ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​រូបថត​ជុំ​គ្រួសារ​ធំ​៣​ជំនាន់​រួមគ្នា

ភ្នំពេញ​៖​នេះ​ជា​លើក​ទី​១​ហើយ​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​រូបថត​ជា​លក្ខណៈ​គ្រួសារ​ធំ​មានកូន​បង្កើត​កូនប្រសា​រ​ចៅប្រុស​ស្រី រួមគ្នា​៣​ជំនាន់​។​

​តាម​ការ​បង្ហោះ​រូប​ជាច្រើន​សន្លឹក នៅលើ​ផេ​ក​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ បាន​រំលេច​រូបថត​ដែលមាន​សុភមង្គល នៅក្នុង​គ្រួសារ​ដ៏​ធំ​មួយ ដែល​ពោរពេញ​ដោយ​ភាពកក់ក្តៅ សុភមង្គល​និង​ជាទី​ស្រឡាញ់​ពេញលេញ​។​រូបថត​ដែល​សម្តេច​តេ​ជោ​បង្ហាញ​ជា​សាធារណៈ​នោះ​មាន​សមាជិក​ប្រមាណ​៣០​នាក់ មាន​សម្តេច​ទាំង​ទ្វេ កូនប្រុស​ស្រី​និង​ចៅប្រុស​ស្រី ។

​ដោយ​សម្តេច​បាន​រំលេច​សារ​រៀបរាប់ថា “៣​ជំនាន់​មនុស្ស​មាន​ជាង​៣០​នាក់ នេះ​គិតតែ​ខ្លួន​ខ្ញុំ និង​ភរិយា​តែប៉ុណ្ណោះ​។​ដោយ​មិនទាន់​គិត​បងប្អូន​ប្រុស​ស្រី​ខ្ញុំ​៥​នាក់​និង​បងប្អូន​ប្រុស​ស្រី​ភរិយា​ខ្ញុំ​៣​នាក់​ទៀតផង​។ បើ​គិតតែ​ឪពុក ម្តាយ​ខ្ញុំ​គាត់​មានកូន ចៅ​និង​ចៅទួត​រហូត​ជាង​១០០​នាក់​ឯណោះ​។

​សម្រាប់​ខ្ញុំ​ប្រហែលជា​តាម​គាត់​មិនទាន់​ទេ​ព្រោះ​ក្មេងៗ​ពេលនេះ​មិន​ចង់​មានកូន​ច្រើន​ទេ​។​ពេល​ជួប​កូនៗ​និង​ចៅៗ​កាលពី​ថ្ងៃ​៥​សីហា​កន្លងមក​បាន​ចៅ​ថត​ជាមួយ​ចៅ​១៩​នាក់​អវត្តមាន​២​នាក់​គឺ​ចៅ​ទី​១​និង ចៅ​ទី​១៩​។​ចៅប្រុស​៣​នាក់​និង​ចៅស្រី​ម្នាក់​បាន​លេងភ្លេង​និង​ច្រៀង​ជូន​ជីដូន​ជីតា​ស្តាប់​។​ចៅប្រុស​៣​នាក់​មកសុំ​ថតរូប​ជាមួយ​ជីតា​ប្រហែល​ចង់​វាស់កម្ពស់​ជាមួយ​ជីតា​ហើយ​មើលទៅ​”៕​

           

Leave a Reply

Your email address will not be published. Required fields are marked *