របាយកាណ៍ទូទៅ

រថយន្ត​បើក​បុក​ម៉ូតូ​ប៉ើង​ចូល​ប្រឡាយ​ទឹកស្អុយ​ស្លាប់​២​នាក់​របួស​២​នាក់​

ភ្នំពេញ​៖​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​ធ្លាក់ចូល​ប្រឡាយទឹក​ស្អុយ​ទាំង​រថយន្ត​និង​ម៉ូតូ​បណ្តាលឱ្យ​បុរស​ពីរ​នាក់​បាន​ស្លាប់​និង​ពីរ​នាក់​ទៀត​រងរបួស​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ជាប់​របង​អង្គភាព​ស្ថាបនា​ស្ពាន​ថ្នល់​តាម​បណ្ដោយ​ផ្លួ​វ​ជាតិ​លេខ​៤​ក្នុង​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាល​យប់​ថ្ងៃទី​១៣​ខែ​កក្ដ​ដា​ឆ្នាំ​២០២០​។​

​សព​ឈ្មោះ​ច​ន​គឹម​ជួរ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរប​ជាងមាស​ស្នាក់​នៅផ្ទះ​ជួយ​ម្តុម​អូរ​ឌឹ​ម​សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​។​។​ទី​២​ឈ្មោះ​ដួង​ចាន់​ធឿន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរប​និង​ស្នាក់នៅ​ស្រុកកំណើត​ជាមួយគ្នា​។​ទី​៣​អ្នក​ដែល​រងរបួស​ធ្ងន់​ឈ្មោះ​ហ៊ាង​សារ៉ាក់​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរប​ស្នាក់នៅ​និង​ស្រុកកំណើត​ជាមួយគ្នា និង​អ្នកបើកបរ​របួសស្រាល ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ជំនាញ​ចរាចរណ៍​ក្រុង​ចុះ​វាស់វែង​ស្ទួ​ច​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។​ដោយឡែក​សព​រងគ្រោះ​ទាំងពីរ​នាក់​ក្រោយពី​សមត្ថកិច្ច​ធ្វើ​កំណត់​រួច​ប្រគល់ឱ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

      

Leave a Reply

Your email address will not be published. Required fields are marked *