ព័ត៌មានជាតិ

ម៉ូតូ​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​នៅ​ស្រុក​ឧដុង្គ​បណ្តាលឱ្យ​រងរបួស​៤​នាក់

កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​បណ្តាលឱ្យ​មនុស្ស​៤​នាក់​រងរបួស​ធ្ងន់​ស្រាល​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ស្រះកែវ​ឃុំ​វាំង​ចាស់​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០២០​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​មុន​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​សេរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1I.9031​បើកបរ​ដោយ​ឈ្មោះ ដេ​ត សុបិន ភេទ ប្រុស អាយុ​១៩ ឆ្នាំ​(​របួសស្រាល​)​រស់នៅ​ភូមិ​មាលា​ឃុំ​ត្បែង​ខ្ពង់​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​។​

​បុក​ពីក្រោយ​ម៉ូតូ​សណ្ដោង​កន្ទុយ​រ៉ឺម៉ក​បើកបរ​ដោយ​ឈ្មោះ​ព្រំ​សំណាង​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​របួសធ្ងន់​។​ឌុប​ប្រពន្ធ​ឈ្មោះ​ស៊ីម​ថាច​អាយុ​៣១​ឆ្នាំ​របួសធ្ងន់​និង​កូនប្រុស​ឈ្មោះ​សំណាង​កក្កដា​អាយុ​១​ឆ្នាំ​របួសស្រាល​។​អ្នក​ទាំងបី​រស់នៅ​ភូមិ​ត្រពាំង​ព្រះ​ឃុំ​មានជ័យ​ស្រុក​ឧដុង្គ​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​ទាំង​៤​នាក់​រងរបួស​ធ្ងន់​ស្រាល​៕

   

Leave a Reply

Your email address will not be published. Required fields are marked *