ព័ត៌មានជាតិ របាយកាណ៍ទូទៅ

”​ប្រទេសជាតិ​រឹងមាំ​គឺ​ផ្អែកទៅលើ​វិស័យ​ការពារជាតិ​ខ្លាំង​”

ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែង​បញ្ជាក់ថា​”​ប្រទេសជាតិ​រឹងមាំ​គឺ​ផ្អែកទៅលើ​វិស័យ​ការពារជាតិ​ខ្លាំង​”​។​វិស័យ​ការពារជាតិ​ខ្លាំង​គឺ​ដោយសារ​កងទ័ព​យើង​ខ្លាំង​។

​នាយទាហាន​ជំនាន់​មុន​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ការពារជាតិ​ដើម្បី​បុព្វហេតុ​ជាតិ​មកដល់​យើង​សព្វថ្ងៃនេះ​។​ដូច្នេះ​យើង​ត្រូវ​បន្ត​ថែរក្សា​នូវ​កេរ​មរតក​នេះ​ទៅមុខទៀត​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ស្មារតី​ឆន្ទៈ​បទពិសោធន៍​ហើយ​បូកផ្សំ​ជាមួយនឹង​សមត្ថភាព​ជាក់ស្តែង ” ។​

​ការបញ្ជាក់​នេះ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​យោធា​ចា​រ្យ​ជំនា​ន់ទី​២​បំពេញ​ក្របខណ្ឌ​ឱ្យ​សាលា​ពលទាហាន​ចំណុះ​យោធភូមិភាគ​ឆ្នាំ​២០២០​មូលដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​តេ​ជោ​សែន ភ្នំ​ធំ​ម្រះព្រៅ ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បន្តថា​ការហ្វឹកហ្វឺន​ពលទាហាន​ឱ្យមាន​មូលដ្ឋានគ្រឹះ​ច្បាស់លាស់​គឺជា​កត្តា​សំខាន់បំផុត​ដែល​ធ្វើឱ្យ​កងទ័ព​របស់​យើង​ខ្លាំង​ហើយ​អាច​ការពារជាតិ​មាតុភូមិ​របស់​យើង​បានយូរ​អង្វែង​ទៅមុខទៀត​។

ការហ្វឹកហ្វឺន​ត្រូវ​ផ្អែកលើ​កត្តា​ពីរ ទីមួយ​គឺ​ស្មារតី​ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ​និង​ទី​ពីរ​គឺ​កត្តា​សមត្ថភាព​ដោយមាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​។​នេះហើយ​ជា​ស្មារតី​ជាតិនិយម​ដើម្បី​បង្កើន​នូវ​ភាពជឿ​ទុកចិត្ត​លើ​ខ្លួនឯង​នៅក្នុង​ការធានា​ម្ចាស់ការ​លើ​អនាគត​របស់​យើង​។​

​មេបញ្ជាការ​កងទ័ពជើងគោក​បានបញ្ជាក់​ថា​យោធា​ចា​រ្យ​មាន​តួនាទី​សំខាន់​ណាស់​។​អាជីព​ជា​យោធា​ចា​រ្យ​មាន​លក្ខណៈពិសេស​ពីរ​។​ទីមួយ​គឺ​យើង​បាន​ចូលរួម​ដោយផ្ទាល់​ក្នុងការ​បម្រើ​ជាតិ​តាមរយៈ​ការបង្រៀន​ពលទាហានរ​បស់​យើង​ឱ្យមាន​មូលដ្ឋាន​ក្នុងការ​ការពារ​ខ្លួន។

ក៏ដូចជា​ការពារ​អង្គភាព ធានាបាន​នូវ​ជោគជ័យ​ក្នុងការ​បំពេញភារកិច្ច​ដែលជា​មោ​ទ​ភាព​ក្នុងការ​ចូលរួមចំណែក​ការពារជាតិ​តាមរយៈ​ការបណ្តុះបណ្តាល​នូវ​វីរជន​ឆ្នើមៗ​។​ទី​ពីរ​គឺ​យោធា​ចា​រ្យ​ទទួលបាន​នូវ​កិត្តិយស​មហាសាល​ដែល​ដក់​ជាប់​ក្នុង​ក្រអៅបេះដូង​របស់​សិស្ស​គ្រប់រូប​ក្នុងនាម​ជា​អ្នកមានគុណ​ដែល​បាន​ផ្តល់នូវ​ចំណេះដឹង​ដល់​ពួកគេ​។

​សូម​សិក្ខាកាម​យោធា​ចា​រ្យ​យើង​យល់​អំពី​តម្លៃ​នៃ​អាជីព​មួយ​នេះហើយ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ហ្វឹកហ្វឺន​និង​ចេញទៅ​បំពេញភារកិច្ច​បង្រៀន​នៅតាម​បណ្តា​សាលា​ប្រកបដោយ​ឆន្ទៈ​និង​មនសិកា​ខ្ពស់​ចេញពី​បេះដូង​។​ជាមួយគ្នានេះ​សូម​យល់​ផងដែរ​អំពី​អត្ថប្រយោជន៍​នៃ​អាជីព​មួយ​នេះ​តាមរយៈ​ការ​ចោទ​សួរថា តើ​យើង​បាន​បន្សល់ទុក​អ្វីខ្លះ​ជូន​កងទ័ព​យើង​បន្ទាប់ពី​ការចូលនិវត្តន៍​ទៅ ។​

​គឺ​យោធា​ចា​រ្យ​ម្នាក់​អាច​បន្សល់ទុក​នូវ​យោធិន​រាប់ពាន់នាក់​ដែល​យើង​បាន​ចូលរួម​បណ្តុះបណ្តាល រួមទាំង​ការ​បន្សល់ទុក​នូវ​ប្រព័ន្ធ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​អប់រំ​កងទ័ព​បន្ត​ទុកឱ្យ​កូនចៅ​យើង​ជំនាន់​ក្រោយៗ​ទៀត​។​ដូច្នេះហើយ​ឱកាស​ជា​យោធា​ចា​រ្យ​នេះ​គឺជា​ឱកាស​ពិសេស​មួយ​ដែល​សិក្ខាកាម​យើង​អាច​ចូលរួម​ក្នុង​ការកសាង​សមិទ្ធិផល​សម្រាប់​កងទ័ព​តាមរយៈ​ការកសាង​បណ្តុះបណ្តាល​ធនធានមនុស្ស​។​

សូម​អរគុណ​ថ្នាក់ដឹកនាំ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​, អង្គភាព​-​ស្ថាប័ន​ពាក់ព័ន្ធ​, គណៈ​គ្រប់គ្រង​វគ្គ​,​យោធា​ចា​រ្យ​ក៏ដូចជា​នាយទាហាន​,​នាយទាហានរង​និង​ពលទាហាន​ទាំង​អស់នៃ​កងពលតូច​លេខ​៧០​។​ដែល​បាន​ដែល​បាន​សហការ​ជួយ​រៀបចំ​និង​បង្កលក្ខណៈ​ឱ្យ​ការហ្វឹកហ្វឺន​នេះ​ដំណើរការបាន​ល្អប្រសើរ និង​សូម​អរគុណ​ដល់​បេក្ខជន​យោធា​ចា​រ្យ​ទាំងអស់​ដែល​បាន​ស្ម័គ្រចិត្ត និង​សកម្ម​យកចិត្តទុកដាក់​ចូលរួម​នៅក្នុង​ការហ្វឹកហ្វឺន​នេះ​៕​

    

Leave a Reply

Your email address will not be published. Required fields are marked *