ព័ត៌មានវិទ្យា

ល្បែងសង្វៀនបញ្ជល់របស់ឈ្មោះ” ហាន” កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុងទឹកដីខេត្ត​ត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង​ ដែលរដ្ឋសភា​បានអនុម័ត នាសម័យប្រជុំលើកទី៤ ​នីតិកាលទី១ ជំពូកទី១ មាត្រា១-ត្រូវហាមឃាត់ជាដាច់ខាត​ការលេងល្បែង​ស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែង​ទូទាំងព្រះរាជាណាចក្រកម្ពុជា និងជំពូក៣ មាត្រា១១-ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសង ឬបនល្បែងស៊ីសងគ្រប់ប្រ​ភេទ នៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ៕ ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ត្បូងឃ្មុំ ក៏ដូចជា​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​បង្ហើបឲ្យ​ដឹងថា បច្ចុប្បន្ន​នេះក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ មិន​មានវិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។ បើតាម​ការ​បង្ហើប​ពី​សំណាក់​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​ខុសច្បាប់​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ហេតុនេះហើយ​ទើប​លោក បែន រ័ត្ន មិន​ចាត់វិធានការ​បង្ក្រាប​ព្រោះ​ខ្លាច​បាត់បង់​ចំណូល​របស់ខ្លួន​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ឲ្យ​បាន​ទាន់ពេលវេលា​និង​ប្រកបដោយ​ប្រសិទ្ធភាព​។ ថ្មី​នេះ​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទួល​ខ្សាច់ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​បន្ថែមដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​បុគ្គល​ម្នាក់​ឈ្មោះ “ហាន” បើក​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​យ៉ាង​សុខស្រួលដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ទៀតថា […]

ព័ត៌មានវិទ្យា

ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុកនៅ​ខេត្ត​ត្បូងឃ្មុំ ជាប្រភពចំណូររបស់ សមត្ថកិច្ច​និងមន្ដ្រីពាក់ព័ន្ធ

ត្បូងឃ្មុំ ៖ប្រភពថ្មីៗនេះពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​លួចខ្សឹបប្រាប់ឲ្យដឹងថា កន្លងមក​ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ល្បែង​បញ្ជល់មាន់​និង​ល្បែងស៊ីសង​ខុសច្បាប់​ច្រើន​ប្រភេទ​ទៀត​កើតឡើង​យ៉ាង​ពេញបន្ទុកទៅហើយពី ព្រោះ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិនសូវ​គិតចុះបង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បានល្អ​ប្រសើរ​នោះទេ​..?។ ជាក់ស្ដែង​មិនមែន​តែ​នៅក្នុង​ស្រុក​ត្បូងឃ្មុំ ប៉ុណ្ណោះ​ទេ​ដែល​ល្បែងស៊ីសង​កើតឡើង​យ៉ាង​អនាធិបតេយ្យ គឺ​នៅ​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ក៏មាន​ល្បែងស៊ីសង​កើតឡើង​យ៉ាងគំហុក​ផងដែរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​។ បើតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​បន្ថែមទៀតដឹងថា មេ​ល្បែងស៊ីសង​ភាគច្រើន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុមមន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទើប​ពួកគេ​បើក​ល្បែង​បញ្ជល់មាន់ ល្បែង​បៀ​អាប៉ោង កន្ទុយលេខ ឬ​ល្បែង​ផ្សេងៗ​ទៀត​តាម​អំពើ​ចិត្ត​។ កាលពី​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ចាត់វិធានការ​បង្ក្រាប​ស​ង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយកន្លែង​នៅ​ចំណុច​ចំការ​ចំប៉ី ភូមិ​ទួល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ដែល​ម្ចាស់​សង្វៀន​មានឈ្មោះ ទ្រី និង​ឈ្មោះ ធា ល្បីល្បាញ​ខាង​បើក​ល្បែងស៊ីសង​ខុសច្បាប់​ជា​យូរ​មកហើយ​។ ការបង្ក្រាប​នោះបាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទ្រា អស់សំណើច​យ៉ាងខ្លាំង​ព្រោះ​សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ បង្ក្រាប​បានតែ​កៅអី​កញ្ចាស់​១​និង​រុះរើ​សង្វៀន​បញ្ជល់មាន់​ដុតចោល​ប៉ុណ្ណោះ​។ ចំណែក​ម្ចាស់​សង្វៀន​បញ្ជល់​មាន់ឈ្មោះ ទ្រី និង​ឈ្មោះ ធា នៅតែ​គេច​ផុតពី​សំណាញ់​ច្បាប់​ដដែល ហើយ​មិនយូរ​ទេ​បុគ្គល​ទាំង​២​នាក់​នេះ​បើក​ល្បែងស៊ីសង​នៅ​កន្លែង​ដដែល​ជាមិនខាន​។ ថ្មីៗនេះប្រជាពលរដ្ឋ​ក្នុងភូមិ​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ពួកគាត់​គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ ក្នុងការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​របស់​ឈ្មោះ ទ្រី និង​ឈ្មោះ […]