ព័ត៌មានជាតិ

ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ជិត​ផ្សារ​ព្រែក​ឯង​រងរបួស​ធ្ងន់​៣​នាក់

ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​ពីរ​គ្រឿង​។​ដោយ​ម៉ូតូ​មួយគ្រឿង​បើកបរ​ដោយ​ស្ត្រី​ពីរ​នាក់​ឆ្លងផ្លូវ​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ទាំង​៣​នាក់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ខាងលិច​ផ្សារ​ព្រែក​ឯង​ប្រហែល​៣០០​ម៉ែត្រ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​ចរាចរណ៍​អះអាង​ជាបឋម​ថា​ករណីនេះ​ផ្តើមចេញពី​ស្ត្រី​២​នាក់​បើក​ម៉ូតូ​បញ្ច្រាស់​ទិសដៅ​ចរាចរណ៍​ខ្វះ​ការប្រុងប្រយ័ត្ន​។​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​ហើយ​៕

   

Leave a Reply

Your email address will not be published. Required fields are marked *