨

ខេត្តកំពត៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី១៨ នៅសាលប្រជុំសាលាខេត្តកំពត។

សមាសភាពអញ្ជើញ​ចូលរួមមាន៖ អភិបាលរងខេត្ត សាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យកា​រអម​សាលាដំបូងខេត្ត យោធភូមិភាគ៣ បញ្ជាការដ្ឋានការពារកោះឆ្នេរ បញ្ជាការដ្ឋានកងព​លតូចអន្តរា​គមន៍​លេខ៣១ មូលដ្ឋានសមុទ្រ ទីបញ្ជាការជួរមុខ និងនាយកដ្ឋាននគរបាលព្រំដែនទឹក នាយក នាយក​រងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងទីចាត់ការ​ចំណុះ​សាលាខេត្តសរុបចំនួន ៩១នាក់។

កិច្ចប្រជុំ​មានរបៀបវារៈដូចខាងក្រោម៖

/.ពិនិត្យពិ​ភាក្សាលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

២/.ពិនិត្យពិ​ភាក្សាលើសេចក្តីព្រាងរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំឆមា​ស​ទី១ ឆ្នាំ២០១៩

៣/.ពិនិត្យពិភាក្សា​លើសេចក្តីព្រាងរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែ​កក្កដា ឆ្នាំ២០១៩

/.សេចក្តីរាយកា​រណ៍អំពីមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ ក្នុងខេត្ត​កំពត

៥/.សេចក្តី​រាយការណ៍អំពីផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ពេលប្រឡង​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិឆ្នាំ២០១៩

៦/.សេចក្តីរាយការ​ណ៍អំពីបញ្ហាប្រឈមនៅតាមបណ្តាក្រុងស្រុក

ក្នុងកិច្ចប្រជុំ​ព្រឹក​នេះ លោក ជាវ តាយ ប្រធាន​អង្គប្រជុំបានគូសបញ្ជាក់ថា រយៈកាលនៃ​កិច្ចប្រជុំ​កន្លងមកនេះ នៅតាមបណ្តាក្រុង ស្រុកទាំង៨ តែងតែលើបញ្ហាករណីទន្ទ្រានដីរដ្ឋ និងរំលោភ​យកដី​ព្រៃជាច្រើនកន្លែង។លោកថា ចំពោះបញ្ហាបែបនេះ យើងគួរតែយកចិត្តទុកដាក់ទាំងអស់គ្នា ដោយ​ចាត់វិធានការ ការពារដីរដ្ឋសម្រាប់គ្រប់គ្រងឲ្យបានគង់វង្ស ហើយបញ្ហាប្រឈមនា​នាគួរតែរកដំ​ណោះ​ស្រាយឲ្យបានឆាប់រហ័ស

Leave a Reply

Your email address will not be published. Required fields are marked *