របាយកាណ៍ទូទៅ

ចាប់ផ្តើម​បើក​ឱ្យមាន​ទំនិញ​ចេញចូល​ឡើងវិញ​នៅច្រក​ព្រំដែន​ម៉ាឡៃ​និង​បឹង​ត្រកួន​

បន្ទាយមានជ័យ​៖​ច្រក​តំបន់​ព្រំដែន​ម៉ាឡៃ​និង​បឹង​ត្រកួន​ចាប់ផ្តើម​បើក​ឱ្យមាន​ទំនិញ​ចេញចូល​ឡើងវិញ​ហើយ​កាលពី​ថ្ងៃទី​១៥​ខែកក្កដា​។​ក្រោយពី​បាន​បិទ​ក្នុងអំឡុង​នៃ​ការអនុវត្ត​វិធាន​ការបិទ​ប្រទេស​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ពី​ខែមីនា​ឆ្នាំ​២០២០ មក ។​ប៉ុន្តែ ជាក់ស្តែង ទំនិញ​ទើប​មានមក​តែ​ពី​ខាង​ប្រទេស​ថៃ​ចូល​ប្រទេស​ក​ម្ព​ជា នៅ​ថ្ងៃទី​១៦​ខែកក្កដាឆ្នាំ​២០២០​។

​សូមបញ្ជាក់ថា​ច្រក​តំបន់​ព្រំដែន​ម៉ាឡៃ​-​ណង​ព្រឺ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​ទល់មុខ​ស្រុក​អារញ្ញ​ប្រ​ថេត​ខេត្ត​ស្រះកែវ​និង​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​ទល់មុខ​ស្រុក​តា​ប្រា​យ៉ា​ខេត្ត​ស្រះកែវ​។​មាន​រថយន្ត​ដឹកទំនិញ​មួយចំនួន​បានចេញ​ពី​ប្រទេស​ថៃ​មក​ប្រទេស​ក​ម្ពុ​ជា ។​

​នៅ​ច្រក​តំបន់​ព្រំដែន​ម៉ាឡៃ​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​ដែល​ត្រូវបំពេញ​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ឃុំ​ទួល​ពង្រ​២​រឿង​ក៏បាន​ឆ្លៀត​ទៅពិនិត្យ​ដំណើរការ​នៃ​ការបើក​អោយមាន​ទំនិញ​ចេញចូល​ឡើងវិញ​នេះ​។​លោក​ជា​សេង​អាន​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​តំបន់​ម៉ាឡៃ​និង​នាយប៉ុស្តិ៍​នគរបាល​ព្រំដែន​។​

​លោក​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​និង​លោក​ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ច្រកទ្វារព្រំដែន​ព្រមទាំង​មន្ត្រី​បាន​ស្វាគមន៍​និង​ជម្រាបជូន​ពី​ដំណើរការ​នេះ​ព្រមទាំង​កិច្ច​សហប្រតិបត្តិ​មារ​ជាមួយ​ភាគី​ថៃ​។​ក្នុងនោះ​សម្រាប់​មនុស្ស​អ្នកបើកបរ​និង​ម្ចាស់​ទំនិញ​ត្រូវបាន​មន្ត្រី​សុខាភិបាល​ត្រួតពិនិត្យ​បាញ់​កំដៅ​តាម​វិធាន​ច​ត្តា​ឡី​ស័ក ព្រមទាំង​បែបបទ​នានា៕​

      

Leave a Reply

Your email address will not be published. Required fields are marked *