ព័ត៌មានជាតិ

អ៊ីរ៉ង់​ចេញ​ដីកាចាប់ខ្លួន​សម្រាប់​លោក​ត្រាំ​ជុំវិញ​ការសម្លាប់​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់

អន្តរជាតិ​៖​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Fars រដ្ឋអាជ្ញា​ទីក្រុង​តេ​អេ​រ៉ង់ លោក Ali Alqasimehr បាន​និយាយថា ប្រទេស​អ៊ីរ៉ង​ទើប​បានចេញ​ដីកាចាប់ខ្លួន​មួយ សម្រាប់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​បុគ្គល​៣៥​នាក់​ផ្សេងទៀត​។​ជុំវិញ​ការសម្លាប់​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ លោក Qassem Soleimani និង​បាន​ស្នើឱ្យ​អង្គការ​ប៉ូលីស​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជួយ​។​

​លោក Alqasimehr បាន​និយាយថា ដីកា​នោះ ត្រូវបាន​ចេញពី​ដោយ​ចោទប្រកាន់​ពីបទ​មនុស្សឃាត និង​ទង្វើ​ភេរវកម្ម​ហើយ​អ៊ីរ៉ង់​ទើបបាន​ស្នើឱ្យ​អង្គការ​ប៉ូលិស​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​សេចក្តីជូនដំណឹង​ក្រហម​សម្រាប់​លោក​ត្រាំ​និង​បុគ្គល​ផ្សេងទៀត​ដែល​សា​ធាណ​រដ្ឋ​អ៊ិ​ស្លាម​ចោទប្រកាន់​ពីបទ​ចូលរួម​សម្លាប់​លោក Soleimani​។​
​គួរ​បញ្ជាក់ថា​សហរដ្ឋ​អាមេរិក​បានសម្លាប់​លោក​ជា​មេដឹកនាំ​កងកម្លាំង​ពិសេស​របស់​កងកម្លាំង​ការពារ​បដិវត្តន៍​អ៊ិ​ស្លាម​ដោយ​ការវាយប្រហារ​កូន​ដ្រូ​ន​ក្នុងប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃទី​៣​ខែមករា​កន្លងទៅ​។​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​ចោទប្រកាន់​លោក​Soleimani​ពីបទ​ជា​មេខ្លោង​រៀបចំ​ការវាយប្រហារ​ធ្វើឡើង​ដោយ​កងជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ទៅលើ​កងកម្លាំង​អាមេរិក​នៅក្នុង​តំបន់​៕

Leave a Reply

Your email address will not be published. Required fields are marked *