ព័ត៌មានជាតិ

សមត្ថកិច្ចចាប់​ជ​ន៣នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​នៅ​តំបន់​ស្រុកស្រែ

ខេត្ត​ព្រះសីហនុ​៖​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ចំនួន​៣​នាក់ នៅ​តំបន់​ស្រុកស្រែ ពាក់ព័ន្ធ​ការជួញដូរ​និង​សេព​ថ្នាំញៀន​។​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ចំណុច​ក្នុងផ្ទះ​ក្បែរផ្លូវ​រថភ្លើង​ក្រោយ​ផ្សារ​វាលរេញ​ក្នុងភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ ទី​២៩ ខែមិថុនា ឆ្នាំ ២០២០​។​
​មន្ត្រីនគរបាល​ស្រុក​ព្រៃនប់​បានឱ្យដឹងថា ភ្លាមៗ​ឃាត់ ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២ នាក់​១-​ឈ្មោះ​ស៊ុន ស្រី​សរ​ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​។​២​ឈ្មោះ​ជុំ​សុ​ធឿន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​កម្មករ​ធ្វើ​នំ​បុ​ង័​មាន​ទីលំនៅ​ភូមិ​បឹង​វែង​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន ១១ កញ្ចប់​(​តូច​) ទូរស័ព្ទ​១​គ្រឿង ។

​បន្ទាប់មក​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​អ៊ុន​វ​ន្នី​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​នៅ​បន្ទប់​ជួល​ក្រោយ​ផ្នែក​សឹក​រង​ស្រុក​ព្រៃនប់​ស្ថិត​ក្នុងភូមិ​វាល​មាស​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​ដកហូត​វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​២​គ្រឿង​និង​ជញ្ជីង​ថ្លឹង​ចំនួន​១ ។​
​ជ​នស​ង្ស​យ័​ទាំង​៣​នាក់​សមត្ថកិច្ច​បានក​សាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

  

Leave a Reply

Your email address will not be published. Required fields are marked *