ព័ត៌មានជាតិ

រថយន្ត​ធុន​ធំ​ដឹក​ស្មៅ​បាន​ក្រឡាប់​ស្លាប់​២​នាក់​របួស​៧​នាក់​នៅ​ស្រុក​កែវ​សីមា​

មណ្ឌលគិរីៈ​មាន​រថយន្ត​ធុន​ធំ​មួយគ្រឿង​ដឹក​ស្មៅ​ពេញ​បាន​ក្រឡាប់​ពេល​បើកបរ​បណ្តាលឱ្យ​បុរស​ជា​កម្មករ​២​នាក់​បាន​ស្លាប់​និង​ប្រុស​ស្រី​៧​នាក់​ទៀត​បាន​រងរបួស​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់​បង្គោលគីឡូម៉ែត្រ​លេខ​៧៦​ភូមិ​អូរ​អាម​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​កាលពី​វេលា​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១០​សីហា​២០២០​។​
​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថាៈ​ជនរងគ្រោះ​ទាំងអស់​បាន​ស្លាប់​និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ឌុន​ធំ​ម៉ាក​យី​ឌុប​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A១៦៣១​។​រថយន្ត​នេះ​បានដឹង​ផ្ទាំង​ស្មៅ​(​ស្មៅ​ទុក​ដាំ​វិញ​)​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ទី​រួម​ខេត្តមណ្ឌលគិរី​។​លុះដល់​ចំណុចកើតហេតុ​ក្នុងស្ថានភាព​ផ្លូវ​ឡើង​ទួល​រថយន្ត​បាន​ថយក្រោយ​ធ្លាក់​ចេញពី​ផ្លូវ​ចូលក្នុង​លូ​ខាងស្តាំ​ដៃ​។​

​ប្រភព​ដដែល​បាន​បន្តថាៈ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយ​ខ្លួនឯង​នេះ​បុរស​ជា​កម្មករ​២​នាក់​ត្រូវ​ផ្ទាំង​ស្មៅ​កប់​ពីលើ​បណ្តាល​ឱ្យស្លាប់​នៅនឹងកន្លែង​។​ក្នុងនោះ​ជនរងគ្រោះ​ចំនួន​៧​នាក់​បា​នប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុងស្រុក​កែវ​សីមា​។​ចំពោះ​តៃកុង​បាន​រត់​គេចខ្លួនបាត់​។​បច្ចុប្បន្ន​នគរ​បាលច​រា​ចរណ៍​កំពុង​អន្តរាគមន៍​នៅ​ចំណុចកើតហេតុ​៕​

   

Leave a Reply

Your email address will not be published. Required fields are marked *