ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាលលោកគង់សោភ័ណ្ឌបានអញ្ជើញជាអធិបតីប្រារព្ធពិធីវេរប្រគេនទៀនព្រះវស្សានៅវត្តសុវណ្ណវារីស្ថិតក្នុងស្រុកពញាឮ

ខេត្តកណ្ដាល៖រសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ អមដំណើដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត បានអញ្ជើញជាអធិបតី ប្រារព្វពិធីវេរប្រគេនទៀនព្រះវស្សា នៅវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

ក្នុងឱកាសនោះដែរមានការនិមន្ត និងអញ្ជើញចូលរួមពី សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណគណៈមហានិកាយខេត្តកណ្តាល និងព្រះអនុគណទាំង១១ ក្រុង-ស្រុក ១២អង្គ លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត យាយជី តាជី ពុទ្ធបរិស័ទចំណុះជើងវត្តសរុបប្រមាណ១០០នាក់។

ឯកឧត្តម ក៏បានវេរប្រគេនទេយ្យទានដល់ព្រះសង្ឃនាពិធីនេះមាន៖
ព្រះមេគណខេត្ត បច្ច័យ ៤លានរៀល ទៀនព្រះវស្សា ១គូ អង្ករ ២០០គីឡូក្រាម ទឹកបរិសុទ្ធ ៤កេស ទឹកក្រូច ៤កេស មី ៥កេស ត្រីខ ១០យួរ ស្លាដក់ ១ ព្រះអនុគណក្រុង ស្រុកទាំង១១ ក្នុងមួយវត្ត បច្ច័យ ១លានរៀល ទៀនព្រះវស្សា ១គូ អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធ ២កេស ទឹកក្រូច ២កេស មី ៣កេស​ ត្រីខ ៥យួរ ស្លាដក់ ១ នាឱកាសនោះដែរ ឯកឧត្តម បានជូនថវិកាដល់យាយជី តាជី ចំនួន២៥នាក់ ដោយម្នាក់ៗទទួលបានថវិកា ៤ម៉ឺនរៀលផងដែរ។ដោយ៖រិទ្ធ

Leave a Reply

Your email address will not be published. Required fields are marked *