ព័ត៌មានជាតិ

រដ្ឋាភិបាលសម្រេច​លើកពេលរៀបចំបុ​ណ្យសមុទ្រនៅខេត្តព្រះសីហនុ

រដ្ឋាភិបាលបានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រលើកទី៩ជុំទី៣នៅខេត្តព្រះសីហនុដើម្បីបង្ការការពារសុវត្ថិភាព ប្រជាពលរដ្ឋនិងភ្ញៀវទេសចរពីជំងឺកូវីដ-១៩។បើតាមក្រសួងទេសចរណ៍បានបញ្ជាក់ថាដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលក្រសួងគ្រោងនឹងរៀបចំពិធីបុណ្យសមុទ្រលើកទី៩ជុំទី៣នៅតំបន់ឆ្នេរអូរត្រេះ ខេត្តព្រះសីហនុក្នុងអំឡុងខែធ្នូឆ្នាំ២០២០។ម្យ៉ាងទៀតពិធីបុណ្យសមុទ្រដែលកន្លងមកកម្ពុជាតែងបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយផ្លាស់ប្តូរវេនគ្នានៅតាមបណ្តាខេត្តទាំងបួនជាប់ឆ្នេរសមុទ្រគឺជាព្រឹត្តិការណ៍មានលក្ខណៈជាអន្តរជាតិ មានការចូលរួមពីអង្គការឆ្នេរសមុទ្រអន្តរជាតិនិងប្រទេសមួយចំនួនពីតំបន់អាស៊ាននិងអាស៊ីផងដែរ។ដោយពិនិត្យឃើញថាសភាពការណ៍វិវត្តនៃជំងឺកូវីដ-១៩នៅប្រទេសខ្លះក្នុងតំបន់និងពិភពលោកនៅពុំទាន់បង្ហាញភាពធូរស្រាលនៅឡើយនិងតាមការស្ទាបស្ទង់បណ្តាប្រទេសជាមិត្តដែលធ្លាប់បានចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជាកន្លងមកគឺពុំទាន់មានភាពច្បាស់លាស់ប្រាកដថានឹងអាចមកចូលរួមបានផងដែរនោះប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុន សែនក៏បានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រនេះទៅឆ្នាំក្រោយវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *