ព័ត៌មានជាតិ

សក្តានុពល​នៃ​តំបន់ការពារធម្មជាតិ​និង​ទេសភាព​អាង​ត្រពាំងថ្ម​នៅស្រុក​ភ្នំស្រុក

បន្ទាយមានជ័យ​៖​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ភូមិ​ឃុំ​ស្រុក​នៅ​ស្រុក​ភ្នំស្រុក​ប្រាប់ឱ្យដឹង​កាលពីព្រឹក​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ២០២០នេះថា៖ពួកខ្លួន​នៅតែ​បន្ត​សហការ​ជាមួយ​មន្ត្រី​បរិស្ថាន​ខេត្ត​និង​ក្រសួង ជាមួយ​អង្គការ​ដៃគូ​អភិវឌ្ឍន៍​និង​សហគមន៍​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​ក៏ដូចជា​វិធាន​ក្នុងការ​ការពារ​និង​អភិវឌ្ឍន៍​តំបន់ការពារធម្មជាតិ​និ​ងួ​ទេសភាព​អាង​ត្រពាំងថ្ម ក្នុងភូមិ​សាស្ត្រ​ស្រុក​ភ្នំស្រុក ។​

ពួកគេ​បន្តថា​៖​បាន​ចូលរួម​ទំនាក់ទំនង​ការងារ​នេះ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​ក្រុមការងារ​ក្រសួង​បាន​ផ្តោតទៅលើ​ការអភិរក្ស​ទឹក​អាង​ត្រពាំងថ្ម​-​សក្តានុពល​សត្វ​ស្លាប​សត្វ​រមាំង​ជីវ​:​ចម្រុះ​-​ការចូលរួម​អភិរក្ស​របស់​អាជ្ញាធរ​មូលដ្ឋាន​និង​គណៈកម្មការ​សហគម​ន៏​តំបន់ការពារធម្មជាតិ​និង​ការថត​រូបភាព​ជួប​ហ្វូង​សត្វ​ស្លាប​ចម្រុះ​រាប់រយ​ពាន់​ក្បាល​។​ឯ​មន្ត្រី​អភិរក្ស​នៃ​ក្រសួង​ក៏​ដូច​មន្ទីរ​បរិស្ថាន​បាន​រំលឹក​នូ​ង​សារ​ថា​៖”​អភិរក្ស​ជីវ​:​ចម្រុះ​ដើម្បី​យើងទាំងអស់គ្នា​” ៕

     

Leave a Reply

Your email address will not be published. Required fields are marked *