មេឈ្មួញឈ្មោះ ឆាយ សុរិទ្ធ នៅតែបន្តភាពល្បីល្បាញ ដើម្បីបង្កើនសកម្មភាព បំផ្លាញព្រៃឈើក្នុង ខេត្តព្រះវិហារយ៉ាងមហន្តរាយ(១)

ខេត្តព្រះវិហារ: សកម្មជន ព្រៃឈើ និង មន្ត្រី អង្គការក្រៅរដ្ឋាភិបាល ក្នុង ខេត្តព្រះវិហារ បាន លេីកឡេីងថា មួយរយៈ ចុងក្រោយ នេះ មេ ឈ្មួញ ឆាយ សុរិទ្ធ បានសម្រុកកាប់ឈើនិងដឹកជញ្ជូនឈើ ចេញពី តំបន់ ដែនជម្រកសត្វព្រៃ ភូមិត្មាតប៉ឺយនិងតំបន់ អភិរក្ស ភូមិកូឡាពាសស្ថិតក្នុងស្រុកជាំក្សាន្តខេត្តព្រះវិហារយ៉ាងពេញបន្ទុក។
ប្រភព បាន ឲ្យ ដឹង ទៀតថា ប្រធានមន្ទីរបរិស្ថានខេត្ត ព្រះវិហារលោកអៀសុខានិង ប្រធាន មន្ទីរ កសិកម្ម ខេត្ត ព្រះវិហារព្រមទាំង មេ រដ្ឋបាល ព្រៃឈើ ខេត្ត ព្រះវិហារ មិនចាត់វិធានការបង្ក្រាបមេឈ្មួញ ឆាយសុរិទ្ធ នោះទេ ។
. ប្រភពពី មន្ត្រី អាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋាន ក្នុងស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ បាន ឲ្យ ដឹងថា រយៈពេល ថ្មីៗនេះ មេ ឈ្មួញ ឆាយសុរិទ្ធនិងបក្ខពួកបានធ្វើសកម្មភាពកាប់ឈើ និង ដឹកជញ្ជូន ឈើ ចេញពី តំបន់ ដែនជម្រកសត្វព្រៃ ភូមិក្រឡាពាសនិងភូមិត្មាតប៉ឺយ យ៉ាង ពេញបន្ទុក ។ មន្ត្រី អាជ្ញាធរ មូលដ្ឋាន ក្នុងស្រុក ជាំក្សាន្តបាន ឲ្យ ដឹង ទៀតថា មេ ឈ្មួញ ឆាយសុរិទ្ធ បាន ប្រើប្រាស់ អាជ្ញាប័ណ្ណ ដ៏ពេញនិយមរបស់គ្រួសារកងទ័ពអតីតយុទ្ធជនដើម្បី ដឹកជញ្ជូន ឈើ ចេញពី ស្រុកជាំក្សាន្តខេត្តព្រះវិហារយ៉ាងរលូន។

មន្ត្រី នៅក្នុង មន្ទីរ កសិកម្ម ខេត្តព្រះវិហារ ក៏បាន ឲ្យ ដឹង ដែរ ថា អាជ្ញាប័ណ្ណ គ្រួសារកងទ័ពអតីតយុទ្ធជននេះកំពុងតែពេញ និយមសម្រាប់មេឈ្មួញឆាយសុរិទ្ធយកមកប្រើប្រាស់ ដើម្បីបន្លំភ្នែកមហាជនតែប៉ុណ្ណោះជាក់ស្ដែងមេឈ្មួញ ឆាយ សុខរិទ្ធ តែងតែដឹកជញ្ជូនឈើយកទៅលក់នៅឯខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យយ៉ាងរលូន។
ប្រភព ដែល ស្និទ្ធ នឹង មេ ឈ្មួញ ឆាយសុរិទ្ធបាន បង្ហើប ឲ្យ ដឹងថា ការដែល មេ ឈ្មួញ ឆាយសុរិទ្ធនិង បក្ខពួក ហ៊ាន បង្កើន សកម្មភាព កាប់ ឈើ និង ដឹកឈើ ចេញពី ខេត្តព្រះវិហារ យ៉ាង រាលដាល ដូច សព្វថ្ងៃនេះ គឺ ដោយសារ អាង មាន ខ្នងបង្អែក រឹងមាំ ចាំ ជួយ សម្របសម្រួល មិន ឲ្យ សមត្ថកិច្ច ណា ប៉ះពាល់ បានឡើយ ។
ផ្ទុយទៅវិញ ថ្មីៗ នេះ ប្រភពពី មន្ត្រី សាលាខេត្ត ព្រះវិហារបាន បង្ហើប ឲ្យ ដឹងថា លោក អ៊ុនចិន្តាអភិបាលខេត្ត ព្រះវិហាររក្សាភាពស្ងប់ស្ងាត់ សម្រាប់ជួយ ដល់ ក្រុម ឈ្មួញ ដឹកជញ្ជូន ឈើ ចេញពី ខេត្តព្រះវិហារ ទៀតផង ។
ចំណែក លោក វេ ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម និង លោក កែវ អូ ម៉ាលី ស្ស ប្រធាន រដ្ឋបាល ព្រៃឈើ នៃ ក្រសួងកសិកម្ម នាំគ្នា សម្ងំ ស្ងាត់ឈឹង ក្នុងខណៈដែល មេឈ្មួញ ឆាយសុរិទ្ធ បង្កើន សកម្មភាព កាប់ ឈើ និង ដឹកជញ្ជូន ឈើ ចេញពី ខេត្តព្រះវិហារកាន់តែខ្លាំង ក្លា ជាង មុន ទៅទៀត ៕