ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ខេត្ត​ប្រគេន​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​២០​វត្ត​

ព្រះវិហារ​៖​ថ្នាក់ដឹកនាំ​ខេត្ត​,​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​មន្ត្រីរាជការ​អាជ្ញាធរ​មូ​ល​ដ្ឋា​ន​និង​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ក្នុង​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០២០​បាន​អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​២០​វត្ត​។​

​ប្រគេន​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​នេះ​រៀបចំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​និង​ជា​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះជួយ​ស្រុក​គូលែន​និង​ក្រុមការងារ​។​ប្រគេន​ព្រះសង្ឃ​២០​វត្ត​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​វិប្បសនាធុរៈ​ភូមិភាគ​ឦសាន​ហៅ​វត្ត​ពោធិ៍​៥.០០០​ដើម​ស្ថិតនៅ​ចំណុច​អូរ​ដូន​ស្ងួន​ក្នុងភូមិ​គូលែន​ត្បូង​ឃុំ​គូលែន​ត្បូង​ស្រុក​គូលែន​ខេត្តព្រះវិហារ​

​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ថ្លែងថា​៖«​មាន​សុខសន្តិភាព​ទើប​មានការ​អភិវឌ្ឍន៍​ទាំង​ផ្នែក​អាណាចក្រ​និង​ផ្នែក​ពុទ្ធចក្រ​។​ការអភិវឌ្ឍន៍​មិនមែន​មានតែ​នៅទីនេះ​ទេ​គឺ​មាននៅ​ទូទាំងប្រទេស​កម្ពុជា​រប​ស់​យើង​»​។​លោក ប្រាក់ សុវណ្ណ​បាន​ថ្លែង​ដោយ​រំលឹក​ឡើងវិញ​នូវ​របប​អាវខ្មៅ​ដ៏​សែន ឃោរឃៅ ៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​ដែល​ដឹកនាំ​ដោយ​របប​ប៉ុលពត​ក្រៅពី​បានសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​អស់​ជាង​៣​លាន​នាក់​។​
​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានធ្វើឱ្យ​ប្រទេសជាតិ​ទទួលបាន​នូវ​សុខសន្តិភាព សេរីភាព​ពេញលេញ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន ឱកាស​បាន​ជួបជុំគ្នា​ធ្វើ​ពិធី​ផ្សេងៗ​ដោយ​ក្តី​សប្បាយរីករាយ​ពិសេស​គឺមាន​ការអភិវឌ្ឍ​ន៍​គ្រប់​ទីកន្លែង​។​

​សូមបញ្ជាក់ថា​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​ដែល​ត្រូវ​ប្រគេន​ព្រះសង្ឃ​ចំនួន​២០​វត្ត​ក្នុង​ពេលនេះ​គឺមាន​ការចូលរួម​ពី​អជ្ញាធរ​ខេត្ត​ក្រុមការងារ​ខេត្ត​ចុះជួយ​ស្រុក​គូលែន​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដោយ​ក្នុង​មួយ​វត្ត​ទទួលបាន​ទៀន​មួយគូ​។​ប្រេងម៉ាស៊ូត​១​កាន​អង្ករ​៧៥​គីឡូក្រាម​មី​៣​កេស​ទឹក​សុទ្ធ​២​កេស​ទឹកត្រី​ទឹកស៊ីអ៊ីវ ត្រីខ និង​បច្ច័យ​ចំនួន​៣៥​ម៉ឺន​រៀល​៕

   

Leave a Reply

Your email address will not be published. Required fields are marked *