ព័ត៌មានជាតិ

នៅ​ក្រុងព្រះសីហនុ​សមត្ថកិច្ចឃាត់ខ្លួន​​ជនសង្ស័យ​៤​នាក់​និង​ថ្នាំញៀន​មួយចំនួន

ខេត្ត​ព្រះសីហនុ​៖​ជនសង្ស័យ​ចំនួន​៤​នាក់​និង​ថ្នាំញៀន​មួយចំនួន​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន នៅ​ចំណុច​ក្រុម​៧​ភូមិ​១​សង្កាត់​១​ក្រុង​/​ខេត្ត​ព្រះសីហនុ​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០២០ ខណៈដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព ។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួនណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឱ្យដឹង​ថា​នគរបាល​ជំនាញ​បាន​ចុះបង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន ឃាត់ ខ្លួន​ជនសង្ស័យ បាន​ចំនួន​៤​នាក់​៖១​ឈ្មោះ ខាន់​នៅ​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​។​២​ឈ្មោះ​ភា​ភ័​ស្ត​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។​៣​ឈ្មោះ​ណី​រី​ម​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​។​៤​ឈ្មោះ​ផា​នេ​ញ​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​។​ ​សមត្ថកិច្ច​ដកហូត​វត្ថុតាង ម្សៅ​ថ្នាំញៀន​ចំនួន​១២៣​កញ្ចប់ (១៤​កញ្ចប់​ធំ​និង​១០៩​កញ្ចប់​តូច​) ទូរស័ព្ទ ៤ គ្រឿង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​២​សម្ភារ​ប្រើប្រាស់​មួយចំនួន​។​ជ​នស​ង្ស​យ័​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ខេត្ត​ប្រគេន​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​២០​វត្ត​

ព្រះវិហារ​៖​ថ្នាក់ដឹកនាំ​ខេត្ត​,​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​មន្ត្រីរាជការ​អាជ្ញាធរ​មូ​ល​ដ្ឋា​ន​និង​ប្រជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ក្នុង​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០២០​បាន​អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​២០​វត្ត​។​ ​ប្រគេន​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​នេះ​រៀបចំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​និង​ជា​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះជួយ​ស្រុក​គូលែន​និង​ក្រុមការងារ​។​ប្រគេន​ព្រះសង្ឃ​២០​វត្ត​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​វិប្បសនាធុរៈ​ភូមិភាគ​ឦសាន​ហៅ​វត្ត​ពោធិ៍​៥.០០០​ដើម​ស្ថិតនៅ​ចំណុច​អូរ​ដូន​ស្ងួន​ក្នុងភូមិ​គូលែន​ត្បូង​ឃុំ​គូលែន​ត្បូង​ស្រុក​គូលែន​ខេត្តព្រះវិហារ​ ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ថ្លែងថា​៖«​មាន​សុខសន្តិភាព​ទើប​មានការ​អភិវឌ្ឍន៍​ទាំង​ផ្នែក​អាណាចក្រ​និង​ផ្នែក​ពុទ្ធចក្រ​។​ការអភិវឌ្ឍន៍​មិនមែន​មានតែ​នៅទីនេះ​ទេ​គឺ​មាននៅ​ទូទាំងប្រទេស​កម្ពុជា​រប​ស់​យើង​»​។​លោក ប្រាក់ សុវណ្ណ​បាន​ថ្លែង​ដោយ​រំលឹក​ឡើងវិញ​នូវ​របប​អាវខ្មៅ​ដ៏​សែន ឃោរឃៅ ៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​ដែល​ដឹកនាំ​ដោយ​របប​ប៉ុលពត​ក្រៅពី​បានសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​អស់​ជាង​៣​លាន​នាក់​។​ ​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានធ្វើឱ្យ​ប្រទេសជាតិ​ទទួលបាន​នូវ​សុខសន្តិភាព សេរីភាព​ពេញលេញ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន ឱកាស​បាន​ជួបជុំគ្នា​ធ្វើ​ពិធី​ផ្សេងៗ​ដោយ​ក្តី​សប្បាយរីករាយ​ពិសេស​គឺមាន​ការអភិវឌ្ឍ​ន៍​គ្រប់​ទីកន្លែង​។​ ​សូមបញ្ជាក់ថា​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​ដែល​ត្រូវ​ប្រគេន​ព្រះសង្ឃ​ចំនួន​២០​វត្ត​ក្នុង​ពេលនេះ​គឺមាន​ការចូលរួម​ពី​អជ្ញាធរ​ខេត្ត​ក្រុមការងារ​ខេត្ត​ចុះជួយ​ស្រុក​គូលែន​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដោយ​ក្នុង​មួយ​វត្ត​ទទួលបាន​ទៀន​មួយគូ​។​ប្រេងម៉ាស៊ូត​១​កាន​អង្ករ​៧៥​គីឡូក្រាម​មី​៣​កេស​ទឹក​សុទ្ធ​២​កេស​ទឹកត្រី​ទឹកស៊ីអ៊ីវ ត្រីខ និង​បច្ច័យ​ចំនួន​៣៥​ម៉ឺន​រៀល​៕    

ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាលលោកគង់សោភ័ណ្ឌបានអញ្ជើញជាអធិបតីប្រារព្ធពិធីវេរប្រគេនទៀនព្រះវស្សានៅវត្តសុវណ្ណវារីស្ថិតក្នុងស្រុកពញាឮ

ខេត្តកណ្ដាល៖រសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ អមដំណើដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត បានអញ្ជើញជាអធិបតី ប្រារព្វពិធីវេរប្រគេនទៀនព្រះវស្សា នៅវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ ក្នុងឱកាសនោះដែរមានការនិមន្ត និងអញ្ជើញចូលរួមពី សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណគណៈមហានិកាយខេត្តកណ្តាល និងព្រះអនុគណទាំង១១ ក្រុង-ស្រុក ១២អង្គ លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត យាយជី តាជី ពុទ្ធបរិស័ទចំណុះជើងវត្តសរុបប្រមាណ១០០នាក់។ ឯកឧត្តម ក៏បានវេរប្រគេនទេយ្យទានដល់ព្រះសង្ឃនាពិធីនេះមាន៖ ព្រះមេគណខេត្ត បច្ច័យ ៤លានរៀល ទៀនព្រះវស្សា ១គូ អង្ករ ២០០គីឡូក្រាម ទឹកបរិសុទ្ធ ៤កេស […]

ព័ត៌មានជាតិ

សហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 ច្រើនជាង៥ម៉ឺននាក់ក្នុងមួយថ្ងៃ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក ហាក់កំពុងធ្លាក់ចូលក្នុងស្ថានការណ៍កាន់តែធ្ងន់នៃការផ្ទុះករណីឆ្លង COVID-19 រលកទី២ បន្ទាប់ពី អាជ្ញាធរបានរកឃើញអ្នកឆ្លងថ្មីៗ រហូតដល់ទៅ៥៣,៧៣៣នាក់ តែក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះនៅក្នុងរបាយការណ៍ប្រចាំថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី០៣ ខៃកក្កដា ឆ្នាំ២០២០។ អាជ្ញាធរអាមេរិកបានមើលឃើញអត្រាឆ្លងខ្ពស់ៗបំផុត នៅក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នានោះគឺថ្ងៃចន្ទ អង្គារ និងពុធសប្តាហ៍នេះ ខណៈរដ្ឋចំនួន ៣៧ ក្នុងចំណោម ៥០ សុទ្ធតែបានរាយការណ៍ពីករណីឆ្លង មានសន្ទុះកើនឡើងឥតឈប់ឈរ។ សហរដ្ឋអាមេរិកចាប់ផ្តើមផ្ទុះការឆ្លងរលកទី ២ បន្ទាប់ពីការបើកទ្វាររដ្ឋនានាឡើងវិញ និងការផ្ទុះបាតុកម្មទាមទាររកយុត្តិធម៌ឲ្យ បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ ដែលបានស្លាប់ក្រោមក្បាលជង្គង់ប៉ូលិសស្បែកស នៅក្នុងទីក្រុងមីននាផូលី រដ្ឋមីននីសូតា ចាប់តាំងពីចុងខែឧសភា ឆ្នាំ២០២០។ គ្រាន់តែរដ្ឋផ្លូរីដាមួយប៉ុណ្ណោះ ដែលមានប្រជាជនរស់នៅជាង ២១លាននាក់នោះ បានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ទៅជាង ១០,០០០នាក់ នៅក្នុងពេល ២៤ម៉ោងកន្លងទៅនេះ។ បើគិតពីរយៈពេលមួយសប្តាហ៍ចុងខែមិថុនា កន្លងទៅនេះ សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លង COVID-19 ជាមធ្យម ៤២,០០០នាក់ក្នុងមួយថ្ងៃ។ សូមជម្រាបថា បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 […]

ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញស្នើឱ្យមន្រ្តីវាយតម្លៃផ្តល់បណ្ណសមធម៌ជូនគ្រួសារក្រីក្រត្រូវប្រកាន់យកតម្លាភាព និងសុក្រិត្យភាព

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ ការងារធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ( OD IDpoor ) ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ( Covid19 ) តាមបណ្ដាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចូលរួម និងចែករំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ព្រមទាំងជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋបានមួយកំរិត ក្នុងអំឡុងពេលនេះ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យមន្រ្តីដែលមានភារកិច្ចពិនិត្យ និងវាយតម្លៃក្នុងការធ្វើអត្ថសញ្ញាណកម្ម ផ្តល់បណ្ណសមធម៌ជូនគ្រួសារក្រីក្រ ត្រូវតែអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចដោយប្រកាន់យកតម្លាភាព សុក្រិត្យភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមិនគិតពីនិន្នាការនយោបាយនោះឡើយ គឺប្រជាពលរដ្ឋក្រីក្រពិតប្រាកដក្នុងមូលដ្ឋាន ត្រូវតែទទួលបានការឧបត្ថម្ភយ៉ាងពិតប្រាកដពីរាជរដ្ឋាភិបាល។ ឯកឧត្តមបានសង្កត់ធ្ងន់ថា «ការធ្វើបណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រ ត្រូវតែច្បាស់លាស់ចំទិសដៅដូចប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះ ក្នុងគោលដៅជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងដំណាក់កាលវិបត្តិ COVID-19 គឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយដោយអាជ្ញាធរ មិនបានដឹងនោះទេ»។ ឯកឧត្តមអភិបាលបានបន្ថែមថា […]

ព័ត៌មានជាតិ

ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល ជំរុញអោយអភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវឆ្លើយតបនូវរាល់លិខិតរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មាន អោយបានលឿន និងទទួលយកបាន

ខេត្តកណ្ដាល៖ឯកឧត្ដមអភិបាលរងខេត្ត ជំរុញបែបនេះក្នុងកិច្ចប្រជុំកែសម្រួលសមាសភាពក្រុមការងារ ដើម្បីពិនិត្យ ស្រាវជ្រាវ និងឆ្លើយតបនូវរាល់លិខិតរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការចុះផ្សាយសារព័ត៌មាន និងការបង្ហោះសារ ឬពាក្យបណ្ដឹងចូលក្នុងបណ្ដាញសង្គមហ្វេសប៊ុករដ្ឋបាលខេត្ត និងកិច្ចប្រជុំត្រួតពិនិត្យ លើសៀវភៅផែនការ ត្រៀមបម្រុងឆ្លើយតបគ្រោះទឹកជំនន់ ក្នុងខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកណ្ដាល។ ឯកឧត្ដមភិបាលរងខេត្ត បន្តថា នៅពេលដែលរដ្ឋបាលខេត្តធ្វើលិខិតជូនគ្រប់អភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវចុះធ្វើការសិក្សាស្រាវជ្រាវ អោយបានច្បាស់លាស់ ហើយត្រូវធ្វើរបាយការណ៍ឆ្លើយបំភ្លឺមករដ្ឋបាលខេត្ត អោយបានត្រឹមត្រូវ យុត្តិធម៌ និងច្បាស់លាស់ ពិសេសត្រូវចៀសវាងពាក់ព័ន្ធជាមួយជ្មួញ និងបទល្មើសក្នុងមូលដ្ឋាន។ ក្នុងឱកាសនោះដែរ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានស្នើសុំដល់កិច្ចប្រជុំ អោយមានអភិបាលរង ក្រុង ស្រុក និងអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីទទួលផែនក្នុងការឆ្លើយតប នូវរាល់គ្រប់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត អោយបានលឿន រហ័ស និងទទួលយកបាន។ ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលរងខេត្ត បានស្នើដល់ មន្ទីរអង្គភាព ដែលមានលទ្ធភាព ក្នុងការត្រៀមបម្រុងឆ្លើយតបគ្រោះទឹកជំនន់ ក្នុងខេត្តកណ្ដាល ត្រូវផ្ដល់ជូនមន្ត្រីជំនាញខេត្តអោយបានទាន់ពេលវេលា។

ព័ត៌មានជាតិ

សក្តានុពល​នៃ​តំបន់ការពារធម្មជាតិ​និង​ទេសភាព​អាង​ត្រពាំងថ្ម​នៅស្រុក​ភ្នំស្រុក

បន្ទាយមានជ័យ​៖​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ភូមិ​ឃុំ​ស្រុក​នៅ​ស្រុក​ភ្នំស្រុក​ប្រាប់ឱ្យដឹង​កាលពីព្រឹក​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ២០២០នេះថា៖ពួកខ្លួន​នៅតែ​បន្ត​សហការ​ជាមួយ​មន្ត្រី​បរិស្ថាន​ខេត្ត​និង​ក្រសួង ជាមួយ​អង្គការ​ដៃគូ​អភិវឌ្ឍន៍​និង​សហគមន៍​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​ក៏ដូចជា​វិធាន​ក្នុងការ​ការពារ​និង​អភិវឌ្ឍន៍​តំបន់ការពារធម្មជាតិ​និ​ងួ​ទេសភាព​អាង​ត្រពាំងថ្ម ក្នុងភូមិ​សាស្ត្រ​ស្រុក​ភ្នំស្រុក ។​ ពួកគេ​បន្តថា​៖​បាន​ចូលរួម​ទំនាក់ទំនង​ការងារ​នេះ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​ក្រុមការងារ​ក្រសួង​បាន​ផ្តោតទៅលើ​ការអភិរក្ស​ទឹក​អាង​ត្រពាំងថ្ម​-​សក្តានុពល​សត្វ​ស្លាប​សត្វ​រមាំង​ជីវ​:​ចម្រុះ​-​ការចូលរួម​អភិរក្ស​របស់​អាជ្ញាធរ​មូលដ្ឋាន​និង​គណៈកម្មការ​សហគម​ន៏​តំបន់ការពារធម្មជាតិ​និង​ការថត​រូបភាព​ជួប​ហ្វូង​សត្វ​ស្លាប​ចម្រុះ​រាប់រយ​ពាន់​ក្បាល​។​ឯ​មន្ត្រី​អភិរក្ស​នៃ​ក្រសួង​ក៏​ដូច​មន្ទីរ​បរិស្ថាន​បាន​រំលឹក​នូ​ង​សារ​ថា​៖”​អភិរក្ស​ជីវ​:​ចម្រុះ​ដើម្បី​យើងទាំងអស់គ្នា​” ៕      

ព័ត៌មានជាតិ

ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅ​ជិត​ផ្សារ​ព្រែក​ឯង​រងរបួស​ធ្ងន់​៣​នាក់

ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​ពីរ​គ្រឿង​។​ដោយ​ម៉ូតូ​មួយគ្រឿង​បើកបរ​ដោយ​ស្ត្រី​ពីរ​នាក់​ឆ្លងផ្លូវ​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ទាំង​៣​នាក់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ខាងលិច​ផ្សារ​ព្រែក​ឯង​ប្រហែល​៣០០​ម៉ែត្រ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០២០​។​ ​សមត្ថកិច្ច​ចរាចរណ៍​អះអាង​ជាបឋម​ថា​ករណីនេះ​ផ្តើមចេញពី​ស្ត្រី​២​នាក់​បើក​ម៉ូតូ​បញ្ច្រាស់​ទិសដៅ​ចរាចរណ៍​ខ្វះ​ការប្រុងប្រយ័ត្ន​។​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​ហើយ​៕    

ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយស្ដីពីលទ្ធភាពឥណទានដល់កសិករចិញ្ចឹម ត្រី មាន់ ទា និងដាំបន្លែ ក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷ សេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារ ជំងឺកូវីដ19 និងជាឧបសគ្គក្នុងការអភិវឌ្ឍប្រទេសជាតិ។ ដោយឡែក កម្ពុជាក៏មានផលប៉ះពាល់ដំណើរការវិស័យទេសចរណ៍ សង្វាក់ផលិតកម្មរោងចក្រសហគ្រាស ធ្ងន់ធ្ងរជាងគេ ដែលធ្វើអោយលំហូរសាច់ប្រាក់ពីនិយោជកជក់ មកបុគ្គលិកកម្មករ កម្មការិនី មានការធ្លាក់ចុះ ដែលជាហេតុធ្វើឲ្យប៉ះពាល់ ជីវភាពប្រជាពលរដ្ឋដែលពឹងផ្អែកលើវិស័យទេសចរណ៍ ក៏ដូចជារោងចក្រសហគ្រាស។ ដោយឡែកប្រជាពលរដ្ឋប្រមាណជា 80ភាគរយទៀត ដែលពឹងផ្អែកលើវិស័យកសិកម្មនោះ វាជាឱកាសល្អសម្រាប់ឆក់យកឱកាសពង្រឹងសមត្ថភាព និងបង្កើនការដាំដុះ ស្រូវ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ដោយច្រកល្បៀង និងផ្លូវឆ្លងកាត់ពីបរទេស ត្រូវបានបិទ។ ឯកឧត្តម កៅ ថាច មានប្រសាសន៍ បែបនេះគ្រាដែល ឯកឧត្តម បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្ដីពីលទ្ធភាពឥណទានដល់កសិករចិញ្ចឹមត្រី មាន់ ទា ដាំបន្លែក្នុងខេត្តកំពង់ស្ពឺ។ ឯកឧត្តមបានបន្តទៀតថាបងប្អូនជាកសិករទាំងអស់អាចដាក់ពាក្យសុំខ្ចីពីលុយ ពីធនាគារអភិវឌ្ឍន៍ និងកសិកម្ម បានចាប់ពីការផ្សព្វផ្សាយនេះតទៅ ឥណទានកម្ចីប្រាក់មានការប្រាក់ទាប 0.4 ភាគរយ ដែលធនាគារបានវិនិយោគទឹកប្រាក់ចំនួន 200 លានដុល្លារសហរដ្ឋអាមេរិកលើគម្រោងទឹកប្រាក់ 500 លានដុល្លារអាមេរិក។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍សំណេះសំណាល ជាមួយប្រជាសហគមន៍ […]

ព័ត៌មានជាតិ

អ៊ីរ៉ង់​ចេញ​ដីកាចាប់ខ្លួន​សម្រាប់​លោក​ត្រាំ​ជុំវិញ​ការសម្លាប់​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់

អន្តរជាតិ​៖​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Fars រដ្ឋអាជ្ញា​ទីក្រុង​តេ​អេ​រ៉ង់ លោក Ali Alqasimehr បាន​និយាយថា ប្រទេស​អ៊ីរ៉ង​ទើប​បានចេញ​ដីកាចាប់ខ្លួន​មួយ សម្រាប់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​បុគ្គល​៣៥​នាក់​ផ្សេងទៀត​។​ជុំវិញ​ការសម្លាប់​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ លោក Qassem Soleimani និង​បាន​ស្នើឱ្យ​អង្គការ​ប៉ូលីស​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជួយ​។​ ​លោក Alqasimehr បាន​និយាយថា ដីកា​នោះ ត្រូវបាន​ចេញពី​ដោយ​ចោទប្រកាន់​ពីបទ​មនុស្សឃាត និង​ទង្វើ​ភេរវកម្ម​ហើយ​អ៊ីរ៉ង់​ទើបបាន​ស្នើឱ្យ​អង្គការ​ប៉ូលិស​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​សេចក្តីជូនដំណឹង​ក្រហម​សម្រាប់​លោក​ត្រាំ​និង​បុគ្គល​ផ្សេងទៀត​ដែល​សា​ធាណ​រដ្ឋ​អ៊ិ​ស្លាម​ចោទប្រកាន់​ពីបទ​ចូលរួម​សម្លាប់​លោក Soleimani​។​ ​គួរ​បញ្ជាក់ថា​សហរដ្ឋ​អាមេរិក​បានសម្លាប់​លោក​ជា​មេដឹកនាំ​កងកម្លាំង​ពិសេស​របស់​កងកម្លាំង​ការពារ​បដិវត្តន៍​អ៊ិ​ស្លាម​ដោយ​ការវាយប្រហារ​កូន​ដ្រូ​ន​ក្នុងប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃទី​៣​ខែមករា​កន្លងទៅ​។​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​ចោទប្រកាន់​លោក​Soleimani​ពីបទ​ជា​មេខ្លោង​រៀបចំ​ការវាយប្រហារ​ធ្វើឡើង​ដោយ​កងជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ទៅលើ​កងកម្លាំង​អាមេរិក​នៅក្នុង​តំបន់​៕