របាយកាណ៍ទូទៅ

យុវជនពីរនាក់​ជិះ​ម៉ូតូឌុបគ្នា​បុក​រថយន្ត​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់

ភ្នំពេញ​:​បុរស​ម្នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ត​កំពុង​បត់​ចូល​ច្រក​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​បណ្តាលឱ្យ​ស្លាប់​ម្នាក់​រងរ​បួស​ធ្ងន់​ម្នាក់​។​

ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ចំណុច​ស្តុ​ប​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​ក្នុងភូមិ​ក្បាលដំរី​២​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​១៧​ខែ​កក្ដ​ដា​ឆ្នាំ​២០២០​។​
​សព​រងគ្រោះ​មានឈ្មោះ​ប៊ុន​សម្បត្តិ​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​។​មាន​ស្រុកកំណើត​នៅ​ភូមិ​សុ​ក្រំ​ឃុំ​អូ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​អ្នករងរបួស​ធ្ងន់​មានឈ្មោះ ឆិ​ប រដ្ឋា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​សិស្ស​រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជន​ដែល​ស្លាប់​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​ក្រុង​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕

  

Leave a Reply

Your email address will not be published. Required fields are marked *