ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​បើក​រថយន្ត​លឿន​វ៉ា​ជែង​បណ្ដាលឱ្យ​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូល​ទឹក​បឹង​ស្លាប់​

កណ្ដាល​៖ស្ត្រី​បាន​ឈ្លក់ទឹក​ស្លាប់​បន្ទាប់ពី​បើករថយន្ត​យ៉ាង​លឿន​បាន​វ៉ា​ជែង​រថយន្ត​ដឹក​ដីខ្សាច់​បណ្ដាលឱ្យ​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូលក្នុង​ទឹក​បឹង​លិច​បាត់​។​ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ចំណុច​ទល់មុខ​បុរី​ជីបម៉ុង​ក្នុង​សង្កាត់​ដើម​មាន​ក្រុង​តាខ្មៅ ខេត្តកណ្តាល​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០២០​។​

​សព​ជនរងគ្រោះ​មានឈ្មោះ​ចាន់​ស្រី​ល័​ក្ខ​ភេទ​ស្រី​អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ​មុខរប​មេផ្ទះ​ស្នាក់នៅ​បុរី​លឹម​ឈាង​ហាក់​ចំការ​ដូង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​រថយន្ត​កាមរី​ហាយ​ប្រី​ត​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BG7274​។​បណ្ដាលឱ្យ​រេ​ចង្កូត​មក​ខាងឆ្វេង​ធ្លាក់​ផ្លូវ​ក្រឡាប់​អូស​ជាច្រើន​ម៉ែត្រ​ធ្លាក់ចូល​ទឹក​បឹង​កំ​ផ្លោក​លិច​បាត់​បណ្ដាលឱ្យ​ស្ត្រី​រូប នោះ​ឈ្លក់ទឹក​ស្លាប់​៕

    

Leave a Reply

Your email address will not be published. Required fields are marked *