ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ខេត្តព្រះវិហារ​នាំយក​ទៀន​ព្រះ​វិ​ស្សា​,​បច្ច័យ​និង​គ្រឿង​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​

ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០២០​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​ថែរក្សា​អនាម​យ័​ជានិច្ច​ដើម្បី​ការពារ​ពី​ជំងឺ​ផ្សេងៗ​។​ពិ​សេ​សេ​គឺ​ជំងឺ​កូ​វីដ​១៩​ដែល​ប្រទេស​នៅលើ​ពិភពលោក​កំពុងមាន​កំពុង​ព្រួយបារម្ភ​។​

​ការ​ថ្លែង​អំពាវនាវ​បែបនេះ​ក្នុងឱកាស​ដែល​លោក​អភិបាលខេត្ត​ដឹកនាំ​ក្រុមការងារ​នាំយក​ទៀន​ព្រះ​វិ​ស្សា​និង​បច្ច័យ​ជាង​២​ពាន់​ដុល្លារ​,​គ្រឿង​ទេយ្យទាន​យកទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ទ្រី​សុទ្ធា​រ៉ា​ម​ហៅ​វត្ត​សង្កែ​ពីរ​ស្ថិតក្នុង​ភូមិ​សំបូរ​ឃុំ​សង្កែ​ពីរ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​

​លោក​បន្តថា​រាជរដ្ឋាភិបាល​មាន​វិធានការ​ត្រួតពិនិត្យ​នៅតាម​ព្រំដែន​ចំពោះ​អ្នកដំណើរ​ដែល​បាន​ឆ្លងកាត់​ត្រូវបាន​ត្រួតពិនិត្យ​សុខភាព​និង​ដាក់​នៅ​ដោយឡែក​។​ប្រសិនបើ​រកឃើញថា​គាត់​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ត្រូវយក​គាត់​ទៅ​ព្យាបាល ធ្វើ​ដូច្នេះ​ដើម្បី​ការពារ​កុំឱ្យ​ជំងឺ​កូ​វីដ​នេះ កើតមាន​រលក​លើក​ទី​២ នៅតាម​បណ្ដា​សហគមន៍​។​

​លោក​បាន​បញ្ជាក់ថា​កន្ល​ង​មក​ក្នុង​ខេត្តព្រះវិហារ​ត្រូវបាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​២​នាក់​។​ប៉ុន្តែ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ខេត្ត​ព្យាបាល​បានជា​សះស្បើយ​រួចរាល់​អស់ហើយ​។​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ក្នុង​ខេត្តព្រះវិហារ មិនមាន​អ្នក​ផ្ទុក​ជំងឺ​នេះ​ទៀត​ទេ​៕

    

Leave a Reply

Your email address will not be published. Required fields are marked *