របាយកាណ៍ទូទៅ

រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ពីរ​នាក់​ស្លាប់​និង​របួស​លើផ្លូវ​ជាតិ​លេខ​៤

ខេត្ត​ព្រះសីហនុ​៖​អ្នករកស៊ី បេះ​ឃ្មុំ ២​នាក់ បាន​ស្លាប់​និង​របួសធ្ងន់ ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ លើ​ដង​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៣-១១៤ ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០​។​ ​មន្ត្រី​ប៉ូលីស​ចរាចរណ៍ ស្រុក​ស្ទឹងហាវ​បានឱ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ បណ្តាលឱ្យ​ភាគី​ខាង​ម៉ូតូ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់ ។ ប្រភព​ដដែល​ប្រាប់ថា​រថយន្ត​ម៉ាក kia ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2A – 7098 មាន​ទិសដៅ​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ បាន​បុក​ប៉ះ​ម៉ូតូ​១​គ្រឿង ឌុប​គ្នា​២​នាក់​នៅ​ចំណុចកើតហេតុ​។ ​ចំណែក​ម៉ូតូ​ម៉ាក​Honda​សង់​c125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំ ពេញ 1AD- 5910 បើកបរ​ដោយ​ឈ្មោះ សាយ ស៊ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ ខ្មែរ​បាន​ស្លាប់​នៅ​ភូមិ ព្រីង ឃុំ​រលាំងចក ស្រុក សំរោង ទង ខេត្ត កំពង់ ស្ពឺ​។ មុខរបរ […]

របាយកាណ៍ទូទៅ

សមត្ថកិច្ច​ចុះ​ឡោមព័ទ្ធ​ទីតាំង​ក្លិប​ក​ម្សា​ន​មួយកន្លែង​ឃាត់ខ្លួន​ជិត​៣០០​នាក់​

ភ្នំពេញ​៖​គណៈ​បញ្ជា​ឯកភាព​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​មាន​ចាន់​យ៉ា​ដា​អភិបាលរង​តំណាង​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សុង​លី​តំណាង​លោ​កស​ថេត​ស្នងការ​នករបាល​រាជធានី​ភ្នំពេញ​។

របាយកាណ៍ទូទៅ

ប្រជាពលរដ្ឋ​នៅខេត្តកែប​ ទទួលបានបណ្ណសមធម៌​ប្រកបដោយតម្លាភាព​

ខេត្តកែប ៖ នៅថ្ងៃអាទិត្យ​ទី១៩​ ខែកក្កដា​ ឆ្នាំ២០២០​ ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ រួមដំណើរដោយ​ លោក​ លោកស្រីអភិបាលរងខេត្ត​ ប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត​ អាជ្ញាធរក្រុងកែប​ និងមន្រ្តីពាក់ព័ន្ធ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ព្រៃធំ​ និងសង្កាត់អូរក្រសារ​ ។ ថ្លែងក្នុងកម្មវិធីសំណេះសំណាល​ និងសួរសុខទុក្ខនេះ​ ឯកឧត្តម​អភិបាលខេត្ត​ មានប្រសាសន៍ថា​ រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេចតេជោជាប្រមុខ​ តែងតែខ្វល់ខ្វាយ​អំពីសុខទុក្ខបងប្អូន​ប្រជាពលរដ្ឋទូទៅ​ ជាក់ស្តែងពេលនេះបងប្អូនយើងកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩​ ធ្វើឲ្យប្រាក់ចំណូលរបស់បងប្អូនមានការធ្លាក់ចុះ​ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ មានគោលការណ៍ផ្តល់ប្រាក់ឧបត្តម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានបណ្ណក្រីក្រ​ដែលចេញដោយអាជ្ញាធរ មានសុពលភាព​ និងឆ្លងកាត់ការពិនិត្យត្រឹមត្រូវតាមបច្ចេកទេស​របស់ក្រសួងផែនការ​។ ឯកឧត្តម​ បានបន្ថែមទៀតថា​ ចំពោះបងប្អូនដែលមានជីវភាពក្រីក្រ​ តែមិនទាន់ទទួលបានបណ្ណក្រីក្រី​ សូមរួសរាន់​ ដាក់ពាក្យស្នើសុំសម្ភាសន៍​នៅអាជ្ញាធរមូលដ្ឋានដែលខ្លួនកំពុងរស់នៅ​ ករណីដែលពិនិត្យ​ និងសម្ភាសន៍​តាមបច្ចេកទេស​ ជាប់ថាក្រីក្រពិតប្រកដ​ ដើម្បីរាជរដ្ឋាភិបាលចេញបណ្ណក្រីក្រជូនយកទៅប្រើប្រាស់​។ បណ្ណក្រីក្រនេះ​ មិនត្រឹមតែយកទៅបើកប្រាក់ឧបត្តម្ភ​ តែមួយមុខនោះទេ​ គឺយកទៅព្យាបាលជំងឺ និងទទួលសេវាសង្គមផ្សេងៗ​ ដោយមិនគិតសេវានោះឡយ​។ តាមរបាយការណ៍របស់មន្ទីរផែនការខេត្ត​ រាយការណ៍ដោយ​ លោក​ គង់ សាវ៉ាត បញ្ជាក់ថា គិតត្រឹមថ្ងៃ១៩ […]

របាយកាណ៍ទូទៅ

យុវជនពីរនាក់​ជិះ​ម៉ូតូឌុបគ្នា​បុក​រថយន្ត​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់

ភ្នំពេញ​:​បុរស​ម្នាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ត​កំពុង​បត់​ចូល​ច្រក​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​បណ្តាលឱ្យ​ស្លាប់​ម្នាក់​រងរ​បួស​ធ្ងន់​ម្នាក់​។​ ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ចំណុច​ស្តុ​ប​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​ក្នុងភូមិ​ក្បាលដំរី​២​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​១៧​ខែ​កក្ដ​ដា​ឆ្នាំ​២០២០​។​ ​សព​រងគ្រោះ​មានឈ្មោះ​ប៊ុន​សម្បត្តិ​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​។​មាន​ស្រុកកំណើត​នៅ​ភូមិ​សុ​ក្រំ​ឃុំ​អូ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​អ្នករងរបួស​ធ្ងន់​មានឈ្មោះ ឆិ​ប រដ្ឋា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​សិស្ស​រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជន​ដែល​ស្លាប់​។​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​ក្រុង​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕   

របាយកាណ៍ទូទៅ

ចាប់ផ្តើម​បើក​ឱ្យមាន​ទំនិញ​ចេញចូល​ឡើងវិញ​នៅច្រក​ព្រំដែន​ម៉ាឡៃ​និង​បឹង​ត្រកួន​

បន្ទាយមានជ័យ​៖​ច្រក​តំបន់​ព្រំដែន​ម៉ាឡៃ​និង​បឹង​ត្រកួន​ចាប់ផ្តើម​បើក​ឱ្យមាន​ទំនិញ​ចេញចូល​ឡើងវិញ​ហើយ​កាលពី​ថ្ងៃទី​១៥​ខែកក្កដា​។​ក្រោយពី​បាន​បិទ​ក្នុងអំឡុង​នៃ​ការអនុវត្ត​វិធាន​ការបិទ​ប្រទេស​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ពី​ខែមីនា​ឆ្នាំ​២០២០ មក ។​ប៉ុន្តែ ជាក់ស្តែង ទំនិញ​ទើប​មានមក​តែ​ពី​ខាង​ប្រទេស​ថៃ​ចូល​ប្រទេស​ក​ម្ព​ជា នៅ​ថ្ងៃទី​១៦​ខែកក្កដាឆ្នាំ​២០២០​។ ​សូមបញ្ជាក់ថា​ច្រក​តំបន់​ព្រំដែន​ម៉ាឡៃ​-​ណង​ព្រឺ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​ទល់មុខ​ស្រុក​អារញ្ញ​ប្រ​ថេត​ខេត្ត​ស្រះកែវ​និង​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​ទល់មុខ​ស្រុក​តា​ប្រា​យ៉ា​ខេត្ត​ស្រះកែវ​។​មាន​រថយន្ត​ដឹកទំនិញ​មួយចំនួន​បានចេញ​ពី​ប្រទេស​ថៃ​មក​ប្រទេស​ក​ម្ពុ​ជា ។​ ​នៅ​ច្រក​តំបន់​ព្រំដែន​ម៉ាឡៃ​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​ដែល​ត្រូវបំពេញ​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ឃុំ​ទួល​ពង្រ​២​រឿង​ក៏បាន​ឆ្លៀត​ទៅពិនិត្យ​ដំណើរការ​នៃ​ការបើក​អោយមាន​ទំនិញ​ចេញចូល​ឡើងវិញ​នេះ​។​លោក​ជា​សេង​អាន​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​តំបន់​ម៉ាឡៃ​និង​នាយប៉ុស្តិ៍​នគរបាល​ព្រំដែន​។​ ​លោក​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​និង​លោក​ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ច្រកទ្វារព្រំដែន​ព្រមទាំង​មន្ត្រី​បាន​ស្វាគមន៍​និង​ជម្រាបជូន​ពី​ដំណើរការ​នេះ​ព្រមទាំង​កិច្ច​សហប្រតិបត្តិ​មារ​ជាមួយ​ភាគី​ថៃ​។​ក្នុងនោះ​សម្រាប់​មនុស្ស​អ្នកបើកបរ​និង​ម្ចាស់​ទំនិញ​ត្រូវបាន​មន្ត្រី​សុខាភិបាល​ត្រួតពិនិត្យ​បាញ់​កំដៅ​តាម​វិធាន​ច​ត្តា​ឡី​ស័ក ព្រមទាំង​បែបបទ​នានា៕​ ​      

របាយកាណ៍ទូទៅ

រថយន្ត​បើក​បុក​ម៉ូតូ​ប៉ើង​ចូល​ប្រឡាយ​ទឹកស្អុយ​ស្លាប់​២​នាក់​របួស​២​នាក់​

ភ្នំពេញ​៖​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​ធ្លាក់ចូល​ប្រឡាយទឹក​ស្អុយ​ទាំង​រថយន្ត​និង​ម៉ូតូ​បណ្តាលឱ្យ​បុរស​ពីរ​នាក់​បាន​ស្លាប់​និង​ពីរ​នាក់​ទៀត​រងរបួស​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ជាប់​របង​អង្គភាព​ស្ថាបនា​ស្ពាន​ថ្នល់​តាម​បណ្ដោយ​ផ្លួ​វ​ជាតិ​លេខ​៤​ក្នុង​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាល​យប់​ថ្ងៃទី​១៣​ខែ​កក្ដ​ដា​ឆ្នាំ​២០២០​។​ ​សព​ឈ្មោះ​ច​ន​គឹម​ជួរ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរប​ជាងមាស​ស្នាក់​នៅផ្ទះ​ជួយ​ម្តុម​អូរ​ឌឹ​ម​សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​។​។​ទី​២​ឈ្មោះ​ដួង​ចាន់​ធឿន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​មុខរប​និង​ស្នាក់នៅ​ស្រុកកំណើត​ជាមួយគ្នា​។​ទី​៣​អ្នក​ដែល​រងរបួស​ធ្ងន់​ឈ្មោះ​ហ៊ាង​សារ៉ាក់​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរប​ស្នាក់នៅ​និង​ស្រុកកំណើត​ជាមួយគ្នា និង​អ្នកបើកបរ​របួសស្រាល ។​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ជំនាញ​ចរាចរណ៍​ក្រុង​ចុះ​វាស់វែង​ស្ទួ​ច​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។​ដោយឡែក​សព​រងគ្រោះ​ទាំងពីរ​នាក់​ក្រោយពី​សមត្ថកិច្ច​ធ្វើ​កំណត់​រួច​ប្រគល់ឱ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​       

របាយកាណ៍ទូទៅ

ផ្លូវបំបែកពីផ្លូវមេចូលតាមភូមិ ក្នុងក្រុងបានលុង ជាបញ្ហាស្មុគស្មាញលំបាកដោះស្រាយរបស់អាជ្ញាធរមូលដ្ឋាន

ខេត្តរតនគិរី ៖ ទំនាស់ដីធ្លីមួយកន្លែងក្នុងក្រុងបានលុង ត្រូវឯកឧត្ដម ប៊ូ ឡាំ តំណាងរាស្ត្រ មណ្ឌលរតនគិរី ព្រមទាំងប្រធានមន្ទីរសាធារណការ ប្រធានភូមិបាលក្រុង លោកអភិបាលក្រុង និងលោកចៅសង្កាត់ បានអញ្ជើញចុះត្រួតពិនិត្យ និងធ្វើការសម្របសម្រួលជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ បើយោងតាមការឲ្យដឹងពីលោក ឡុង រេត ជាម្ចាស់ដី ដែលត្រូវដីគេបាំងពីមុខមិនមានផ្លូវចេញនោះ បានឲ្យដឹងថា ដីគាត់មានក្បាល១៥ ម៉ែត្រ បណ្ដោយ២៥ម៉ែត្រ ខាងមុខជាប់គម្រោងផ្លូវ ដោយមានឯកសារទទួលស្គាល់ពីជំនាញ និងអាជ្ញាធរមូលដ្ឋានតាំងពីឆ្នាំ២០០៧ មកម្លេះ ក៏ប៉ុន្តែក្រោយមកមានឈ្មោះ ទូច ហ៊ុន មកយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធ បាំងពីមុខដីរបស់គាត់ ហើយលក់ដីនេះឲ្យអ្នកផ្សេងបន្តបង្កឲ្យមានទំនាស់ស្មុកស្មាញ។ លោក ប៊ី ជីវ័ន្តណារ៉ា ប្រធានភូមិបាលក្រុង បានឲ្យដឹងថា កាលដើមឡើយគម្រោងផ្លូវនេះ មានទទឹង៣៥ម៉ែត្រ ហើយប្លង់ដីលោក ឡុង សារេត ជាប់នឹងផ្លូវតែម្ដង ក៏ប៉ុន្តែក្រោយមកមានប្រជាពលរដ្ឋជាច្រើនគ្រួសារមករស់នៅលើដីផ្លូវនេះ បណ្ដាលឲ្យអាជ្ញាធរពិបាកក្នុងការដោះ ក៏ប្រជុំគណៈបញ្ជាការឯកភាពខេត្ត បានសម្រេចកាត់ខ្វាលដីផ្លូវនេះទៅប្រជាពលរដ្ឋ ដោយពង្រួមផ្លូវពីទទឹង៣៥ម៉ែត្រ […]

របាយកាណ៍ទូទៅ

រដ្ឋបាល​រាជធានីភ្នំពេញ បង្កើត​ផ្លូវថ្មីនៅចំណុច​ស្តុប​ច្រមុះ​ជ្រូក

ភ្នំពេញ ៖ មន្ទីរ​សាធារណការ និងដឹកជញ្ជូន​រាជធានីភ្នំពេញ​ បាន​ឱ្យដឹង​កាលពីថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០​ថា ដើម្បីកាត់​បន្ថយ​ការកកស្ទះ​ចរាចរ​នៅស្តុប​ច្រមុះ​ជ្រូក​ស្ថានីយ​ប្រេងសូគីម៉ិច ដែល​ជាចំណុច​ប្រសព្វ​រវាង​មហាវិថី​ព្រះមុនី្នវង្ស មហាវិថី​សម្តេច​តេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងផ្លូវលេខ ២៧១ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននឹង​កំពុង​កែសម្រួល​ប្រព័ន្ធ​ចរាចរ​ថ្មី ដោយត្រូវ​រៀបចំ​ដូចខាងក្រោម ៖ -ពង្រីកទទឹង ៣ម៉ែត្រសងខាងលើមហាវិថីព្រះមុនី្នវង្សពី ២គន្លងទៅមក ទៅ៣គន្លងទៅមក -ពង្រីកទទឹង ៣ម៉ែត្រសងខាងផ្លូវលេខ ២៧១ ពី ២គន្លងទៅមក ទៅ៣គន្លងទៅមក -បង្កើតផ្លូវថ្មី កាត់ទីតាំងដីស្ថានីយសូគីម៉ិច សម្រាប់ទិសដៅចរាចរភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅសម្តេច​តេជោ ហ៊ុន សែន -បង្កើតផ្លូវថ្មី កាត់ទីតាំងដីស្ថានីយប្រេងសូគីម៉ិច សម្រាប់ទិសចរាចរបត់ស្តាំភ្ជាប់ពីមហាវិថីព្រះមុនី្នវង្ស ឆ្ពោះទៅផ្លូវលេខ ២៧១។ -កែសម្រួលប្រព័ន្ធ​ភ្លើងស្តុប​ចរាចរ​ថ្មីឡើងវិញ។ -អនុញ្ញាត​ឱ្យ​ការធ្វើចរាចរមកពីស្ពានព្រះមុនី្នវង្សចាស់ឆ្ពោះទៅត្រង់នៃមហាវិថីព្រះមុនីវង្សគ្រប់ពេលវេលា ដោយមិនចាំបាច់ឈប់ស្តុបឡើយ។ ភ្លើងបៃតងព្រួញ ត្រូវបានដំឡើងរួចហើយ៕

ព័ត៌មានជាតិ របាយកាណ៍ទូទៅ

”​ប្រទេសជាតិ​រឹងមាំ​គឺ​ផ្អែកទៅលើ​វិស័យ​ការពារជាតិ​ខ្លាំង​”

ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែង​បញ្ជាក់ថា​”​ប្រទេសជាតិ​រឹងមាំ​គឺ​ផ្អែកទៅលើ​វិស័យ​ការពារជាតិ​ខ្លាំង​”​។​វិស័យ​ការពារជាតិ​ខ្លាំង​គឺ​ដោយសារ​កងទ័ព​យើង​ខ្លាំង​។ ​នាយទាហាន​ជំនាន់​មុន​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ការពារជាតិ​ដើម្បី​បុព្វហេតុ​ជាតិ​មកដល់​យើង​សព្វថ្ងៃនេះ​។​ដូច្នេះ​យើង​ត្រូវ​បន្ត​ថែរក្សា​នូវ​កេរ​មរតក​នេះ​ទៅមុខទៀត​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ស្មារតី​ឆន្ទៈ​បទពិសោធន៍​ហើយ​បូកផ្សំ​ជាមួយនឹង​សមត្ថភាព​ជាក់ស្តែង ” ។​ ​ការបញ្ជាក់​នេះ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​យោធា​ចា​រ្យ​ជំនា​ន់ទី​២​បំពេញ​ក្របខណ្ឌ​ឱ្យ​សាលា​ពលទាហាន​ចំណុះ​យោធភូមិភាគ​ឆ្នាំ​២០២០​មូលដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​តេ​ជោ​សែន ភ្នំ​ធំ​ម្រះព្រៅ ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បន្តថា​ការហ្វឹកហ្វឺន​ពលទាហាន​ឱ្យមាន​មូលដ្ឋានគ្រឹះ​ច្បាស់លាស់​គឺជា​កត្តា​សំខាន់បំផុត​ដែល​ធ្វើឱ្យ​កងទ័ព​របស់​យើង​ខ្លាំង​ហើយ​អាច​ការពារជាតិ​មាតុភូមិ​របស់​យើង​បានយូរ​អង្វែង​ទៅមុខទៀត​។ ការហ្វឹកហ្វឺន​ត្រូវ​ផ្អែកលើ​កត្តា​ពីរ ទីមួយ​គឺ​ស្មារតី​ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ​និង​ទី​ពីរ​គឺ​កត្តា​សមត្ថភាព​ដោយមាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​។​នេះហើយ​ជា​ស្មារតី​ជាតិនិយម​ដើម្បី​បង្កើន​នូវ​ភាពជឿ​ទុកចិត្ត​លើ​ខ្លួនឯង​នៅក្នុង​ការធានា​ម្ចាស់ការ​លើ​អនាគត​របស់​យើង​។​ ​មេបញ្ជាការ​កងទ័ពជើងគោក​បានបញ្ជាក់​ថា​យោធា​ចា​រ្យ​មាន​តួនាទី​សំខាន់​ណាស់​។​អាជីព​ជា​យោធា​ចា​រ្យ​មាន​លក្ខណៈពិសេស​ពីរ​។​ទីមួយ​គឺ​យើង​បាន​ចូលរួម​ដោយផ្ទាល់​ក្នុងការ​បម្រើ​ជាតិ​តាមរយៈ​ការបង្រៀន​ពលទាហានរ​បស់​យើង​ឱ្យមាន​មូលដ្ឋាន​ក្នុងការ​ការពារ​ខ្លួន។ ក៏ដូចជា​ការពារ​អង្គភាព ធានាបាន​នូវ​ជោគជ័យ​ក្នុងការ​បំពេញភារកិច្ច​ដែលជា​មោ​ទ​ភាព​ក្នុងការ​ចូលរួមចំណែក​ការពារជាតិ​តាមរយៈ​ការបណ្តុះបណ្តាល​នូវ​វីរជន​ឆ្នើមៗ​។​ទី​ពីរ​គឺ​យោធា​ចា​រ្យ​ទទួលបាន​នូវ​កិត្តិយស​មហាសាល​ដែល​ដក់​ជាប់​ក្នុង​ក្រអៅបេះដូង​របស់​សិស្ស​គ្រប់រូប​ក្នុងនាម​ជា​អ្នកមានគុណ​ដែល​បាន​ផ្តល់នូវ​ចំណេះដឹង​ដល់​ពួកគេ​។ ​សូម​សិក្ខាកាម​យោធា​ចា​រ្យ​យើង​យល់​អំពី​តម្លៃ​នៃ​អាជីព​មួយ​នេះហើយ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ហ្វឹកហ្វឺន​និង​ចេញទៅ​បំពេញភារកិច្ច​បង្រៀន​នៅតាម​បណ្តា​សាលា​ប្រកបដោយ​ឆន្ទៈ​និង​មនសិកា​ខ្ពស់​ចេញពី​បេះដូង​។​ជាមួយគ្នានេះ​សូម​យល់​ផងដែរ​អំពី​អត្ថប្រយោជន៍​នៃ​អាជីព​មួយ​នេះ​តាមរយៈ​ការ​ចោទ​សួរថា តើ​យើង​បាន​បន្សល់ទុក​អ្វីខ្លះ​ជូន​កងទ័ព​យើង​បន្ទាប់ពី​ការចូលនិវត្តន៍​ទៅ ។​ ​គឺ​យោធា​ចា​រ្យ​ម្នាក់​អាច​បន្សល់ទុក​នូវ​យោធិន​រាប់ពាន់នាក់​ដែល​យើង​បាន​ចូលរួម​បណ្តុះបណ្តាល រួមទាំង​ការ​បន្សល់ទុក​នូវ​ប្រព័ន្ធ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​អប់រំ​កងទ័ព​បន្ត​ទុកឱ្យ​កូនចៅ​យើង​ជំនាន់​ក្រោយៗ​ទៀត​។​ដូច្នេះហើយ​ឱកាស​ជា​យោធា​ចា​រ្យ​នេះ​គឺជា​ឱកាស​ពិសេស​មួយ​ដែល​សិក្ខាកាម​យើង​អាច​ចូលរួម​ក្នុង​ការកសាង​សមិទ្ធិផល​សម្រាប់​កងទ័ព​តាមរយៈ​ការកសាង​បណ្តុះបណ្តាល​ធនធានមនុស្ស​។​ ​ សូម​អរគុណ​ថ្នាក់ដឹកនាំ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​, អង្គភាព​-​ស្ថាប័ន​ពាក់ព័ន្ធ​, គណៈ​គ្រប់គ្រង​វគ្គ​,​យោធា​ចា​រ្យ​ក៏ដូចជា​នាយទាហាន​,​នាយទាហានរង​និង​ពលទាហាន​ទាំង​អស់នៃ​កងពលតូច​លេខ​៧០​។​ដែល​បាន​ដែល​បាន​សហការ​ជួយ​រៀបចំ​និង​បង្កលក្ខណៈ​ឱ្យ​ការហ្វឹកហ្វឺន​នេះ​ដំណើរការបាន​ល្អប្រសើរ និង​សូម​អរគុណ​ដល់​បេក្ខជន​យោធា​ចា​រ្យ​ទាំងអស់​ដែល​បាន​ស្ម័គ្រចិត្ត និង​សកម្ម​យកចិត្តទុកដាក់​ចូលរួម​នៅក្នុង​ការហ្វឹកហ្វឺន​នេះ​៕​     

របាយកាណ៍ទូទៅ

រថយន្តបុក​ជាមួយ​រថយន្ត​បណ្តាលឱ្យ​១​គ្រឿង​ក្រឡា​ប់រង​ការខូចខាត​ធ្ងន់ធ្ងរ​

ភ្នំពេញ​៖​រថយន្ត​តូ​យូ​តា​រី​វ៉ូ​បាន​ក្រឡាប់​បន្ទាប់ពី​បុក​គ្នា​ជាមួយនិង​រថយន្ត​ព្រូស​។​ហេតុ​កាណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន ផ្លូវ​១០០៣​កែង​និង​ផ្លូវ​១៩៥២ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០២០​។​ ​ប្រភព​បានឱ្យដឹងថារ​ថយ​ន្ត​ម៉ាក​តូ​យូ​តា​រី​វ៉ូ​ពណ៌​ស​ស៊េរី​ឆ្នាំ​២០២០​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BE.5458​បើកបរ​ល​ក្នណ​:​គ្រួសារ​ប្តី​ប្រពន្ធ​និង​កូនតូច​៣​នាក់​ទៀត​តាម​បណ្ដោយ​ផ្លូវ​១០០៣​។​ មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ប្រផេះ​ស៊េរី​ឆ្នាំ​២០០៧​ពាក់​ស្លាក​លេខ​ភ្នំពេញ​2R.8562​បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​តាម​បណ្ដោយ​ផ្លូវ​១៩៥២​។​រថយន្ត​នោះមក​បុក​ពេញទំហឹង​បណ្ដាលឱ្យ​រថយន្ត​តូ​យូ​តា​រី​វ៉ូ​ក្រឡាប់​ផ្ងារ​មួយ​ចំហៀង​តែ​មិនមាន​អ្នករងរបួស​នោះទេ​។​រថយន្ត​ទាំងពីរ​គ្រឿង​ខូចខាត​កំពិត​យ៉ាងដំណំ​ដូចគ្នា​។​ ​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ដល់​ក៏​ឱ្យ​ភាគី​ទាំងសង្ខាង​សម្របសម្រួល​គ្នា​ភាគី​ទាំង​២​ក៏​យល់ព្រម​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕​