របាយកាណ៍ទូទៅ

ភ្លៀង​និង​ខ្យល់​កន្ត្រាក់​បាន​បក់បោក​ប​ណ្តា​ល​ឱ្យ​គោ​២​ក្បាល​បាន​ងាប់​និង​ខូចខាត​ផ្ទះ​១​ខ្នង​

បាត់ដំបង​៖​គ្រោះធម្មជាតិ​កើតឡើង​ដោយមាន​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​បាន​បកបោក​លើ​ឃុំ​មួយ​នៃ​ស្រុក​បាណន់​បណ្តាលឱ្យ​ងាប់​គោ​ចំនួន​២​ក្បាល​និង​ផ្ទះ​១​ខ្នង​រង​ការខូចខាត​។​សមត្ថកិច្ច​បានឱ្យដឹង​ថា​ហេតុការណ៍​គ្រោះធម្មជាតិ​នេះ​បាន​កើតឡើង​ស្ថិតក្នុង​ឃុំ​ចែង​មានជ័យ​នៃ​ស្រុក​បាណន់​កាលពី​រសៀល​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ។​
​មន្ត្រី​ដដែល​បាន​បន្តថា​ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​នោះបាន​បណ្ដាលឱ្យ​ប៉ះពាល់​ប៉ើង​ដំបូលផ្ទះ​ទាំងស្រុង​ចំនួន​១​ខ្នង​ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ​ផន​សុខ​ហ៊ាង​ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​រស់នៅ​ចំណុច​បឹង​ធ្នង់​ភូមិ​បុះខ្នុរ​ឃុំ​ចែង​មានជ័យ​ស្រុក​បាណន់​។

​ផ្ទះ​ទំហំ​៨​ម៉ែត្រ​គុណ​៧​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ស័ង្កសី​ខូចខាត ស​ង្ក័​សី​ចំនួន​៤០​សន្លឹក ប្រវែង​៣​ម៉ែត្រ​, ផ្លាន​ចំនួន​១៥​ដើម​ប្រវែង​៣​ម៉ែត្រ​,​ផ្ទាំង​ខ្មែរ​សូ​ឡា​ចំនួន​១​បន្ទះ ។​គោ​២​ក្បាល​បាន​ងាប់​ដែលមាន​ម្ចាស់​ឈ្មោះ​ឈឿង​ផន​ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​រស់នៅ​ភូមិ​ចង្ហូរ​ស្វាយ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់​៕​

  

Leave a Reply

Your email address will not be published. Required fields are marked *