ព័ត៌មានជាតិ

សង្ឃ​ចំនួន​២​អង្គ​និង​ជន​២​នាក់​នាំគ្នា​ចូល​លួច​យក​កុំព្យូទ័រ​១៦​គ្រឿង​

តាកែវ​៖សង្ឃ​ចំនួន​២​អង្គ​ដែល​គង់នៅ​វ​ត្ន​អង្គរកា​និង​យុវជន​២​នាក់​ទៀត​បាននាំគ្នា​ធ្វើ​សកម្មភាព​បើក​ដំបូល​ក្បឿង​នៅ​សាលារៀន​បឋមសិក្សា​អង្គរកា​ចូល​លួច​យក​កុំព្យូទ័រ​អស់​ចំនួន​១៦​គ្រឿង​ប្រដាប់​បំពង​សំឡេង​ចំនួន​២ គ្រឿង​។​

​សមត្ថកិច្ច​នគរបាល ឃុំ ត្រពាំង​ធំ​ខាងត្បូង បាន​និយាយថា តាម​ពាក្យបណ្តឹង ពី​ឈ្មោះ ខឿន សុទ្ធិ​កា ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​ខ្សឹ​ង​សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ​ខេត្តតាកែវ​ជានា​យក​សាលា​មណ្ឌល​សិក្សា​ប៊ុត​ប្រី​ដ​ច៍​។​ដោយបាន​ប្តឹង​ពី​ក្រុមចោរ​ពុំ​ស្គាល់​អត្តសញ្ញាណ​១​ក្រុម​បានធ្វើ​សកម្មភាព​បើក​ដំបូល​ក្បឿង​នៅ​សាលារៀន​បឋមសិក្សា​អង្គរកា​ចូល​លួច​យក​កុំព្យូទ័រ​អស់​ចំនួន​១៦​គ្រឿង​។​ប្រដាប់​បំពង​សំឡេង​ចំនួន​២ គ្រឿង កាលពី​ថ្ងៃ​ពុំ​ចាំ​ក្នុង​កំឡុង​ខែឧសភា ឆ្នាំ​២០២០ ។​

​សមត្ថកិច្ច​បាន​បន្តថា​ក្រោយពី​ទទួលបាន​បណ្តឹង​និង​មាន​បទបញ្ជា​របស់លោក​ស្នងការ​បានឱ្យ​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​និង​ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​នៅ​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០២០​សមត្ថកិច្ច​យើង​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ហ៊ុន​ធារ៉ា​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​តា​កឹម​ឃុំ​តា​ភេ​ម​ស្រុក​ត្រាំកក់​ខេត្តតាកែវ​។​ដែលជា​ជនដៃដល់​ធ្វើ​សកម្មភាព​លួច​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​រួចមក​សមត្ថកិច្ច​បាន​ដកហូត​កុំព្យូទ័រ​បាន​ចំនួន ២ គ្រឿង​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​បន្ទាប់ពី​បាន​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ឆ្លើយ​ដាក់​ទៅមុខ​សញ្ញា​ផ្សេង​ចំនួន​៣​នាក់​ទៀត​។​លុះ​នៅ​ថ្ងៃទី ២៩ ខែមិថុនា សមត្ថកិច្ច​យើង​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣ នាក់​ទៀត គឺមាន​ទី​១-​ឈ្មោះ​លាវ​រ៉ុង​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​,​ទី​២-​ឈ្មោះ វន ផានិត ភេទ ប្រុស អាយុ ១៧ ឆ្នាំ​ជា​ព្រះសង្ឃ​គង់នៅ​វត្ត​អង្គរកា​,​និង​ទី​៣​ឈ្មោះ​នេ​ត​សំណាង​ហៅ​ទូច​ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ​ជា​ព្រះសង្ឃ​គង់នៅ​វត្ត​អង្គរកា ។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​រួច​សមត្ថកិច្ច​បាន​បន្ត​ដកហូត​វត្ថុតាង​បាន​កុំព្យូទ័រ​ចំនួន ៥​គ្រឿង​បន្ថែមទៀត​សរុប​កុំព្យូទ័រ​ដែល​យើង​ដក​បាន​ចំនួន​៧​គ្រឿង​។​ជនសង្ស័យ​ទាំង​៤​នាក់​រួម​នឹង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​តាម​នីតិវិធី​ច្បាប់​៕

 

Leave a Reply

Your email address will not be published. Required fields are marked *